មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ទប់ភូមិភាគឦសាន្ត មកធ្លាយចេញខេត្តកំពត ! ល្បីទៀតហើយ លោក ផាន់ កែវ ជាមន្ត្រីយោធា អាងខ្នងមេៗនៅពីក្រោយ ធ្វើជំនួញឈើទៅយួន តាមច្រកទាន់ហន់ គ្មានញញើត..?

ចេញផ្សាយ ថ្ងៃ១រោច ខែបុស្ស ព.ស.២៥៦១ ត្រូវនឹងថ្ងៃអង្គា ទី០២ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ខេត្តកំពត៖ ធ្លាប់តែលឺល្បី នៅភូមិភាគឦសាន្ត ពាក់ព័ន្ធទៅនឹង បទល្មើសព្រៃឈើ ឥឡូវយើងក្រឡេក មកមើលនៅខេត្តកំពតវិញម្ដង ប៉ុន្មានខែចុងក្រោយ ឆ្នាំ២០១៧ នេះ ការិយាល័យនិពន្ធ អង្គភាព CSN ទទួលបានសេចក្ដីរាយការណ៍ ពីប្រភពប្រជាពលរដ្ឋ នឹងសមត្ថកិច្ចតូចតាច ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ផ្ទួនៗមកថា ច្រកទ្វេរភាគី ទាន់ហន់ ឈ្មួញកំពុងសកម្មភាព ដឹកជញ្ជូនឈើឆ្លងដែន ទៅប្រទេសវៀតណាម យ៉ាងពេញបន្ទុក គ្មានការទប់ស្កាត់ ពីមន្ត្រីសមត្ថកិច្ចជំពាក់ព័ន្ធ ប្រចាំនៅទីនោះទេ?។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា គេបានសង្កេតឃើញ មានរថយន្ត ជាច្រើនគ្រឿង របស់ឈ្មួញ បាននឹងកំពុងធ្វើសកម្មភាព ដឹកឈើប្រណិត ឆ្លងកាត់ទឹកដី ខេត្តកំពត ហើយឆ្ពោះទៅស្រុកយួន តាមច្រក ទ្វារទ្វេរភាគី « ទាន់ហន់ » ដែលស្ថិតក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរលូន ហើយគ្មានការរំខាន ពីសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធណាឡើយ។

តាមប្រភព​ បានបង្ហើប​ ឲ្យដឹងថា ប៉ុន្មាន​ខែនេះ ​មាន​ឈ្មួញមានលុយ មានអំណាច ​​បានធ្វើ​សកម្មភាព នាំ​ចេញ​ឈើ​ប្រណី​ត ទៅ​វៀតណាម ​តាម​ច្រកទ្វាទ្វេរភាគី ​« តន់​ហន់ » យ៉ាងរំភើយ ហើយ​ការនាំឈេីនេះ​ គេសង្ស័យថា អាចមាន​ការ ឃុបឃិត​គ្នា ជាប្រព័ន្ធ ​ពី​ក្រុម​សមត្ថកិច្ច និង​ មន្ត្រី​ពាក់ពន្ធ័ ​នៅ​ច្រកទ្វារព្រំដែន​នេះ។ ​ ហើយប្រភព​បន្តថា បច្ចុប្បន្ន​នេះ គេបានលិចលឺថា មានឈ្មួញ​ឈើ​​ ជាមន្ត្រីយោធា ដ៍មានឥទ្ធិពលម្នាក់ កំពុងតែ​រត់ការបង់លុយ ​ទៅឲ្យសមត្ថកិច្ច​ពាក់ព័ន្ធ មួយចំនួន ក្នុងខេត្ត ជាពិសេសខាង ជំនាញ ​រដ្ឋបាលព្រៃតែម្តង?។ រួម​និង​អាជ្ញាធរ ​មូលដ្ឋាន ​គ្រប់លំដាប់​ថ្នាក់​ នៅក្នុង​ស្រុកកំពង់ត្រាច ខេត្តកំពត ផងដែរ ដើម្បី​ទទួលបាន​សិទ្ធិ​ ក្នុងការ​នាំឈើប្រណិត ចេញ​ទៅលក់ឲ្យឈ្មួញ ឈចាំទិញ នៅប្រទេសវៀតណាម។

បើតាមប្រភព ពីសមត្តកិច្ច តូចតាច ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដែលមិនបាន ទទួលាភសក្ការ: ពីក្រុមឈ្មូញ បានខ្សឹមប្រាប់ ភ្នាក់ងារព័ត៌មានយើង ឲ្យដឹងថា៖ អ្នកដែលរត់ការ ដ៍មានឥទ្ធិពល នឹងមានអំណាច នាំឈេីទៅប្រទេសវៀតណាម តាមច្រកទ្វេរភាគី « តន់ហន់ » នេះ ដោយគេស្គាល់ យ៉ាងច្បាស់ថា ជាមន្ត្រីយោធា នៅវរៈការពារ ព្រំដែន លេខ៣០២ មានឈ្មោះ ផាន់ កែវ ជាកូនចៅ របស់ លោក ជួន ម៉ារ៉ាឌី មានតួនាទី ជាមេបញ្ជការ « គ២ » ប្រចាំច្រកទ្វារទ្វេរភាគី « តន់ហន់ »។

ប្រភពបានបន្តទៀតថា លោក ផាន់ កែវ នេះ ជាមនុស្សពូកែ ខាងអែបអប លូនក្រាបជាមួយថ្នាក់លេី ហេីយការនាំឈេី ទៅប្រទេសវៀតណាមនេះ គេមិនជឿថា លោក ជួន ម៉ារ៉ាឌី មេបញ្ជាការវរៈ ការពារព្រំដែន ៣០២ នឹងលោក យឹម ប៉ុនធឿន មេបញ្ជាការ តំបន់ប្រត្តិការ សឹករងខេត្តកំពត មិនដឹងនោះទេ ប្រហែលជាដឹង តែធ្វើជាមិនដឹង នាំគ្នាធ្វើជាដេកលក់ ហើយបេីកភ្លេីងខៀវ ឲ្យបុគ្គល ផាន់ កែវ ឈ្មួញឈើ ដែលជាមន្ត្រីយោធា ក្រោមឱវាទរបស់ខ្លួន នាំឈើប្រណិត ទៅប្រទេសវៀតណាម ដើម្បីទទួលប្រយោជន៍ យ៉ាងត្រជាក់ចិត្ត?។

ជាងនេះទៅទៀត មហាជន នឹងមន្ត្រីតូចតាច ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើការរិះគន់ផងដែរថា បេីពុំមានការបេីកភ្លេីងខៀវ ពីសំណាក់មេៗ ក៍លោក ផាន់ កែវ មិនហានចេញមុខរត់ការ នាំឈេីប្រណិត ឆ្លងដែនទៅប្រទេសវៀតណាម ផ្គើនទៅនឹងអនុសាសន៍ របស់រាជរដ្ឋាភិបាលនោះដែរ។ ហើយឈើទាំងនេះ ត្រូវបានគេដឹងថា មេឈ្មួញ ផាន់ កែវ ដឹកចេញមក ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់ ទឹកដីខេត្តកំពត រួចឆ្ពោះ ទៅប្រទេសវៀតណាម តាមច្រកទ្វាទ្វេរ ភាគី « តន់ហន់ » ខេត្តកំពត ចេញទៅទឹកដីយួន យ៉ាងរលូន សមត្តកិច្ច នឹង ស្ថប័នពាក់ព័ន្ធ ប្រចាំនៅទីនោះ មិនខ្វល់បើកភ្នែកមើល អ្វីទាំងអស់?។

ដោយសារតែទង្វើ ពុករលួយដល់ខួឆ្អឹង របស់ក្រុមមន្ត្រី សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ មួយក្រុមតូចនេះហើយ ដែលជាហេតុ ទុក្ខឱកាស ឲ្យឈ្មួញទុច្ចរិត កាប់បំផ្លិចបំផ្លាញ នឹង ធ្វើចរាចរណ៍ ដឹកជញ្ជូនឈើប្រណិត ទៅប្រទេសវៀតណាម ដោយមិនខ្វល់ ពីបទបញ្ជា ដ៍ម៉ឺង
ម៉ាត់ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ពាក់ព័ន្ធករណីនេះ គេពុំទាន់ដឹងថា អភិបាលខេត្តកំពត ឯកឧត្តម សៅ សុខា មេប៉េអឹម ផ្ទៃប្រទេស ឯកឧត្តម ស្នងការ នគរបាលខេត្ត លោកមេបញ្ជាការ ប៉េអឹមខេត្ត មេបញ្ជាការ សឹករងខេត្ត នឹងលោក ព្រះរាជអាជ្ញា ខេត្ត រួមនិងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនទៀត ដែលជា អ្នកទទួលបន្ទុក ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ បានជ្រាប ពីសកម្មភាព ឈ្មួញយកអំណាច នឹងតួនាទី ជាមន្ត្រីយោធា ទៅប្រព្រឹត្តបទល្មើស ដឹងជញ្ជូនឈើ ឆ្លងដែននេះ ហើយឬនៅទេ..?។

ជំវិញព័ត៌មានខាងលើ ការិយាល័យ អង្គភាពគេហទំព័រ « CSN » មិនអាចស្វែងរក ការទំនាក់ទំនង សុំការបំភ្លឺ ពីលោក ផាន់ កែវ ល្បីខាងនាំឈើទៅវៀតណាម នឹងលោក ជួន ម៉ារ៉ាឌី មេបញ្ជាការវរៈការពារព្រំដែន លេខ៣០២ នឹងលោក យឹម ប៉ុនធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នង នៃបទល្មើស ធ្វើជំនួញឈើ ឆ្លងដែនទៅប្រទេសវៀតណាម នោះបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ អត្ថបទ នឹងរូបភាព ដោយ អ្នកប្រម៉ាញ់ កំពត

 

Share on Facebook