ពលរដ្ឋរិះគន់ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងរក្សាភាពស្ងៀមស្ងាត់ ធូរលុងចំពោះមន្ត្រីថ្នាក់ក្រោម ដូចជាលោក លីម សុភា ចៅហ្វាយខណ្ឌ ៧មករា បណ្ដោយឲ្យមន្ត្រីសមត្ថកិច្ច ខិលខូចមួយចំនួន ឃុបឃិតរក្សាល្បែងទុក្ខ ជាផលប្រយោជន៍

ចេញផ្សាយនៅថ្ងៃ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃ សុក្រ ទី១២ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនង ផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ លេខទូរស័ព្ទ 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា រាល់ដាក់បទបញ្ជា ទៅឲ្យមន្ត្រីថ្នាក់ក្រោម មានដូចជា ៖ ចៅហ្វាយខណ្ឌ ចៅសង្កាត់ អធិការនគរបាលខណ្ឌ ។ល។ គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដូចជាគ្មានប្រសិទ្ធភាព បន្តិចណាសោះ ពាក់ព័ន្ធទៅនឹង ល្បែងស៊ីសង គ្រប់ប្រភេទ។ ហើយជាពិសេស កន្លែងល្បែង ចាក់ភ្នាល់ ចាញ់ឈ្នះ រាប់ពាន់ រាប់ម៉ឺនដុល្លារ តាមប្រព័ន្ធ អ៊ីនធឺណិត ដែលកំពុងកើតមាន យ៉ាងពេញបន្ទុក នៅរាជធានីភ្នំពេញ។

ជាក់ស្ដែង បច្ចុប្បន្ន គេសង្កេតឃើញ ផ្ទះលេខ២៩ Eo ដែលមានស្លាកយីហោ CB 99 ក្រុមទី៧ ផ្លូវ ១០៩ ទល់មុខ ភោជនីយដ្ឋាន ឌុយម៉ិច៥០ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកបម្រើសេវាកម្ម លេងល្បែងស៊ីសង តាប្រព័ន្ធអ៊ិនធឺណិត យ៉ាងអនាធិបតេយ្យ សមត្ថកិច្ច នឹង អាជ្ញាធរ ដូចជាមើលមិន
ឃើញ ទាល់តែសោះ មិនដឹងថា បងៗសមត្ថកិច្ច ក៍ដូចអស់លោកៗ អាជ្ញាធរ ពួកគាត់បានទទួល ផលប្រយោជន៍ ឬមួយមានការត្រូវរ៉ូវគ្នា ជាមួយម្ចាស់ទីតាំង ល្បែងល្បែងទាំងនោះ ឬយ៉ាងណាទេ..? ។

បើតាមប្រភព ពីប្អូនៗ កូនប្រជាពលរដ្ឋ រស់នៅម្តុំនោះ ក៏ដូចជាក្រុមអ្នកធ្លាប់ ចេញចូលលេងល្បែង ជាញឹកញាប់ នៅទីនោះ បានបង្ហើបឲ្យ ភ្នាក់ងារបណ្ដាញ ព័ត៌មាន « CSN » ដឹងថា នៅក្នុងទីតាំងផ្ទះ ខាងលើនេះ មានដាក់តាំងទូរកុំព្យូទ័រ ប្រហែល ជាង២០គ្រឿង ឯណោះ គឺដំណើរការទាំងអស់ ភាគច្រើន គឺល្បែងស៊ីសង តាមប្រព័ន្ធ អ៊ិនធឺណិត។ ហើយបើក ជាលក្ខណៈទ្រង់ទ្រាយធំ មានល្បែង ជាច្រើនប្រភេទ មានដូចជា ឡូតូ , បាក្រាត់ , ភ្នាល់ចាក់បាល់ , បាញ់ត្រីតាម អនឡាញ , ម៉ៃក្រូហ្គេម , W៨៨ បង្វិលយករង្វាន់ , រ៉ូឡែត និង ល្បែងស៊ីសង បៀរភូកឺ ផងដែរ។

ប្រភពដដែល បានបញ្ជាក់ នឹងអះអាងថា ម្ចាស់ទីតាំង លួចបង្កប់ ល្បែងស៊ីសង ឈ្នះ ចាញ់ រាប់ពាន់ រាប់ម៉ឺនដុល្លារ ដែលមាននៅក្នុងផ្ទះ ស្ថិតនៅចំណុច ខាងលើនេះ ជារបស់ ឈ្មោះ ផុន សារ៉េត ដែលគេស្គាល់យ៉ាងច្បាស់ថា ជាភ្នាក់ងារ យកព័ត៌មាន ឲ្យទូរទស្សន៍មួយ ប្រចាំខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើយោងតាមប្រភព ប្រជាពលរដ្ឋ រស់នៅជិតផ្ទះ បើកល្បែងស៊ីសង ក៏បានបង្ហើប ឲ្យដឹងដែរថា ម្ចាស់បើកកន្លែង ល្បែងស៊ីសង តាមប្រព័ន្ធ អ៊ិនធើណិត ខាងលើនេះ មានឈ្មោះ ផុន សារ៉េត ហើយគេតែងតែ អួតអាងថា ខ្លួនជាភ្នាក់ងារ អ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ ប្រចាំខណ្ឌទួលគោក។ ហើយបុគ្គលឈ្មោះ ផុន សារ៉េត រូបនេះ ក៍តែងអួតប្រាប់គេឯង នៅក្បែរៗផ្ទះ ល្បែងរបស់ ខ្លួនថា គេបានវេចខ្ចប់ ដុល្លារទាំងដុំៗ សម្រាប់បិទមាត់ និងបាំងភ្នែក សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អស់ហើយ ។ ដូចនេះ គ្មានសមត្ថកិច្ច ថ្នាក់ណា ហ៊ានចេញមុខ មកបង្ក្រាប កន្លែងលេងល្បែង កំពុងដំណើរការ យ៉ាងរលូន របស់គេនេះឡើយ។

តាមប្រភព ច្បាស់ការណ៍ មួយទៀត បានទម្លាយឲ្យដឹងថា ក្រៅពី អួតអាងថាខ្លួន ជាភ្នាក់ងារ អ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ ជាតិកម្ពុជា ហើយនោះ។ ក៍ធ្លាប់អួតអាងថា កន្លែងបើកលេងល្បែងនេះ ក៍មានឈ្មោះ លោក ហ៊ុន សំណាង ដែលជាក្មួយប្រុស ត្រូវជាសាច់ឈាម របស់ថ្នាក់ដឹកនាំ តែគេមិនបានបញ្ចោញឈ្មោះ ថ្នាក់ដឹកនាំនោះទេ ថាជាអ្នក ចាំកាង នឹងការពារ ដ៏រឹងមាំ ហើយក៍ជាអ្នក ដាក់ភាគ ហ៊ុននៅក្នុងវង់ល្បែងស៊ីសងនេះ ផងដែល?។

បើតាមប្រភព ពីសមត្ថកិច្ចតូចតាច នៅខណ្ឌ ៧មករា ក៍បានបង្ហើប ឲ្យដឹងផងដែរថា នៅក្នុងវង់ល្បែងខាងលើនេះ លឺល្បីឈ្មោះ ហ៊ុន សំណាង មានភាគហ៊ុន នៅក្នុងនេះពិតមែន។ ហើយមិនតែប៉ុណ្ណោះ ហ៊ុន សំណាង ក៍កំពុងតែល្បីថា មួយរយៈនេះ មានការកាក់កប យ៉ាងខ្លាំង ខាងឈរឈ្មោះ និងដាក់ភាគហ៊ុន ក្នុងរបរ រកស៊ី បង្កប់ ល្បែងស៊ីសង ជ្រកក្រោមស្លាក អ៊ិនធឺណិត ២៤ម៉ោង តាមបណ្ដាល ខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ជាច្រើនកន្លែង ទៀតផង។

ពាក់ព័ន្ធ ទៅនឹងបទបញ្ជា គ្មានប្រសិទ្ធភាព របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានមហាជនជាច្រើន នៅរាជធានីភ្នំពេញ បាននាំគ្នារិះគន់ យ៉ាងកប់ៗមាត់ថា ដោយសារតែ អំពើពុករលួយ ដល់ខួរឆ្អឹងនេះហើយ ទើបធ្វើឲ្យជនខិលខូច មានឱកាសបង្កើត ឬពង្រីក កន្លែងល្បែងស៊ីសង កាន់តែច្រើនឡើងៗ នៅក្នុងរាជធានីភ្នំពេញ។

ការផ្គើននេះ ត្រូវបានគេមើលឃើញថា មន្ត្រីខិលខូច មួយចំនួននោះ មិនមែនត្រឹមតែ មិនស្ដាប់ នឹងគោរពតាមបទបញ្ជា របស់លោក អភិបាល ឃួង ស្រេង ដែលជាក្បាលម៉ាស៊ីន ដឹកនាំរាជធានី ភ្នំពេញប៉ុណ្ណោះទេ គឺមន្ត្រីគ្រាប់ល្ពៅស្ងោទាំងនេះ ក៍កំពុងតែផ្គើន ទៅនឹង អនុសាសន៍ ដ៍ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាផងដែរ ។

