លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ បានក្រើនរំឭកទៅមន្ត្រីនគរបាល លើបញ្ហាវិន័យមួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ

តាកែវ ៖ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាល ខេត្តតាកែវ បានក្រើនរំឭក លើបញ្ហា វិន័យ មួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះ ដើម្បីពង្រឹង ឡើងវិញ លើវិន័យនេះដែរ មន្ត្រីនគរបាល ទាំងអស់ ត្រូវតែគោរពលើបញ្ជារបស់អង្គភាព ដែលជាវិន័យ របស់កងកម្លាំង​លេខ០០៦។

ការក្រើនរំឮក ដល់មន្ត្រីនគរបាលនេះ លោក សុខ សំណាង ស្នងការនគបាល ខេត្តតាកែវ បានថ្លែង នៅក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែធ្នូ ឆ្នាំ២០១៧ លើកទិសដៅ អនុវត្តបន្ត និងប្រកាសតែងតាំង មុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ ជូនមន្ត្រីនគរ បាលជាតិ នៃស្នងការដ្ឋាន នគរបាល ខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧ ។

លោកស្នងការ បន្តថា អស់លោក ត្រូវតែអនុវត្ត ឲ្យ​បានម៉ើងម៉ាត់ លើវិន័យរបស់អស់អង្គភាព ឲ្យបានហ្មត់ចត់ ដូច្នេះកងកម្លាំង គឺមិនត្រូវដើរហើរ អត់ច្បាប់នោះទេ ចឹងដើម្បី ឲ្យ​អស់លោក គោរពទៅតាមវិន័យនេះដែរ គឺតម្រូវឲ្យ​អស់លោក ត្រូវយកចិត្តទុកដាក់ លើកាតព្វកិច្ចរបស់ខ្លួន គ្រប់ៗគ្នា ព្រោះនេះ ជាការងារ ដែលយើងត្រូវធ្វើឲ្យ​ជោគជ័យ ហើយការងារនេះ ទទួលបានជោគជ័យទៅបាន គឺកើតឡើងចេញពី ការសាម្គីគ្នា ខ្ញុំ​សង្ឃឹមថា អស់លោក និងគោរពតាមបទបញ្ជា និងចេះសាមគ្គីគ្នា ដើម្បី សម្រេចបាននូវ គោលការណ៍ របស់ថ្នាក់ដឹកនាំ ដែលដាក់មក ឲ្យ​ថ្នាក់ក្រោម។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះ គឺមានការបំពាក់ឋានន្តរសិក្ត ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ចំនួន ១៩០ រូប ចាប់ពីថ្នាក់វរសេនីយ៍ទោ ចុះមកក្រោម ក្នុងនោះ ក៍មានការតែងតាំងស្នងការរង មួយរូប ជាយេនឌ័រ បន្តពីស្នងការរង យេនឌ័រចាស់ ដែលត្រូវចូលនិវត្តន៍៕ ដោយសហការី

សូមជួយស៊ែរព័ត៌មាននេះផង: