ចេញផ្សាយ ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ខេត្តរតនគិរី ៖ នណាៗ ក៍គេស្គាល់ដែលថា ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុនមួយដ៍ធំ ល្បីខាងប្រមូលទិញឈើ នៅស្រុកខ្មែរ ធ្វើជំនួញទៅប្រទេសក្រៅ។ ហើយដោយសាមានការិះគន់ ពីសំណាក់មហាជន ទាំងក្នុងនឹងក្រៅប្រទេស ពាក់ព័ន្ធករណី កាប់បំផ្លាញព្រៃឈើ យ៉ាង មហន្តរាយនេះ ឧកញ៉ា ទ្រី ភាព បានប្រកាសអះអាងថា ឈប់កាប់ឈើ នឹងឈប់ធ្វើជំនួញឈើ បន្តទៀតហើយ។
ប្រភព ពីមន្ត្រីរាជការ និងសមត្ថកិច្ចតូចតាច ក្នុងខេត្តរតនគិរី បានបង្ហើបឲ្យដឹងថា ក្រោយពីមានការអះអាង ពីឧកញ៉ា ទ្រី ភាព បែបនេះ គេសង្កេតឃើញ មានភាពស្ងប់ស្ងាត់មួយរយៈ ក៍ប៉ុន្តែការស្ងប់ស្ងាត់នេះ មិនបានប៉ុន្មានថ្ងៃផង នៅខេត្តរតនគិរី ចាប់ផ្ដើមល្បីកក្រើកឡើងមកវិញ ដោយគេសង្កេតឃើញ លិចចេញមានឈ្មួញតូចធំៗជាច្រើន បានមកធ្វើជំនួញឈើទៅវៀតណាម យ៉ាងអនាធិបតេយ្យ ។ ប្រភពបានបន្តថា ក្នុងនោះក៍មាន លោក « វិសាល » ដែលជាមេការ នឹងជាមនុស្សស្និទ្ធ លោកឧកញ៉ា ទ្រី ភាព នៅតែបន្តប្រមូលទិញឈើ ដឹកទៅស្តុកទុក ក្នុងឃ្លាំងមួយកន្លែង ក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ាន ប៉ះពាល់ឡើយ។
បើតាមការអួងអាង ពីសំណាក់ មេឈ្មួញឈើ ដែលជាកូនដៃ ក្នុងការដើរប្រមូលទិញឈើ ឲ្យលោក« វិសាល » តាមបណ្ដាលស្រុកនានា ក្នុងខេត្តរតនគិរី បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច និងសមត្ថកិច្ចផ្សេងទៀត សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយលោក « វិសាល » ច្រើនឆ្នាំមកហើយ ដោយទទួលបាន ផលប្រយោជន៍ជាប្រចាំ។ ហេតុនេះហើយ ទើបលោក « វិសាល » អាចរៀបចំជាក្រុម ឲ្យដើរប្រមូលទិញឈើ ពីបណ្តាលស្រុកនានា ក្នុងខេត្តរតនគិរី ហើយដឹកជញ្ជូន យកទៅរក្សាទុក ក្បែរច្រកអូរយ៉ាដាវ នឹងដឹកឆ្លងដែនទៅវៀតណាម បានយ៉ាងបរលូន គ្មានឧបសគ្ក អ្វីទាំងអស់។
សមត្ថកិច្ចនគរបាល ក្នុងខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា លោក « វិសាល » គឺជាមេការ ទទួលបន្ទុក ខាងរកស៊ីឈើ របស់ ឧកញ៉ា ទ្រី ភាព នៅក្នុងខេត្តរតនគិរី ច្រើនឆ្នាំមកហើយ គ្មាននរណាហ៊ានប៉ះពាល់ទេ។ លោក « វិសាល » គឺជាមេការធំជាងគេ ក្នុងខេត្តរតនគិរី ហើយមានទំនុកចិត្តខ្លាំងពី ឧកញ៉ា ទ្រី ភាព ផងដែរ ជាងនេះទៅទៀត ជំនួញឈើរបស់ក្រុមហ៊ុន ទ្រី ភាព ក្នុងខេត្តរតនគិរី នាពេលកន្លងមក ស្ថិតក្នុងកណ្តាប់ដៃ លោក « វិសាល » ទាំងស្រុង។
ពាក់ព័ន្ធក្នុងការ បន្តប្រមូលទិញឈើខាងលើ ក៍មានមានការលើកឡើង ពីមតិមហាជនផងដែលថា៖ កន្លងមក ឧកញ៉ា ទ្រី ភាព ធ្លាប់បានអះអាង ពីរឿងឈប់កាប់ឈើ នឹងឈប់ធ្វើជំនួញឈើ ទៀតហើយ ក៏ប៉ុន្តែ ជាក់ស្តែង គេនៅតែឃើញ មេការ ឧកញ៉ា ទ្រី ភាព មួយចំនួន នៅតែប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ដោយពួកគេអួតអាងថា ពួកគេប្រមូលទិញ ដាក់ឃ្លាំង ទ្រីភាព ហើយដឹកចេញទៅស្រុកយួន ដោយគ្មានញញើតអ្វីទាំងអស់។ ពាក់ព័ន្ធករណីនេះផងដែរ មជ្ឈដ្ឋាននានា បានដាក់ការសង្ស័យថា៖ លោកឧកញ៉ា ទ្រី ភាព ជាអ្នកនៅពីក្រោយខ្នង បទល្មើសទាំងនេះ បានជាមេឈ្មួញឈ្មោះ « វិសាល » បន្តប្រមូលទិញឈើ មកដល់បច្ចុប្បន្ននេះ។
ថ្មីៗនេះក៍មានសេចក្ដីរាយការណ៍ ពីប្រជាសហគមន៍ ការពារព្រៃឈើ ក៍ដូចប្រជាពលរដ្ឋ រស់នៅខេត្តរតនគិរី បានឲ្យដឹងថាព្រៃឈើសហគមន៍ ក្នុងស្រុកវើនសៃ កំពុងរងការកាប់បំផ្លាញ យ៉ាងធ្ងន់ធ្ងរ ហើយមិនយូប៉ុន្មាន និងវិនាសហិនហោច អស់ជាមិនខាន បើលោក ថង សាវុន អភិបាលខេត្ត នឹងលោក កែប កត់ នឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត នៅតែបន្តធ្វើមិនដឹងមិនឮ។ ដោយសាតែគ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរខេត្ត នឹងមន្ត្រីស្ថាប័នពាក់ព័ន្ធ ត្រូវបានមហាជន ដាក់ការសង្ស័យថា មានការបើកដៃ នឹងឃុបឃិតគ្នាជាប្រព័ន្ធ ទើបធ្វើឲ្យឈ្មួញខិលខូច អាចមានឱកាស កាប់ទន្រ្ទានព្រៃឈើ នឹងដឹកជញ្ជូនឈើ ឆ្លងដែនទៅស្រុកយួន បានយ៉ាងរលូនបែបនេះ។
ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ អ្នកយកព័ត៌មានយើង បានចុះទៅយកព័ត៌មាន បានប្រទះឃើញ ឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីព្រៃ និងស្ទូចដាក់រថយន្តយីឌុប នៅជិតក្រុមហ៊ុន « ម៉ាងយ៉ាងខេ » ស្ថិតក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី ខណៈដែលអ្នកយកព័ត៌មានយើង កំពុងផ្ដិតយករូបភាព ក៍បានឃើញលោក « វិសាល » ដែលជាមេការធំ ហើយក៍ជាមនុស្សស្និទ្ធ របស់លោក ឧកញ៉ា ទ្រី ភាព នៅទីនោះដែរ ហើយបុគ្គលឈ្មោះ វិសាលនោះ បានឆ្លើយអះអាង នឹងទទួលស្គាល់ថា ឈើនឹងរថយន្តនេះ ពិតជារបស់លោកពិតមែន។
ពាក់ព័ន្ធករណីនេះ លោក កែប កត់ នាយខ័ណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តរតនះគីរី ប្រាប់ថា ឈើគេមានច្បាប់ ដោយក្រុមហ៊ុន សុំ សំអាតឃ្លាំង រីឯលោក « វិសាល »ថា ឈើនេះកាត់ច្បាប់ ពីក្រុមហ៊ុន« ដួងស្រួច » នេះបើស្ដាប់តាមកាបកស្រាយ របស់អ្នកទាំងពីរ ។
បើតាមប្រភព ពីប្រជាសហគមន៍ ការពារព្រៃឈើ ខេត្តរតនគិរី បានឲ្យដឹងថា៖ ការបកស្រាយខាងលើនេះ ជាការបកស្រាយ បំភាន់មតិមហាជន គឺអត់មានឃ្លាំង នឹង អត់មានរោងម៉ាស៉ីន ហើយក៍អត់ មានឈើចាស់ណា នៅសល់ដែរ ព្រោះឈើពីមុន ត្រូវបានគណៈក្មាធិការថ្នាក់ជាតិ ធ្វើការបង្ក្រាបអស់ទៅហើយ។ ធាតុពិតឈើទាំងនេះ លោក« វិសាល » បានឲ្យបក្ខពួករបស់ខ្លួន ដើរបំផុសប្រជាពលរដ្ឋ ឲ្យចូលកាប់ក្នុងព្រៃ សហគមន៍ និងឲ្យក្រុមបក្ខពួកខ្លួន ដើរប្រមូលទឹញ គ្រប់ច្រករហក តាមបណ្ដាស្រុកនានា និងធ្វើការដឹក ជញ្ជូនឆ្លងដែន ទៅស្រុកយួន ដោយរលូន គ្មានអាជ្ញាធរ ឬស្ថាបន័មានសមត្ថកិច្ច ហ៊ានធ្វើកាទប់ស្កាត់បង្ក្រាបឡើយ ។
ជុំវិញការបកស្រាយ ពីសំណាក់មេឈ្មួញ និងលោកនាយខ័ណ្ឌ រដ្ឋបាលព្រៃឈើខេត្ត មិនសុីចង្វាក់គ្នានេះ បានធ្វើឲ្យប្រពលរដ្ឋ និងប្រជាសហគមន៍ ការពារព្រៃឈើ រស់នៅក្នុង ខេត្តរតនគីរី បាននាំគ្នារិះគន់ខ្លាំងៗថា? ដោយសាតែ កើតមានអំពើពុករលួយ ដល់ខួរឆ្អឹង នឹងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើមាន ធ្វើបាន យ៉ាងក្រអឺតក្រទប ព្រោះតែប្រយោជន៍នេះ បែជាអាជ្ញាធរថ្នាក់ខេត្ត ដែលជាសេនាធិការ ឲ្យថ្នាក់ជាតិ មិនខ្វល់ពីសម្បិត្តជាតិ បែជានាំគ្នាឃុបឃិត ជាមួយឈ្មួញ បំផ្លាញ់ធនធានធម្មជាតិ លាក់បាំង បន្លំភ្នែកមហាជន និងសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជុំវឹញបញ្ហាខាងលើនេះ ប្រជាសហគមន៍ និងសកម្មជ នការពារព្រៃឈើ រស់នៅតំបន់ខាងលើ ស្នើរដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដាក់បទបញ្ជា ជាបន្ទាន់ ឲ្យថ្នាក់ជាតិ ដើម្បីឲ្យ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សៅ សុខា មេបញ្ជាការ កងរាជអាវុធត្ថ លើផ្ទៃប្រទេស និងគណៈមេបញ្ជាការទប់ស្កាត់បង្ក្រាប បទល្មើស ចុះត្រូតពិនិត្យ បង្ក្រាប ឲ្យមានតម្លាភាព បើពុំនោះទេ មន្ត្រីៗគ្រាប់ល្ពៅស្ងោទាំងនោះ បន្តលាក់បាំង នឹងបន្តធ្វើព្យុះធ្វើភ្លៀងកាន់តែខ្លាំង។ បើមិនមានចំណាត់ការ ទាន់ពេលវេលា ព្រៃសហគមន៍ និងវិនាសហិនហោច ក្នុងពេលឆាប់ៗនេះ មិនខានឡេីយ ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់