អ្នកព័ត៌មានប្រមាណ ២០អង្គភាព បានដាក់ពាក្យបណ្ដឹង ចោទប្រកាន់ មេឈ្មួញឈើជើងកាង ប៉ែកឦសាន តុប វីដា ថាអ្នកបញ្ជាឲ្យឈ្មោះ ផាន់ ណា រួមទាំងបក្ខពួក បាញ់ប្រហា នឹងបើកឡានដេញបុក ក្នុងបំណងធ្វើឃាត ដោយគិតទុកជាមុន?

ចេញផ្សាយ ថ្ងៃ១៥ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ពុធ ទី៣១ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

អ្នកសារព័ត៌មាន ក្នុងស្រុក មួយចំនួនធំ បច្ចុប្បន្ន ត្រូវបានគេមើលឃើញថា រាល់ក្នុងពេល បេសកកម្ម តែងតែ រងការគំរាមកំហែង ពីសំណាក់ អ្នកមានលុយ មានអំណាច មួយចំនួន រហូតបងប្អូន អ្នកព័ត៌មាន មួយចំនួន ត្រូវបានគេសម្លាប់ ដោយគ្មាន មូលហេតុ នឹងត្រូវបានគេរៀបចំ ជាឆាកល្ខោន ដើម្បីចាប់ អ្នកសារព័ត៌មានណា ដែលពួកគេចាត់ទុកថា ជាបន្លា នៅក្នុងកែវភ្នែន របស់ពួកគេ ដោយពួកគេ ចោទប្រកាន់ ពីបទកំហែងយក ។ល។

ជាក់ស្ដែង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ មានសេចក្ដី រាយការណ៍ បានឲ្យដឹងថា អ្នកព័ត៌មាន ប្រមាណ២០ អង្គភាព មានគ្នាជាង២០នាក់ បានរួមគ្នា ចុះទៅយក ព័ត៌មាន ក្រោពីពួកគេ ទទួល ព័ត៌មានបាន ពាក់ព័ន្ធទៅនឹង បទល្មើសព្រៃឈើ ដែលឈ្មួញ កាប់នឹងដឹកជញ្ជូន មកស្ដុកទុក នៅក្នុងឃ្លាំង ដ៍ធំមួយកន្លែង ស្ថិតក្នុង ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដោយមានការ ឃុបឃិតគ្នា រវាងសមត្ថកិច្ច នឹង ស្ថាប័នពាក់ព័ន្ធ ជាមួយ ឈ្មួញទុច្ចរិត។

តាមសេចក្ដីរាយការណ៍ បានបន្តថា ខណៈក្រុមអ្នកព័ត៌មាន បានទៅដល់ទីនោះ ពួកគេបានឃើញ ក្រុមឈ្មួញ ហាក់ដូច ជាដឹងមុន បន្ទាប់មក ក្រុមអ្នកព័ត៌មាន​ បានធ្វើទៅតាម វិជ្ជាជីវៈ នឹង ទៅតាមតួនាទី រាងៗខ្លួន ដោយមានអ្នកខ្លះ ឡើងលើដើមឈើ ប្រមាញ់យករូបភាព មានអ្នកខ្លះទៀត ឈចាំយក ព័ត៌មាន នៅខាងមុខឃ្លាំងស្ដុកឈើ នៅពេលនោះ គេបានឃើញ មេការឈើម្នាក់ ឈ្មោះ ផាន់ ណា ដែលគេស្គាល់ យ៉ាងច្បាស់ថា ជាប្អូនថ្លៃ លោក ឧត្តមសេនីយ៍ តុប វីរ៉ាដា មេឈ្មួញឈើ ដ៍មានឥទ្ធិពល នៅភូមភាគិឦសាន កំពុងទូរស័ព្ទ ក្រោយមក បានគំរាមសម្លាប់ ហើយក៍បាញ់ប្រហា ជាច្រើនគ្រាប់ សំដៅមកលើក្រុម អ្នកព័ត៌មាន។ ហើយត្រូវបាន ក្រុមអ្នកព័ត៌មាន មិនតក់ស្លុតទេ នៅតែតាមប្រមាញ់ យករូបភាព ស្រាប់តែគេឃើញ បុគ្គល ផាន់ ណា បានបើកឡាន ពណ៍ស ម៉ាកធុនណារ៉ា «TUNDRA» ១គ្រឿង យ៉ាងលឿន សំដៅដេញបុក ក្រុមអ្នក សារព័ត៌
មាន រត់ចែកជើង គ្នាតែម្ដង។

ករណីនេះ ត្រូវបានក្រុមអ្នក ព័ត៌មាន ដាក់ការសង្ស័ថា មានការបញ្ជា ពីឧកញ៉ា មេឈ្មួញ បំផ្លាញព្រៃឈើ ឲ្យក្រុមបក្ខពួក នឹងដៃជើង របស់ខ្លួន រួមទាំងបុគ្គល ឈ្មោះ ផាន់ ណា ជាប្អូនថ្លៃ របស់ខ្លួន ធ្វើករណីទាំងនេះ ធ្វើមកលើ ក្រុមអ្នកសារព័ត៌មាន ទាំងកំរោល ខណៈកំពុង ឈនៅមុខ កន្លែងឃ្លាំងស្តុកឈើ ដោយមិនដឹងខ្លួន។

ហើយមិនតែប៉ុណ្ណោះ បុគ្គល ផាន់ ណា បានបើកទៅឈប់ នៅមុខឃ្លាំង ស្ដុកឈើ របស់ខ្លួនវិញ បន្តស្រែកគំរាមថា បើខ្លាំងពួកឯងកុំរត់ បុគ្គលរូបនេះនិយាយរួច ស្រែកឲ្យបក្ខពួក របស់ខ្លួនថា ពួកឯងទៅយកកាំភ្លើងអាកា « AK » មកឲ្យអាញ់ អាញ់បាញ់ពួកវា ឲ្យងាប់អស់តែម្ដង ខ្លាចអីពួកវា ហ៊ុន សែន អាញ់មិនខ្លាចផង? មកខ្លាចអី ពួកអាកាសែត?។

ហេតុការណ៍​ ខាងលើនេះ​ បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​ប្រមាណ​ ៥​និង​៣៨​នាទីល្ងាច ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅខាងមុខ​ទីតាំង​ ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង ស្ថិតនៅ​ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែល​ស្ថិត​នៅមិន​ឆ្ងាយ ​ពី​សាលា ស្រុក​កោះ ញែក ប៉ុន្មានទេ ប្រហែល៥០០​ ម៉ែត្រ ទៅ ៧០០​ ម៉ែត្រ​តែប៉ុណ្ណោះ​ ពី​សាលាស្រុក​កោះ​ញែក ។​

ទោះ​យ៉ាងណា ជុំវិញការចោទប្រកាន់ ខាងលើ បណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន « CSN » មិនអាច​សុំ​ការបំភ្លឺ​ ពី​លោក​ ផាន់ ណា បានទេ កាលពីវេលាម៉ោង៩ នឹង ២៥នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ដោយទូរស័ព្ទ របស់លោក មិនអាចធ្វើការទំនាក់ទំនងបាន ។

ចំណែក ឧកញ៉ា តុប វីរ៉ាដា នៅថ្ងៃដដែរ វេលាម៉ោង៩ នឹង១៥នាទីព្រឹក បណ្ដាញ ទូរទស្សន៍ យើងបានទូរស័ព្ទ ទៅសុំធ្វើ បទសម្ភាសន៍ ជុំវិញករណី ខាងលើនេះ អស់រយៈពេល ០០:03:01 វិនាទី លោកបាន បកស្រាយ នឹង បដិសេធនថា ក្នុងករណីនេះ ខ្ញុំអត់ដឹងទេ រឿងនេះ អ្នកព័ត៌មាន ទាំងនោះ ចេះតែយក ទៅចុះផ្សាយ ខុសពីការពិត ខ្ញុំមិនទាន់ បានធ្វើការប្ដឹង ទៅលើអ្នកកាសែត ទាំងនោះផង។ ហើយឈ្មោះ ផាន់ ណា ក៍ខ្ញុំមិនដឹងដែរ មិនមានអី ពាក់ព័ន្ធខ្ញុំទេ ហើយក៍មិនមែន ជាប្អូនថ្លៃ របស់ខ្ញុំដែរ ម្យ៉ាងទៀទ កន្លែងកើតហេតុនោះ ក៍មិនមែន ក្រុមហ៊ុន របស់ខ្ញុំដែរ ព្រោះគ្មានការ បញ្ជាក់ពី រដ្ឋាភិ
បាល ឬចុះបញ្ជីថា ជារបស់ខ្ញុំផង។

បើតាមការបញ្ជាក់ ពីអាជ្ញាធរមូលដ្ឋាន នឹងប្រភពច្បាស់ការ មួយចំនួន បានឲ្យដឹងថា ​ឃ្លាំង​ស្តុក​ឈើ ​ដ៍ធំ​សម្បើម ​ខាងលើនេះ ជា​របស់មេឈ្មួញ ដ៍ល្បីឈ្មោះ តុប វីរ៉ាដា នណាៗ ក៍គេស្គាល់ដែរ នៅភូមិភាគ ឦសាននេះ ចាប់ពីខេត្តក្រចេះ , ស្ទឹងត្រែង, រតនគិរី, នឹងមណ្ឌលគិរី។ គឺល្បីល្បាញ ខាងកាប់ ទន្រ្ទាន បំផ្លិចបំផ្លាញ ព្រៃឈើក្រៅតំបន់ ក្រុមហ៊ុន នឹងធ្វើជំនួញឈើ ឆ្លងដែនទៅយួន ជិត២០ឆ្នាំ មកហើយ គ្មានសមត្ថកិច្ច ឬស្ថាប័ន ពាក់ព័ន្ធណា បង្ក្រាប់ទេ? ។ គឺមិនចាញ់ ឧកញ៉ា ទ្រី ភាព ប៉ុន្មានឡើយ? ដោយមេឈ្មួញរូបនេះ យកលេស ជ្រកក្រោមស្លាក ក្រុមហ៊ុន « យូនីគ្រីន »? ទាំងនេះ យោងតាមប្រភព ច្បាស់ការមួយ ពីអតីតឈ្មួញឈើ ហើយក៍ជាមនុស្សស្និទ្ធ របស់មេឈ្មួញ ខាងលើនេះ ពីមុនផងដែរ។

ពាក់ព័ន្ធករណី ដ៍កក្រើក ហើយក៍ជារឿង ដ៍រសើប របស់ឈ្មួញឈើ នឹងសមត្ថកិច្ច ពាក់ព័ន្ធ នៅខេត្តមណ្ឌលគិរី ខាងលើ រវាងឈ្មួញឈើ ជាមួយក្រុមអ្នក សារព័ត៌មាន នៅមិនទាន់មាន ការដោះស្រាយ នូវឡើយទេ រយូតមកដល់ថ្ងៃនេះ ។ ធ្វើឲ្យមហាជន ជាច្រើន រួមទាំងប្រជាពលរដ្ឋ នៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក៍ទន្ទឹងចាំមើល ផងដែរថា តើលោក អភិបាលខេត្ត លោកស្នងការខេត្ត នឹងលោក មេបញ្ជាការ ប៉េអឹមខេត្ត រួមទាំងអាជ្ញាធរ សមត្ថកិច្ច ថ្នាក់មូលដ្ឋាន មានវិធានការ បែបណា ក្រោយពីក្រុមអ្នក សារព័ត៌មាន ជាជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ទៅទីបញ្ជាការ កងរាជអាវុធហត្ថ ស្រុកកោះញែក ពាក់ព័ន្ធទៅនឹង អំពើហឹង្សាចេតនា នឹងអំពើមនុស្សឃាត គិតទុកជាមុន ដើម្បីចាត់វិធានការ លើជនដែលបានប្រព្រឹត្ត រួចហើយនោះ។

បើតានការលើកឡើង ពីមន្ត្រីសាលាខេត្ត ១រូប ដែលជាមន្ត្រី អនុវត្តន៍ច្បាប់ ក៍មឹនខុស ពីមហាជន ដែលបាន លើកឡើង ប៉ុន្មានដែរ។ ហើយបានឲ្យបណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន « CSN » ដឹងផងដែរថា ដោយយោង ទៅលើការបង្ក សំឡេង ផ្ទុះឡើង ទោះបុគ្គលនោះ បដិសេធ ថាខ្លួនមិនបាន ប្រើប្រាស់ អាវុធខុសច្បាប់ បាញ់ទៅលើ ជនរងគ្រោះ ឬក៍ត្រូវបាន គេឃុបឃិតគ្នា បំបែរ ពីករណីបាញ់ មកជាករណី ដុតផាវទៅវិញ ក៍នៅមានទោសដែរ នេះបើយោង ទៅតាមច្បាប់ ដែលបានចែងមក។ ហើយបើ សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងរឿងនេះ ជាមន្ត្រីយុត្តិធម៌ ពិតប្រាកដ មិនអនុញ្ញាតិ ឲ្យជនបង្ក គេចផុត ពីសំណាញ់ ច្បាប់ទេ។

ប្រភពបានបន្តថា នេះជាសំឡេងផ្ទុះ ដែលគ្មាន ការអនុញ្ញាតិ នឹងការស្នើសុំ ទៅអាជ្ញា ឬសមត្ថកិច្ច ពាក់ព័ន្ធជាមុន ដែលនាំឲ្យ មានការភ្ញាក់ផ្អើល នឹងជាការបំភ័យ ទៅដល់ មហាជនទូទៅ ក៍ដូចធ្វើឲ្យ ប៉ះពាល់ ទៅដល់សណ្ដាប់ធ្នាប់ សាធារណៈ នឹងសង្គមជាតិ ផងដែរ។

ប្រភពមហាជន បានលើកឡើង នឹងស្នើសុំ ដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ថា ករណីនេះ គួរតែ សមត្ថកិច្ច ដែលជា មន្ត្រីយុត្តិធម៌ ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ខេត្ត ជាពិសេស លោកស្នងការ ដែលធ្លាប់មាន ស្នាដៃ អង្កេត នឹងស្រាវជ្រាវ កន្លងមក គួរតែចាត់ការ លើករណីនេះ ជាបន្ទាន់ផង ដើម្បីរកយុត្តិធម៌ ជូនដល់ ក្រុមជនរងគ្រោះ ក៍ដូចជាការតាមរក ឃាត់ខ្លួន ជនបង្ក យកមកដាក់ ទោសទាន់ ទៅតាមច្បាប់ ព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រ កម្ពុជា កុំឲ្យជនបង្ក គេចផុត ពីសំណាញ់ច្បាប់ បានឲ្យសោះ៕ « បឋម » ដោយអ្នកប្រមាញ់ ព័ត៌មាន មណ្ឌលគិរី

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author