ហើយក៍កំតែពុងផ្គើន ទៅនឹងបទបញ្ជា ដ៍ម៉ឺងម៉ាត់ របស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបដាក់ចុះ នាពេលថ្មីៗនេះ ឲ្យសមត្ថកិច្ច នឹងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស ធ្វើការបង្ក្រាប នឹងទប់ស្កាត់ ឲ្យខាងតែបាន រាល់ល្បែងស៊ីសង គ្រប់ប្រភេទ រាប់តាំងពី ផ្នាល់ចាក់លុយ មាន់ជល់ តាមទូរទស្សន៍ ឡើងទៅ ។

ជាពិសេសនោះ ពាក់ព័ន្ធទៅនឹង ទីតាំងបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ ជ្រកក្រោមស្លាក អ៊ិនធើណិត ២៤ម៉ោងខាងលើ ប្រជាពលរដ្ឋ ជាច្រើននៅខណ្ឌ ៧មករា ជាពិសេស ប្រជាពលរដ្ឋ រស់នៅម្ដុំកន្លែង ទីតាំងបើកលេងល្បែងស៊ីសង មានការរអ៊ូរទាំ នឹងរិះគន់យ៉ាងខ្លាំង ទៅលើចៅហ្វាយ ខណ្ឌ៧មករា គឺលោក លីម សុភា ថាជាចៅហ្វាយខណ្ឌ អសមត្ថភាព ក្នុងការបង្ក្រាប ល្បែងស៊ីសងទាំងនោះ ។ ហើយខំរក្សាភាពស្ងៀមស្ងាត់ រក្សាទុក្ខល្បែងទាំងនោះ ធ្វើជាផលប្រយោជន៍ គ្មានញញើត ទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាន បន្តិចណាសោះ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខាងលើ សំណូមពរ លោក ឃួង ស្រេង ជួយចុះពិនិត្យ នឹងបង្ក្រាប ទៅលើកន្លែងល្បែងស៊ីសង ជ្រកក្រោមស្លាក អ៊ិនធឺណិន នេះជាបន្ទាន់ផង ព្រោះថា បច្ចុប្បន្នយុវជន ដែលជាទំពាំងស្នងឬស្សី កំពុងចូលលេង យ៉ាងគគ្រិកគគ្រេង ភ្លេចការរៀនសូត្រ ដោយសារតែល្បែងទាំងនេះ ហើយនឹងអាចបង្កធ្វើឲ្យ ភូមិ ឃុំ គ្មានសុវត្ថិភាព ផងដែរ។

ជាងនេះទៅទៀត ក៍សំណូមពរ ដល់លោក គឹម វុទ្ធី ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក ជាអគ្គនាយក ទូរទស្សន៍ជាតិ កម្ពុជា មេត្តាជួយ ស្រាវជ្រាវ នឹងតាមដានពិនិត្យ ទៅលើ ឈ្មោះ ផុន សារ៉េត ជាបន្ទាន់ផង ព្រោះថា មានការលិចលឺ បុគ្គលរូបនេះ តែងតែ យកស្ថាប័ន ទូរទស្សន៍ ទៅធ្វើអាជីវកម្ម បើកល្បែងស៊ីសង ខុសច្បាប់ ដែលមានទីតាំងខាងលើ បើរឿងនេះ ជារឿងពិត ដូចការលិចលឺនេះ ពិតមែន សូមលោក មានចំណាត់ការ ទៅលើបុគ្គលរូបនេះ ជាបន្ទាន់ផង គឺមិនអាចលើកលែង ឬទុក្ខបម្រើការងារ បន្តទៀតទេ នាំធ្វើឲ្យមានការរិះគន់ នឹងប៉ះពាល់ទៅលើស្ថសប័ន កាន់តែខ្លាំង ។

តែទោះយ៉ាងណា ជុំវិញករណីខាងលើ បណ្ដាញព័ត៌មាន « CSN » ពុំអាចស្វែងរក ធ្វើការទំនាកើទំនង សុំការបំភ្លឺ ពីលោក ផុន សារ៉េត នឹង សមត្ថកិច្ច រួមទាំងអាជ្ញាធរ ពាក់ព័ន្ធ ក្នុងការរិះគន់ខាងលើនេះ បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខ ទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ អត្ថបទ នឹងរូបភាព ដោយអ្នកប្រម៉ាញ់ ព័តមាន ភ្នំពេញ

 

សូមជួយស៊ែរព័ត៌មាននេះផង: