ល្បីថាបុគ្គលមេឈ្មួញឈើ សាន ចយ យកឈ្មោះមន្ត្រីជាន់ខ្ពស់អគ្គស្នងការ នឹងឈ្មោះមន្ត្រីជាន់ខ្ពស់អាវុធហត្ថ ទៅប្រើក្នុងការជំនួញឈើ ឆ្លងដែនទៅវៀតណាម?

ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែបុស្ស ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

ខេត្តរតនគិរី ៖ ព្រៃឈើតូចធំ នៅភូមិភាគឦសាន នៃខេត្តរតនគិរី ដែរជាព្រៃ សេសសល់ ចុងក្រោយ ពីការកាប់បំផ្លាញ ពីសំណាក់ មេឈ្មួញកណ្ដាល ឬហៅថា ក្រុមពួកមេការ ដើរប្រមូលទិញឈើ ឲ្យក្រុមហ៊ុន របស់លោក ឧកញ៉ា ទ្រីភាព នាពេលកន្លងទៅនោះ បច្ចុប្បន្ន កំពុងបង្ហាញវត្តមាន នៅលើទឹកដី ខេត្តរតនគិរី សារជាថ្មី ដ៍ល្បីឈ្មោះ បោះសម្លេង ខាងដើរប្រមូលទិញឈើ ធ្វើជំនួញ ឆ្លងដែនទៅប្រទេ វៀតណាមទៀតហើយ? ។

នេះបើតាម សេចក្ដីរាយការណ៍ ពីប្រជាសហគមនន៍ ការ
ពារព្រៃឈើ ខេត្តរនតគិរី បានឲ្យបណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន« CSN » យើងដឹងថា ព្រៃឈើ សេសសល់ទាំងនោះ មិនថា ព្រៃសហគមន៍ ព្រៃតំបន់ការពារ អភិរក្សជីវចម្រុះ ឬក៍ព្រៃ ដែនជម្រកសត្វព្រៃ ។ល។ កំពុងប្រឈម នឹងការកាប់ បំផ្លិចបំផ្លាញ យ៉ារង្គាល នឹងឈានទៅរក ការវិនាស ហិតហោច នៅពេលខាងមុខនេះ ជាក់ជាមិនខាន។ ប្រសិនបើ អស់ៗ នៅខេត្តរតនគិរី ចាប់ពីថ្នាក់មូលដ្ខាន រហូតដល់ថ្នាក់ខេត្ត ដែលមានតួនាទី ក្នុងការ ការពារ ធនធានធម្មជាតិ នឹងបង្ក្រាបបទល្មើស បើពួកគាត់នៅតែបន្ត នាំគ្នារក្សាភាពស្ងៀមស្ងាត់ តទៅទៀត។

ជាក់ស្ដែង បច្ចុប្បន្ន ឈើប្រណិត ត្រូវបានក្រុមអតីតមេការ ល្បីៗ របស់ ឧកញ៉ាទ្រីភាព កំពុងបំផុសបំផុល នឹងជម្រុញ ប្រជាពលរដ្ឋ ឲ្យចូលកាប់ឈើ តាមតំបន់ ព្រៃការពារ របស់រដ្ឋ តាមតំបន់នានា យកមកលក់ឲ្យក្រុមរបស់ខ្លួន យ៉ាងចំហរ នឹងអនាធិបតេយ្យបំផុត។ ហើយមេឈ្មួញនេះ ត្រូវបានគេស្គាល់ យ៉ាងច្បាស់ថា ជាអតីតមេការ ប្រមូលទិញឈើ ឲ្យក្រុមហ៊ុន ទ្រីភាព ឈ្មោះ សាន ចយ « ហៅ អាចយ » តែកំច្រឡំ មិនមែននាយចយ កំផ្លែងនេះទេ នេះគឺជានាយចយ ឧក្រិដ្ឋជន បំផ្លាញព្រៃឈើ ។

បើតាមប្រភព ពីមន្ត្រីសាលាខេត្ត មិនបានទទួលលាភសក្ការៈ ហើយសុំមិន បញ្ចេញឈ្មោះ បានប្រាប់ ឲ្យបណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន « CSN » យើងដឹងថា៖ ព្រៃឈើនៅតំបន់ ព្រៃសហគមន៍ អូរល្វះ កំពុងប្រឈម នឹងការកាប់បំផ្លាញ ជាទ្រង់ ទ្រាយធំ ពីសំណាក់ មេឈ្មួញ បុគ្គល សាន ចយ កំពុងកើត កម្មករ នឹង ប្រជាពលរដ្ឋ ឲ្យទៅកាប់ និងដឹកជញ្ជូន ចេញពីតំបន់នោះ ចូលមកក្នុង ក្រុមហ៊ុន « ដូនពេញ » គ្រប់គ្រងដោយ បុគ្គល សាន ចយ « ហៅ អាចយ » និងបន្តដឹកជញ្ជូន ទៅវៀតណាម តាមច្រកអន្តរជាតិ « អូរយ៉ាដាវ » ដោយប្រើឡានធំ ប្រភេទ «V1» ជាមធ្យោបាយ។

