មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស្លាប់​១របួស​៤នៅ​ក្រុង​ព្រះ​សីហ​នុ​ដោយសារអាណិកជនខ្មែរបើក រថយន្តបុករះម៉ូតូនិងរថយន្ត (មានវីដេអូ)

ខេត្ត​ព្រះ​សីហ​នុ​ ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​យ៉ាង​អាណោច​អាធ័ម​ ​និង​បុរស​៣នាក់​ទៀត​រង​របួស​ធ្ងន់​ ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​បង្ក​ឡើង​ដោយ​រថ​យន្ត​ម៉ាក​ ​CRV​ ​ក្នុង​ល្បឿន​ជ្រុល​បុក​រះ​រថ​យន្ត​និង​ម៉ូ​តូ​៤គ្រឿង​ជា​បន្ត​បន្ទាប់​ ​កាល​ពី​វេលា​ម៉ោង​៣និង​២០នាទី​រសៀល​ ​ថ្ងៃ​ទី​២១ ខែ​តុលា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សាយ​ពាណិជ្ជ​កម្ម​ស្ថិត​ក្នុង​ក្រុម​២ ភូមិ​២ សង្កាត់​២ ក្រុង​ព្រះ​សីហ​នុ​ ​។

លោក​វរ​សេនីយ៍​ទោ​ ​អ៊ី​ ​សុ​ខា​ ​ស្នង​ការ​រង​ទទួល​បន្ទុក​ស​ណ្តា​ប់​ធ្នាប់​ ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ​បាន​បញ្ជាក់​ថា​ ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ ​បង្ក​ឡើង​ដោយ​វរ​ថ​យន្ត​ ​ម៉ាក​CRV​ ​ពណ៌​ខ្លាញ់​ក្តា​ម​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2W-2523 បើក​បរ​ដោយ​បុរស​ចំណាស់​អាយុ​៨៤ឆ្នាំ​ ​ជា​អ​ណិ​ក​ជន​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​ ​ឈ្មោះ​ ​ហេង​ ​កាវ​ ​មាន​ទី​លំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ​ ​ប​ណ្តា​ល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ​រង​របួស​៤នាក់​ក្នុង​នោះ​ធ្ងន់​៣ ស្រាល​១នាក់​ ​និង​រថ​យន្ត​ចំនួន​៣គ្រឿង​ ​រួម​នឹង​ម៉ូ​តូ​ចំនួន​៤គ្រឿង​ ​រង​ការ​ខូច​ខាត​ ​។

ជុំ​វិញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ដ៏​រ​ន្ឋ​ត់​នេះ​ ​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​និយាយ​ទាំង​តក់ស្លុត​ថា​ ​នៅ​វេលា​កើត​ហេតុ​ ​ខ​ណៈ​ដែល​ប្រជា​ពលរដ្ឋ​បាន​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​សេ​តេ​នោះ​ ​គេ​បាន​ឃើញ​រថ​យន្ត​ម៉ាក​ ​CRV​ ​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​វ័​យ​ចំណាស់​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​(ពី​ ចំណោទ​សេ​តេ​ឆ្ពោះ​ទៅ​មក​ផ្សារ​ពាណិជ្ជ​កម្ម​) ប៉ុន្តែ​មក​ដល់​ចំណុច​ផ្លូវ​កោង​មុខ​មន្ទីរ​សម្ភព​សេ​តេ​ ​រថ​យន្ត​បង្ក​រេ​ចង្កូត​មក​ស្តាំ​ដៃ​ ​បុក​រះ​ម៉ូ​តូ​ស្ត្រី​រង​គ្រោះ​ពេញ​ទំហឹង​ ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​ស្លាប់​ភ្លា​មៗ​ ​រួច​បាន​បន្ត​ទៅ​បុក​ម៉ូ​តូ​ចំនួន​៣គ្រឿង​ ​បន្ទាប់​មក​បាន​ជ្រុល​ទៅ​ចូល​ក្នុង​កន្លែង​លាង​ឡាន​ ​បុក​រថ​យន្ត​ចំនួន​២គ្រឿង​កំពុង​លាង​ ​រួម​ជាមួយ​កម្ម​ករ​៣នាក់​ដែល​កំពុង​ជូត​រថ​យន្ត​រង​គ្រោះ​ ​ប​ណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​អស់​ ​។

ក្រោយ​កើត​ហេតុ​រថ​យន្ត​ ​និង​ម៉ូ​តូ​ ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ ​គោក​ខេត្ត​ ​ឯ​ជន​រង​គ្រោះ​កំពុង​ត្រូវ​បាន​ស​ង្គ្រោះ​នៅ​គ្លី​និ​ច​ឯក​ជន​២កន្លែង​ ផ្សេង​គ្នា​៕

iugwwi68 lfynga14
ប្រភពពីនគរវត្ត

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

Share on Facebook