អុញនោះ ! មហាជនថា៖ ជំងឺពុករលួយដល់ខួរឆ្អឹង របស់លោក ឆែ សុធា បានចម្លងទៅដល់លោក ហ៊ុយ សុជាតិ ជិះសេះលែងដៃ ប្រព្រឹត្តអំពើពុករលួយគ្មានញញើត សូមលោក គុណ ញឹម ប្រជាប់ព្យាបាលឲ្យពួកគាត់ផង

ចេញផ្សាយ ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

បន្ទាយមានជ័យ ៖ លោក ឆែ សុធា ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានមន្ត្រីតូចតាច នៅក្រោមឱវាទ បើកកកាយពីរឿងអាស្រូវពុករលួយ ប្រមូលលុយតាមគ្រប់រូបភាព ដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទម។

ប្រភពពីមន្ត្រីគយតូចតាច នៅក្នុងសាខាគយខេត្ត បានឲ្យដឹងថា ដោយសារតែអំពើពុករលួយ ដល់ខួរឆ្អឹង របស់លោក ឆែ សុធា នោះហើយ បានចម្លងជំងឺពុករលួយនេះ មកដល់លោក ហ៊ុយ សុជាតិ មេការរិយាល័គយ ប៉ោយប៉ែត ជិះសេះលែងដៃ ប្រព្រឹត្តអំពើពុករលួយ គ្មានញញើត មិនខ្វល់ពីការរិះគន់ ពីសំណាក់មហាជនទូទៅ នឹងមិនខ្វល់ពីសារព័ត៌មាន ដែលកន្លងមក បានធ្វើការចុះផ្សាយរិះគន់ ពីរឿងអាស្រូវរបស់ខ្លួន អ្វីទាំងអស់ ព្រោះតែទង្វើបែបនេះហើយ ដែលធ្វើឲ្យរដ្ឋបាត់បង់ចំណូល យ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ ហើយលុយទាំងនោះ បានធ្លាក់ទៅចូលក្នុងហោប៉ៅឈ្មួញ នឹងមន្ត្រីខិលខូចទាំងនេះ យ៉ាងត្រជាក់ចិត្ត។

ប្រភពពីផ្ទៃក្នុង មន្ត្រីសាខាគយខេត្ត បានបង្ហើបឲ្យដឹងថា ការដែលលោក ហ៊ុយ សុជាតិ មេការរិយាល័យគយ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ហ៊ានឃុបឃិត ឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ចូលតាមច្រកទ្វារអន្តរជាតិ យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ក៍ដោយសាមានការបើកដៃ ពីលោក ឆែ សុធា ប្រធានសាខាគយខេត្ត ទើបលោក ហ៊ុយ សុជាតិ ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងនេះ គឺដើម្បីប្រមូលលុយ យកទៅជូនលោក ឆែ សុធា តាមការកំណត់។

គួររំលិកផងដែរថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានចាប់រថយន្តក្រុង ចំនួន២គ្រឿង របស់ក្រុមហ៊ុន « វីរៈប៊ុនថាំ» ដែលមានស្លាកលេខ ភ្នំពេញ 3C.3901 និង១គ្រឿងទៀត មានស្លាកលេខ 3A.0492 ខណៈកំពុងចរាចរណ៍ ដឹកសត្វព្រៃចម្រុះជិត១តោន ព្រមទាំងឃាត់ខ្លួន មនុស្ស៥នាក់ ផងដែរនោះ នេះសបញ្ជាក់ឲ្យឃើញថា មន្ត្រីគយ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អសមត្ថភាពការងារ ឬអាចនិយាយបានថា មកពីមានការឃុបឃិយ ទើបឈ្មួញខិលខូចមានឱកាស ដឹកទំនិញបង្កប់ នឹងទំនិញខុសច្បាប់។ល។ បានយ៉ាងរលូនបែបនេះ។

ពាក់ព័ន្ធករណី រថយន្តក្រុង ក្រុមហ៊ុន « វីរៈប៊ុនថាំ » ធ្វើសកម្មភាព ល្មើសច្បាប់ខាងលើនេះ មហាជនជាច្រើន បានធ្វើការរិះគន់ថា ក្រុមហ៊ុន « វីរៈប៊ុនថាំ » កំពុងប្រព្រឹត្តផ្ទុយ ទៅនឹងច្បាប់អាជីវកម្ម របស់ខ្លួនយ៉ាងច្បាស់ក្រឡែត ក្រុមហ៊ុនមួយនេះ បានជ្រកក្រោមលេសអាជីវកម្ម រថយន្តដឹកអ្នកដំណើរ តែធាតុពិត គេសតែងតែសង្កេតឃើញ រថយន្តក្រុមហ៊ុននេះ ធ្វើសកម្មភាព ដឹកទំនិញបង្កប់គេចពន្ធ ចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅពេលយប់ គ្មានការរំខានពីមន្ត្រីគយ ក្រោមការគ្រប់គ្រងលោក ហ៊ុយ សុជាតិ មេការិ
យាល័យគយ នឹងរដ្ឋាករ នេះទេ ។

mde

ប្រភពបានបន្តឲ្យដឹងថា បច្ចុប្បន្នគេសង្កេតឃើញឈ្មួញតូចធំ កំពុងសម្រុក ដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ នឹងទំនិញខុសច្បាប់ជាច្រើន ពីប្រទេសថៃ-ចូលមកក្រុងប៉ោយប៉ែត មកស្តុកទុកតាមឃ្លាំងនានា ហើយធ្វើការដឹកបន្ត តាមរថយន្តតូចធំ នឹងរថយន្តក្រុង ទាំងថ្ងៃទាំងយប់ ទៅភ្នំពេញ នឹងខេត្តនានា គេមិនដែលឃើញ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ ប៉ោយប៉ែត ក្រោមការគ្រប់គ្រង លោក ឆែ សុធា មេសាខាគយខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើការបង្ក្រាប ឬទប់ស្កាត់ទេ។

បើតាមប្រភពព័ត៌មាន ពីមន្ត្រីគយតូចតាច នៅក្នុងការិយាល័យគយ នឹងរដ្ឋាករ ក្រុងប៉ោយប៉ែត សូមមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់ អង្គភាព CSN យើងឲ្យដឹងថា ក្រុមឈ្មួញ រកស៊ីដឹកទំនិញគេចពន្ធ នឹងទំនិញបង្កប់ តាមរថយន្តតូចធំ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅភ្នំពេញ នឹងខេត្តនានា បានយ៉ាងរលូន គ្មានការបង្ក្រាបបែបនេះ មកពីក្រុមឈ្មួញទាំងនេះ ពួកគេចេះរៀបចំកញ្ចប់ ជូនលោក ហ៊ុយ សុជាតិ ថ្លៃបាយទឹកជាប្រចាំ ទៅតាមឡានតូចធំ ដូចជា ឡាននីសាន់ នឹងឡានសាំងយ៉ុង ក្នុង១គ្រឿងបង់១០០ដុល្លារ ទៅ១៥០ដុល្លារ បើឡានកូរ៉េ ធំៗ នឹងឡានក្រុងវិញ ក្នុង១គ្រឿងបង់ ៣០០ដុល្លារ។ ហើយលុយនេះ គេមិនសង្ឃឹមថា ធ្លាក់ចូលហោប៉ៅ លោក ហ៊ុយ សុជាតិ តែម្នាក់ឯងទេ ព្រោះលោក ហ៊ុយ សុជាតិ ក្រោមការគ្រប់គ្រង លោក ឆែ សុធា ចង់មិនចង់ក៍ត្រូវតែចែករំលែក ទៅឲ្យមេខ្លះដែរ។ ប្រភពបានបន្តថា កាលដែលលោក ហ៊ុយ សុជាតិ ធ្វើអ្វីៗស្រេចតែអំពើចិត្តនេះ ក៍ដោយសាមានការបើកដៃ ពីលោក ឆែ សុធា មេសាខាគយខេត្តផងដែរ ។

ហេតុនេះប្រជាពលរដ្ឋ រកស៊ីដឹកទំនិញស្របច្បាប់ នឹងកម្មកររកស៊ីអូសរទេះទំនិញ នៅក្រុងប៉ោយប៉ែត បានស្នើសុំដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា គួរតែពិនិត្យមើលឡើងវិញ ទៅលើលោក ឆែ សុធា មេសាខាគយខេត្ត នឹងលោក ហ៊ុយ សុជាតិ មេការរិយាល័យគយ ប៉ោយប៉ែត ជាបន្ទាន់ផង ព្រោះថាមន្ត្រីទាំងនេះ មិនបានអនុវត្តន៍ច្បាប់ ស្ដីពីការកំណែទម្រង់ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលទេ គិតតែពីផលប្រយោជន៍ ធ្វើមានធ្វើបានរៀងៗខ្លួន ហេតុនេះហើយ ធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿ ក្នុងការប្រមូលពន្ធ របស់ស្ថាប័នគយផងដែរ។ ដូច្នេះហើយ ឯឧត្តម គុណ ញឹម ដែលជាថ្នាក់ដឹកនាំ ក្បាលម៉ាស៊ីនគយ មិនគួរបណ្ដោយ ឲ្យមន្ត្រីខិលខូចទាំងនេះ បន្តធ្វើអ្វីៗ តាមតែអំពើចិត្តទៀតទេ។

dav

ពាក់ព័ន្ធការរិះគន់ ពីសំណាក់មហាជនខាងលើ អង្គភាព CSN ពុំទាន់មានការបំភ្លឺ ពីលោក ឆែ សុធា មេសាខាគយខេត្ត នៅឡើយទេមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើកាទំនាក់ទន រីឯលោក ហ៊ុយ សុជាតិ ក៍មិនអាចសុំការបំភ្លឺបានដែរ មកដល់ថ្ងៃនេះ ព្រោះលោកមានចេតនា គេចពីអ្នកព័ត៌មាន ហេតុនេះអង្គភាពយើង រងចាំការបកស្រាយបំភ្លឺ ជុំវិញការរិះគន់ខាងលើនេះ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង: