អស្ចារ្យមែន! លោក មួង ដារ៉ា មេគយជ្រៃធំ ល្បីថាអាងខ្នងបង្អែក ដ៍រឹងមាំនៅពីក្រោយ នៅតែបន្តឃុបឃិត ជាមួយឈ្មួញ មានលុយ មានអំណាច នាំចូលទំនិញគេចពន្ធ នឹង ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុក?

ចេញផ្សាយ ថ្ងៃពុធ ១២រោច ខែបុស្ស ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

ខេត្តកណ្ដាល ៖ មេគយ ច្រកជ្រៃធំ លោក មួង ដារ៉ា ត្រូវបានមន្ត្រីតូចតាច មួយចំនួន នៅច្រកជ្រៃធំ នឹង ប្រជាពលរដ្ឋ រកស៊ីដឹកទំនិញ ស្របច្បាប់ តាមរថយន្តតូចៗ ពួកគេនៅតែ បន្តងៀងឆ្ងល់ ហើយឈជុំៗ ជជែកគ្នា លឺៗថា លោក មួង ដារ៉ា ប្រធាន ការិយាល័យគយ នឹងរដ្ឋាករ ច្រកជ្រៃធំ ក្នុង១ឆ្នាំៗ គេពុំដឹងទេថា ត្រូវចំណាយលុយ អស់ប៉ុន្មាន ម៉ឺនដុល្លារ ទេ សម្រាប់ជូន ទៅមេលើ ក្នុងយកដ្ឋានគយ នឹងរដ្ឋាករ កម្ពុជា សម្រាប់ ទប់កៅអី នឹងការពារ តំណែង របស់ខ្លួន? ក្រាញ ននៀល នៅច្រកខ្លាញ់ នឹង សាច់ជ្រូក បីជាន់នេះ។

ប្រភពខាងលើ បន្តទៀតថា ប្រមូលគយ ទាំងអស់ មានតែ មួង ដារ៉ា ទេ? បានធ្វើជាមេគយ អង្គុយកៅអី នឹងក្រាញអំណាច នៅច្រកជ្រៃធំ នេះ បានយូឆ្នាំ ជាងគេ? បើនិយាយគយៗ ដូចគ្នា គ្មានសំណាង ដូច មួង ដារ៉ាឡើយ? ព្រោះ មួង ដារ៉ា គេល្បីថា មានខ្នងបង្អែក ដ៍រឹង
មាំ នៅយកដ្ឋានគយ នឹងរដ្ឋាករ កម្ពុជា ចាំជួយអន្តរាគមន៍?។ ហើយគេថា ត្រឹមមេគយខេត្ត មិនអាចហ៊ាន ប៉ះពាល់ លោក មួង ដារ៉ា ជាមេគយ ដុះស្លែនេះបានទេ? « គេថា វៃឆ្កែ ត្រូវមើល ម្ចាស់ផង » ទំនងជា អញ្ចឹងមែន ហើយ បានជាលោក គុណ ញឹម អគ្គនាយ នៃយកដ្ឋានគយ នឹងរដ្ឋាករ កម្ពុជា រក្សាភាព ស្ងៀមស្ងាត់ ធ្វើមិនដឹងមិនលឺ បណ្ដោយ ឲ្យបុគ្គល មួង ដារ៉ា ធ្វើអ្វីៗ តាមអពើចិត្ត ?។

ប្រភពដដែរ បន្តរិះគន់ថា ព្រោះតែកើតមាន វប្បធម៌ អន្តរាគមន៍ បែបនេះហើយ បានជា លោក មួង ដារ៉ា ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកជ្រៃធំ ហ៊ានប្រព្រិត្ត អំពើពុករលួយ គ្មានញញើត រកគ្រប់វិធី ក្នុងការ រកលុយ គឺមិនខ្វល់ ពីពាក្សរិះគុណ ពីមហាជនឡើយ ទោះមាន ការបែកធ្លាយ រឿងអាស្រូវ ពុករលួយ របស់ខ្លួន ជាបន្តបន្ទាប់ ហើយត្រូវបាន បណ្ដាញ ព័ត៌មាន ក្នុងស្រុក ជាច្រើន បានចេញផ្សាយ ជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹង ភាពមិនប្រក្រតី របស់មេគយ ជ្រៃធំនេះ យ៉ាងណាក៍ដោយ ក៍គ្មានចំណាត់ការ ពីថ្នាក់លើគយ មកលើមេគយ ដ៍មហិមានេះដែរ។

ពីប្រភព ពីមន្ត្រីគយ តូចតាច នៅច្រកជ្រៃធំ មួយចំនួន ដោយដាក់ លក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បាននលួចបង្ហើប ឲ្យដឹងថា៖ តាំងពីយូមកហើយ ពួកគេមិនសូវ ពេញចិត្ត នូវការដឹកនាំ របស់លោក មួង ដារ៉ា ប្រធានការិយាល័យគយ ច្រកជ្រៃធំ ដែលជាមេ ដឹកនាំផ្ដាច់ការ និយមបក្ខពួក នេះទេ? ព្រោះថា លោក មួង ដារ៉ា តែងតែ យកខ្នងបង្អែក របស់ខ្លួន មកអំនួត ហើយបញ្ជា ឲ្យមន្ត្រីក្រោមឱវាទ ធ្វើតាមខ្លួន នៅពេល ធ្វើការបង្ក្រាប ម្ដងៗ ទៅលើពលរដ្ឋ ស្លូតត្រង ដែលជាឈ្មួញ តូចតាច សម្រាប់ បន្លាចឈ្មួញធំ នេះជាវិធីរកលុយ តាមរបៀប ពុករលួយ របស់លោក មួង ដារ៉ា មេគយជ្រៃធំ?។ ទង្វើដ៍គឃ្លើន របស់លោក មួង ដារ៉ា នេះ មិនដែលឃើញ មេសាខាគយ នឹងរដ្ឋាករ ខេត្តកណ្ដាល ហ៊ានស្ដីបន្ទោស ឬធ្វើការណែនាំ ដាក់ទោសទាន់ ទៅលើលោក មួង ដារ៉ា ប្រធាន ការិយាល័យគយ នឹងរដ្ឋាករ ច្រកជ្រៃធំ រូបនេះ ម្ដងណាឡើយ?។

ភាពមិនប្រក្រតី នៅច្រកជ្រៃធំ ខេត្តកណ្ដាល ក្រុមពលរដ្ឋខ្មែរ រកស៊ីតូចតាច បានសម្ដែង នូវការមិនពេញចិត្ត លោក មួង ដារ៉ា មេគេជ្រៃធំនេះ ដោយរិះគន់ចំៗថា៖ លោក មួង ដារ៉ា ប្រធានការិយាល័យគយ នឹងរដ្ឋាករ ជាអ្នកបើក ភ្លើងខៀវ ឲ្យកូនចៅ របស់ខ្លួន ឃុបឃិត ជាមួយ ឈ្មួញធំៗ នាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ នឹងទំនិញបង្កប់ រួមមានទាំង ទំនិញ ខុសច្បាប់ ជាច្រើន បានលំហូរ ពីប្រទេសវៀតណាំ ចូលមក កម្ពុជា យ៉ាងរលូន?។ ហើយ បែជា មកគាបជំរិត យកលុយ តែពីអ្នករកស៊ី ទន់ខ្សោយ ដឹកទំនិញ តូចតាច ទៅវិញ?។ ហើយបើដៃ ឲ្យឈ្មួញធំៗ គ្រាក់ៗ មានលុយ មានអំណាច មិនថា ខ្មែរ ចិន យួនទេ ធ្វើសកម្មភាព ដឹកទំនិញ តាមកប៉ាល់ នឹង រថយន្តធុនធំៗ ចូលមកខ្មែរ យ៉ាងគគ្រិកគគ្រេង បែជាមេគយ រូបនេះ នឹងមន្ត្រី ទាំងនោះ មើលមិនឃើញទេ?។

ប្រភពដដែរ បន្តរិះគន់ថា៖ រាល់ទំនិញ របស់មេឈ្មួញ ធំៗ ទាំងនោះ ចូលមកដល់ ព្រុំដែន នៃទឹកដី កម្ពុជា គេសង្កេតឃើញ មន្ត្រីគយ ទាំងនោះ មិនដែរ​ ហ៊ានក្អក ជាមួយ ជាមួយ មេឈ្មួញ គ្រាក់ៗ នោះទេ? ទំនងជាឈ្មួញ គ្រាក់ៗ ទាំងនោះ បង់លុយ លើតុ ក្រោមតុ ឲ្យលោកមេគយ មួង ដារ៉ា មុខលុយ តាមការ យោគយល់ ថ្នូរនឹងមិនរើរុះ ឆែកឆេ ត្រួតពិនិត្យ? បានយ៉ាងក្រាស ក្រែល សមល្មម នឹង ដេកចាយ សប្បាយ សុខស្រួល ហើយមើលទៅ? បានជាទំនិញ របស់ឈ្មួញធំៗ ទាំងនោះ ចរាចរណ៍ ចូលមក កម្ពុជា យ៉ាងរលូន។

ប្រភព ពីសមត្ថកិច្ច ពាក់ព័ន្ធ នៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា ក្រុមឈ្មួញ ទាំង ធំទាំងតូច ដែលរកស៊ី នាំទំនិញចូល តាមច្រកនេះ ត្រូវមានទំនាក់ទំនងល្អ ជាមួយ លោក មួង ដារ៉ា ដោយបង់លុយ លើតុ ក្រោមតុ តាមការកំណត់ ទើបអ្វីៗ អាចប្រព្រឹត្ត ទៅដោយ រលូន គ្មានការរំខាន?។ ប្រភពបន្តថា ក្នុងនោះមានឈ្មួញ ជាឧត្តមសេនីយ៍ មួយចំនួន កំពុង រកស៊ី នាំចូល ទំនិញគេចពន្ធ និងទំនិញ បង់ពន្ធមិនគ្រប់ យ៉ាង ពេញបន្ទុក ដោយសារតែ មានការ ឃុបឃិត ជាមួយ លោក មួង ដារ៉ា ជាយូរមកហើយ? ។ ហើយទំនិញ ដែលឈ្មួញ នាំចូល តាមច្រកជ្រៃធំ សព្វថ្ងៃនេះ មាន ដូចជា គ្រឿងសំណង់ ដែក ឥដ្ឋការ៉ូ ក្បឿង ស៊ីម៉ងត៍ ទំនិញ ចាប់ហួយ មេស្រា និង គ្រឿងឧបភោគ បរិភោគ ជាច្រើន ប្រភេទទៀត ដោយបង់ ពន្ធត្រឹមតែ ២០ ទៅ៣០ ភាគ រយប៉ុណ្ណោះ?។

សមត្ថកិច្ច តូចតាច មួយចំនួន បានបង្ហើប ឲ្យដឹងថា៖ មានឈ្មួញជា មន្ត្រីយោធាម្នាក់ ឈ្មោះ ឡៅ តុងហាន គឺជា អ្នករកស៊ី នាំចូលគ្រឿង សំណង់ ជសច្រើន ប្រភេទ ពីប្រទេសចិន ឆ្លងកាត់ ស្រុកយួន ហើយចូលស្រុកខ្មែរ តាមច្រកជ្រៃធំ ដោយមានលោក មួង ដារ៉ា ជាអ្នកជួយសម្រប សម្រួល ជាប្រចាំ?។ ហើយឈ្មួញឈ្មោះ ឡៅ តុងហាន នាំចូលគ្រឿង សំណង់ ដោយបង់ពន្ធ ត្រឹម២០ ទៅ ៣០ ភាគរយ ក្រៅពីនេះ គឺមានការឃុបឃិត ជាមួយលោក មួង ដារ៉ា ចែកផល ប្រយោជន៍គ្នា យ៉ាងសុខស្រួល ដែល ជាហេតុ ធ្វើឲ្យ រដ្ឋត្រូវខាតបង់ ចំណូលពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង មួយខែៗ រាប់សែន លានដុល្លារ?។

ប្រភពបាន បញ្ជាក់ថា ទំនិញគេចពន្ធ និងទំនិញ បង់ពន្ធមិនគ្រប់ គឺជាប្រភព ចំណូលដ៏ធំ របស់លោក មួង ដារ៉ា ព្រោះមន្ត្រីគយ រូបនេះ អាងមានខ្នង បង្អែក រឹងមាំនៅ ក្នុងអគ្គនាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា ទើបហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត?។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ គួរបើក ការស៊ើបអង្កេត ជាបន្ទាន់ផង ព្រោះអី រឿង អាស្រូវពុករលួយ របស់ លោក មួង ដារ៉ា ត្រូវបាន បើកកកាយ ជាយូរមកហើយ។

ពាក់ព័ន្ធករណី ខាងលើនេះ មហាជន នៅតែបន្ត មានការងៀងឆ្ងល់ មិនឈប់ សោះថា មកដល់ពេលនេះ លោក មួង ដារ៉ា ប្រធាន ការិយាល័យគយ ច្រកជ្រៃធំ ដែលជាច្រកខ្លាញ់ ជាយូរឆ្នាំ មកហើយនេះ ត្រូវប៉ាន់សល់លុយ ប៉ុន្មានម៉ឺន? ប៉ុន្មាលាន? ដុល្លារ ហើយទេ? បើមួយថ្ងៃៗ គេសង្កេតឃើញ មានការ ទំនាក់ទំនងល្អ ជាមួយឈ្មួញធំៗ សម្រុកនាំទំនិញចូល ពីប្រទេស វៀតណាម មកកម្ពុជា យ៉ាងគគ្រិកគគ្រេង ទាំងយប់ទាំងថ្ងៃ ឆ្ពោះទៅភ្នំពេញ យ៉ាងរលូន តាមកាក់ប៉ាល់ នឹង រថយន្តយឺឌុបធំៗ គ្នានការ ត្រួតពិនិត្យ ពីសំណាក់មន្ត្រីគយ ប្រចាំទីនោះទេ?។ ហើយគេ ក៍ពុំដឹងដែរថា ទំនិញទាំងនោះ មានច្បាប់ ឬអត់ច្បាប់ទេ ហើយក៍មិនដឹងថា ជាប្រភេទ ទំនិញអ្វីដែរ។

ជុំវិញករណី ខាងលើ បណ្ដាញ ព័ត៌មាន « CSN » មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក មួង ដារ៉ា មេគយជ្រៃធំ ក៍ដូច អគ្គនាយកគយ នឹងរដ្ឋាករ កម្ពុជា គុណ ញឹម បានទេមកដល់ថ្ងៃនេះ ដោយគ្មានចេតនា លេខទូរស័ព្ទ ទំនាសក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសា មួយចំនួន ដែលគិតថា ជាឯកសារត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន។ ទំនាក់ទំនង តាមរយៈ ទូរស័ព្ទ ៖ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រម៉ាញ់ ព័ត៌មាន ខេត្តបន្ទាយមានជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author