បញ្ហាបទល្មើស ព្រៃឈើនេះ ជាករណី រសើបណាស់ សម្រាប់ស្ថាប័ពាក់ព័ន្ធ នាំឲ្យមានការរិះគន់ ពីមហាជន ហើយធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស មន្ត្រីថ្នាក់ជាតិ ផងដែរ។ តែធាតុពិត ចំពោះករណីនេះ មន្ត្រីថ្នាក់ជាតិ មានដូចជា លោកនាយ ឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធាន គណៈកម្មការជាតិ ក្នុងការ ការពារធនធានធម្មជាតិ នឹងបង្ក្រាប ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ។ លោកតែងតែ យកចិត្តទុកដាក់ ក្នុងរឿងនេះ យ៉ាងមុឺងម៉ាត់បំផុត។

តែទោះយ៉ាងណា ករណីនេះ ត្រូវបានមហាជន បាននាំគ្នាលើកឡើង នឹងរិះគន់ ផងដែរថា ដោយសារតែ មានអំពើពុករលួយ ដល់ខួឆ្អឹង របស់មន្ត្រីខិលខូច មួយចំនួងនេះហើយ ទើបធ្វើឲ្យ ធនធានធម្មជាតិ រលាយហិនហោច មកពីមហិច្ឆតា របស់មន្ត្រីគ្រាក់ៗ មួយចំនួន ក្នុងខេត្ត ជាអ្នបើកដៃ នឹងឃុបឃិត គ្នាជាប្រពន្ធ ដើម្បីប្រយោជន៍ រវាងមេឈ្មួញ នឹង អស់លោកៗ មន្ត្រីតូចធំ មួយចំនួនទៀត ដែលមានតួនាទី ក្នុងការបង្ក្រាប នឹងទប់ស្កាត់បទល្មើស ទូទាំងខេត្តរតនគិរីនេះ ផងដែរ ទើបឈ្មួញមានឱកាសបែបនេះ។

ហើយបើតាមប្រភព ពីមន្ត្រីសាលាខេត្ត ដដែរសុំមិនបញ្ចេញឈ្មោះ បានខ្សិបប្រាប់ ឲ្យបណ្ដាញ ទូរទស្សន៍យើង ដឹងទៀតថា៖ បុគ្គលឈ្មោះ សាន ចយ នេះ ឬអាចហៅបានថា ជាឧក្រិដ្ឋជន ព្រៃឈេី ដែលល្បីឈ្មោះច្រេីនឆ្នាំ មកហេីយនេះ និងបក្ខពួកខ្លួនតែងតែអួតអាង យកឈ្មោះ អគ្គស្នងការ រង នគរបាលជាតិ ១រូប និងឈ្មោះ នាយ អាវុធហត្ថ ថ្នាក់ជាតិ ១រូប ទៅប្រើសម្រាប់ បម្លាចទៅលើ មន្ត្រីពាក់ព័ន្ធ នឹងការ ធ្វេីជំនួញឆ្លងដែន ខុសច្បាប់ ដោយប្រេីលុយ យ៉ាងសន្ធឹកសន្ធាប់ បិទភ្នែក បិទត្រចៀក មន្ត្រីជំនាញពាក់ ពីក្រោមដល់លេី មួយចំនួន ឲ្យស្ដាប់តាមបញ្ជា របស់ខ្លួន ឲ្យដេក ចាំរាប់តែក្បាលឡាន យកកញ្ចប់ខ្មៅប្រ ចាំខែតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ បណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន « CSN » មិនអាចសុំការបំភ្លឺ ពីលោក ថង សាវុន អភិបាលខេត្ត រតនគិរី រួមទាំង លោកស្នងការ លោកមេបញ្ជាការ ប៉េអឹមខេត្ត លោកព្រះរាជអាជ្ញាខេត្ត ហើយជាពិសេសនោះ លោក ហុង វិណុល ដែលមានតួនាទីការពារ ធនធានធម្មជាតិ នៅប៉ែកភូមិភាគឦសាន បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខ ទូរស័ព្ទ ធ្វើការទំនាន់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ ។ អង្គភាពយើង ផ្សាយតែព័ត៌មានពិត គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារ មួយចំនួន ប្រសិនបើ សាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ជាព័ត៌មានមិនពិត សូមសម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំបាន ដោយមានឯកសាមួយចំនួន ដែលគិតថា ជាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន។ អស់លោក លោកស្រី អាចទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ អត្ថបទ នឹងរូបភាព ដោយអ្នកប្រម៉ាញ់ ព័តមាន រតនគិរី

សូមជួយស៊ែរព័ត៌មាននេះផង: