ចេញផ្សាយ ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ប្រធានមន្ទីរអប់រំ យុវជន នឹងកីឡា ខេត្តកំពង់ធំ លោក ជូ វុនធី នឹងលោក អ៉ឹម វ៉ាន់ណ្ណី ប្រធានការិយាល័យបុគ្គលិក ត្រូវបានគ្រូបង្រៀន នឹងមន្ត្រីរាជការ ក្រោមឱវាទរបស់ខ្លួន ធ្វើការទម្លាយ រឿងអាស្រូវពុករលួយ របស់លោក ជូ វុនធី នឹងលោក អ៉ឹម វ៉ាន់ណ្ណី ថា៖ បានឃុប
ឃិតគ្នាជាប្រព័ន្ធ កេងប្រវ័ញ្ចថវិការបស់រដ្ឋ រាប់លានរៀល ក្នុង១ខែៗ តាមរយៈរក្សាឈ្មោះគ្រូលាឈប់ នឹងគ្រូបោះបង់ការងារ ទុក្ខជាប្រយោជន៍របស់ខ្លួន ។
តាមប្រភពខាងលើ បានឲ្យដឹងថា លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន នឹងកីឡា នឹងលោក អ៉ឹម វ៉ាន់ណ្ណី ប្រធានការិយាល័យបុគ្គលិក មានចេតនា រក្សាទុក្ខឈ្មោះគ្រូបង្រៀន ដែលបានដាក់ ពាក្យសុំលាឈប់ ពីការងារ និងគ្រូបង្រៀនខ្លះទៀត បានបោះបង់ការងារ ធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅស្រុកថៃ ជាង១ឆ្នាំកន្លងមកហើយ ប៉ុន្តែ លោកប្រធានការិយាល័យ បុគ្គលិក និង លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ នៅតែរក្សាទុកឈ្មោះ គ្រូទាំងនេះ ដើម្បីបើកយកប្រាក់ប្រចាំខែ របស់គ្រូទាំងនោះ មកចែកគ្នាចាយស្ងាត់ៗ តាមរបៀបពុករលួយ ។
បើយោងតាម ឯកសារពីរច្បាប់ គេសង្កេតឃើញថា មានគ្រូបង្រៀន២នាក់ ១.ឈ្មោះ លោក អុង វរ៉ាវុធ ក្រមខ័ណ្ឌគ្រូបឋមសិក្សា បំរើការនៅសាលា បឋមសិក្សា អូចក ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានបោះបង់ការងារ ចេញពីបញ្ជីរាយនាម បុគ្គលិកការិយាល័យអប់រំយុវជន និង កីឡា ស្រុកស្ទោង ហើយមានការស្នើរសុំលុបឈ្មោះ ចេញពីក្រមខ័ណ្ឌរដ្ឋ ពីប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកស្ទោង ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ។
២.លោក ស៊ុយ វ៉េង ជាគ្រូបង្រៀន នៅអនុវិទ្យាល័យ ផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានដាក់ពាក្យសុំឈប់ បម្រើការងាររបស់រដ្ឋ ចាប់តាំងពីថ្ងៃទី១ ខែ មិនា ២០១៧ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ បានលាក់ឈ្មោះ ខាងលើនេះ ទុកមិនព្រមបញ្ជូនឯកសារ ទៅឯកឧត្តរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និង កីឡានោះទេ ដោយគេសង្ស័យថា មានចេតនា លាក់ឈ្មោះទុក កេងប្រវញ្ច័យកថវិការរដ្ឋ សម្រាប់បុគ្គលខ្លួន តាមរបៀបពុករលួយ ។
ពាក់ព័ន្ធការបែកធ្លាយ ទៅនឹងរឿងមិនប្រក្រតី របស់ប្រធាមន្ទីរអប់រំ នឹងប្រធានការិយាល័យបុគ្គលិក ខាងលើនេះ អង្គភាព CSN យើង ពុំទាន់ច្បាស់នៅឡើយទេ ជុំវិញការបែកធ្លាយ រឿងអាស្រូវខាងលើនេះ ដោយអ្នកយកព័ត៌មានយើង ខំប្រឹងព្យាយាមទូរស័ព្ទ សុំការឆ្លើយ
តប ពីលោក ជូ វុនធី ប្រធានមន្ទីរអប់រំ កាលពីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ចូលក៍ប៉ុន្តែ ក្រោយពីបានណែនាំខ្លូន និងសុំការអនុញ្ញាតិ ឲ្យលោកប្រធាន ឆ្លើយតបនឹងព័ត៌មានខាងលើ លោក ជូ វុនធី សួរមកវិញថា ព័ត៌មានអី ស្តាប់មិនច្បាស់ទេ? ហើយទូរស័ព្ទត្រូវបានដាច់ទៅវិញ។
តែទោះយ៉ាងណា អ្នកយកព័ត៌មានយើង បានព្យាយាមទូរស័ព្ទ សុំការឆ្លើយតបជាលើកទី២ ខលចូលតែមិនមានអ្នកលើក ទំនងដូចជា ប៉ះរឿងរសើប របស់ខ្លួនទេដឹង? បានជាមិនហ៊ានលើកទូរស័ព្ទ។ ពាក់ព័ន្ធការបែកធ្លាយ រឿងអាស្រូវខាងលើនេះ អង្គភាពយើង នឹងបន្តស្រាវជ្រាវ រកព័ត៌មានបន្ថែម ឲ្យបានកាន់តែច្បាស់ជាងនេះ មកធ្វើការផ្សាយជូនមិត្តអ្នកអាន នៅលេខក្រោយៗទៀត។
ជំវិញរឿងខាងលើនេះ បើពិតដូចប្រភពបានទម្លាយ ព្រមទាំងមានការរិះគន់ លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំថា? បានឃុបឃិតគ្នា ជាមួយលោក អ៉ឹម វ៉ាន់ណ្ណី ប្រធានការិយាល័យបុគ្គលិក លេបត្របាក់ ថវិការជាតិ ពីឈ្មោះមន្ត្រីខ្មោច ដែលខ្លួនបានលាក់ទុក្ខ? ជាច្រើនលានរៀល ក្នុង១ខែៗ។ ហើយនេះបើដូចការរៀបរាប់ នឹងការបង្ហាញឯកសារ ពីប្រភពមែននោះ គឺជាអំពើខុសច្បាប់ ពុករលួយ កេងប្រវ័ញ្ចថវិការដ្ឋ យ៉ាងពេញបន្ទុក គួរតែអង្គភាព ប្រឆាំងអំពើពុករលួយ ដាក់ការសើបអង្កេតជាបន្ទាន់ មិនអាចបណ្ដែតបណ្ដោយ បន្តទៅទៀតបានឡើយ។
បើតាមប្រភពខាងលើ បានឱ្យដឹងទៀតថា បើនិយាយអំពី រឿងពុករលួយ នៅក្នុងមន្ទីអប់រំ ខេត្តកំពង់ធំ គឺមានច្រើនករណី ថ្លែងមិនអស់ទេ ពេលនេះសុំបង្ហើបតែប៉ុណ្ណឹងសិនចុះ ។ នៅមានរឿងអាស្រូវជាច្រើន ត្រូវបានគេលាក់កំបាំង ស្ងាត់ឈឹង គ្មាននរណាដឹង តាំងពីលោក ជូ វុនធី បានឡើងធ្វើជាប្រធានមន្ទីរ រហូតតមក ទើបតែពេលថ្មីៗនេះ បានបែកធ្លាយរឿង ។
ទាក់ទិនទៅនឹងបែកធ្លាយ រឿងអាស្រូវពុករលួយ របស់ប្រធានមន្ទីរអប់រំ យុវជន នឹងកីឡា ខេត្តខាងលើនេះ មិនដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាល ខេត្តកំពង់ធំ បានជ្រាបដែលឬទេ ក្នុងនាមឯឧត្តម ជាអភិបាន នៃគណអភិបាលខេត្ត សូមឯឧត្តម មេត្តាពិនិត្យ នឹងស្រាវជ្រាវ ទៅលើប្រធានការិយាល័យបុគ្គលិក នឹងប្រធានមន្ទីរអប់រំ យុវជន នឹងកីឡាខេត្ត ជាបន្ទាន់ផង ព្រោះឯឧត្តម ក្នុងនាមជាអភិបាល នៃគណអភិបាលខេត្ត នឹងជាមន្ត្រីយុត្តិធម៌ ដែលកន្លងមក ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ នៅខេត្តកំពង់ធំ តែងតែកោតក្រែង គោរពស្រលាញ់ នឹងសរសើរ ឯកឧត្តមគ្រប់ៗគ្នា ក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋ មានតម្លាភាព សុក្រឹត យុត្តិធម៌ ស័ក្តិសមជាថ្នាក់ដឹកនាំខេត្ត ពិតប្រាកដមែន។
ទម្ទឹមនឹងនេះ ក៍មានការសំណូមពរ ពីមន្ត្រីនៅមន្ទីរអប់រំ និង គ្រូបង្រៀន ជាច្រើននាក់ នៅខេត្តកំពង់ធំ ស្នើសុំទៅ ឯកឧត្តរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន នឹងកីឡា និង ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ដាក់ការស៊ើបអង្កេត លើសំណុំរឿងពុករលួយ នៅក្នុងមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ធំនេះជាបន្ទាន់ ព្រោះថា ករណីពុករលួយនេះ មិនគួរមើលរំលងនោះទេ ។ ពោល គឺមិនអាចធ្វើឡើងដោយ លោក អុឹម វ៉ាន់ណ្ណី ប្រធានការិយាល័យ តែម្នាក់ឯងបានទេ ចាំបាច់ត្រូវតែមានការចូលរួម ពីលោក ជូ វុនធី ប្រធានមន្ទីរផងដែរ ទើបអ្វីៗ អាចធ្វើទៅបាន ដោយរលូន ។
ទោះជាយ៉ាងណាក្តីី ព័ត៌មានអាស្រូវនេះ មិនដឹងថា អស់
លោកបានប្រព្រឹត្ត ដូចការចោទប្រកាន់ខាងលើនេះ ឬក៏ យ៉ាងណានោះទេ ព្រោះអង្គភាព CSN យើងមិន អាចស្វែងរកការបកស្រាយ ពីប្រភពផ្សេងទៀត បានឡើយមកដល់ថ្ងៃនេះ តែអង្គភាពយើង ស្វាគមន៍ជានិច្ច ក្នុងការបកស្រាយបំភ្លឺក្នុងរឿងនេះ នៅពេក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់