លោកឧកញ៉ា ហុង ពីវ ប្រធានក្រុមហ៊ុន ផ្សារពិភពថ្មីកំបូក កំពុងរងការរិះគន់ ពីក្រុមពលរដ្ឋអាជីវកថា៖ ការដំឡើងថ្លៃតូប ស្មើនឹងច្របាច់កម្ចាស់តូបយកលុយ ខណៈផ្សារមួយនេះ មិនទាន់ដំណើរការណ៍ ល្អនៅឡើយ

ចេញផ្សាយ ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ភ្នំពេញ ៖ ថ្មីៗនេះនៅផ្សារ « ពិភពថ្មី » របស់លោកឧកញ៉ា ហុង ពីវ ស្ថិតនៅក្នុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជីវករ ប្រមូលផ្តុំគ្នា ធ្វើបាតុកម្មតវ៉ា ជាមួយអ្នកគ្រប់គ្រងផ្សារ ខណៈក្រុមហ៊ុន មួយនេះ ដែលមានលោកឧកញ៉ា ហុង ពីវ ជាម្ចាស់ក្រុមហ៊ុន បានដំឡើងថ្លៃឈ្នួលតូប តាមតែអំពើចិត្ត ដែលធ្វើឲ្យពួកគាត់ មិនអាចទទួលយកបាន។

បើតាមប្រភព រាយការណ៍ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមអាជីវករ មានតូបលក់ដូរក្នុងផ្សារ ពិភពថ្មី ពុំទាន់ទទួលបានការស្នើសុំនេះនៅឡើយទេ ជាហេតុធ្វើឲ្យមជ្ឈដ្ឋាននានា នឹងពលរដ្ឋអាជីវក នៅតែបន្តរិះគន់ ទៅលើលោកឧកញ៉ា ហុង ពីវ នឹងអ្នកគ្រប់គ្រងផ្សារថា ការដំឡើងថ្លៃឈ្នួលតូប បែបនេះ ជាការច្របាច់ករពួកគាត់ ជាន់ពន្លិចទឹកហើយ ខណៈផ្សារមួយនេះ ពុំទាន់ដំណើរការណ៍ ល្អនៅឡើយ។

ហេតុការណ៍នេះ បានកើតឡើង ការពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្សារពិភពថ្មី របស់លោក ឧកញ៉ា ហុង ពីវ ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។ បើស្ដាប់តាមការត្អូញត្អែរ ពីក្រុមអាជីវករ បានរៀបរាប់ឲ្យដឹងថា ពួកគាត់ធ្វើការតវ៉ានេះ ដោយសាររាល់ថ្ងៃ ពួកគាត់លក់ ក៏មិនសូវដាច់ លក់រាល់ថ្ងៃ រកចំណេញមិនទាន់ឃើញទេ គឺលក់មួយថ្ងៃស៊ីមួយថ្ងៃតែប៉ុណ្ណោះ ហើយណាមួយ ត្រូវបង់លុយធនាគាររាល់ខែទៀត ព្រោះអីទិញតូបនេះ គឺយកលុយធនាគារមកទិញទេ ឥឡូវខាងក្រុមហ៊ុន មកជាន់កបន្ថើម ទារដំឡើងថ្លៃតូចទៀត គឺកាន់តែធ្វើឲ្យពួកគាត់ កាន់តែលំបាកដោះស្រាយ កាន់តែខ្លាំងឡើង ជាពិសេសនោះ គឺបញ្ហាជីវភាពគ្រួសារ កាន់តែពិបាកមួយកំរិតទៀត។

បើតាមការលើកបដាតវ៉ា នឹងស្រែកតវ៉ា របស់ក្រុមអាជីវ
ករផ្សារ ពិភពថ្មី ខាងលើនេះ គឺពួកគាត់ តវ៉ាទាមទារ មិនឲ្យភាគីខាងផ្សារ ធ្វើការដំឡើងថ្លៃតូប ។ ហើយបើយោង តាមលិខិត របស់ក្រុមអាជីវករ ផ្សារពិភពថ្មី កំបូល ដាក់ជូន លោក ឧកញ៉ា ហុង ពីវ ព្រមទាំងគណៈ គ្រប់គ្រងផ្សារ ក្នុងនោះក្រុមអាជីវក បានស្នើសុំចំនួន ៣ចំណុច រួមមាន៖ ១.ស្នើសុំបង់ប្រាក់ឈ្នួល ចំនួន ៤០% នៃកុងត្រាចាស់។ ២.ស្នើសុំបង់ប្រាក់ឈ្នួល ចំនួន ៥០% រយៈពេល ៤ឆ្នាំបន្ត និង ទី៣.សុំឲ្យប្រាក់កក់ ដែលពួកគាត់ បានតម្កល់ នៅក្រុមហ៊ុន សូមឲ្យមានសុពលភាពរហូត ដោយមិនកំណត់ឆ្នាំ។

ការស្នើសុំនេះ ក្រុមអាជីវករ បានបញ្ជាក់ថា ដោយសារតែពួកគាត់ គ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង់ប្រាក់ឈ្នួលតូប ជូនក្រុមហ៊ុន តាមកិច្ចសន្យា ពីព្រោះផ្សារ ពុំទាន់ដំណើរការណ៍ ល្អនៅឡើយ ក្នុងរយៈពេល កន្លងមកនេះ។

ពាក់ព័ន្ធក្រុមអាជីវក មានតូបលក់ដូរក្នុងផ្សារ ពិភពថ្មី របស់លោកឧកញ៉ា ហុង ពីវ នាំគ្នាប្រមូលផ្ដុំតវ៉ា ខាងលើនេះ អង្គភាព CSN ពុំអាចសុំការបំភ្លឺ ពីលោកឧកញ៉ា ហុង ពីវ ជាថៅកែផ្សារ នឹងជាប្រធានក្រុមហ៊ុន ក៍ដូចប្រធានគ្រប់គ្រងផ្សារបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ អត្ថបទ នឹងរូបភាព ដោយសហការី

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author