អគ្គីភ័យលេបត្របាក់ ផ្សារសែនមនោរម្យ មណ្ឌលគិរី ទាំងកណ្ដាលអាធ្រាត្រ មនុស្សស្លាប់នឹងរបួស ៥នាក់ ព័ត៌មានលំអិត នៅពេលក្រោយ..!

ថ្ងៃសៅរ៍ ១០រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2018 ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន « CSN » អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ : 078 55 11 12 / 097 777 6000

មណ្ឌលគិរី ៖ យោងតាម សេចក្ដីរាយការណ៍ ព័ត៌មានបឋម ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា យ៉ាងយោចណាស់ មនុស្ស ២នាក់ បានស្លាប់ នឹង ៣នាក់ទៀត រងរបួសធ្ងន់ ស្រាលផងដែរ ក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះ ផ្សារសែនមនោរម្យ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ប្រមាណ ២ រំលងអាធ្រាត្រ ឈានចូថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ នេះ ។

ប្រភពរាយការ បានបន្តឲ្យដឹង ទៀតថា ហេតុការណ៍ អគ្គីភ័យ ឆាបឆេះផ្សារ ទាំងកណ្ដាល អាធ្រាត្រនេះ គឺផ្ដើមចេញពីផ្ទះ ឈ្មោះ ចែ ពៅ ជាអាជីវករ លក់ដូរត្រី នៅក្នុងផ្សារ ស្ថិតក្នុង ភូមិកណ្ដាល សង្កាត់ស្ពានមាសនជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយគេសង្ស័យថា ជាការឆ្លង ចរន្តអគ្គីសនី ខណ:ម្ចាស់ផ្ទះកំពុងលុងលក់ ដំណេកស្រួល នៅពេលកណ្ដាលអាធ្រាត្រ ។

ក្នុងករណីអគ្គីភ័យ ឆាប់ឆេះផ្សារ សែនមនោរម្យ យ៉ាងសន្ធោសន្ធៅនេះ ប្រភពពី ប្រជាពលរដ្ឋរងគ្រោះ ដោយសារ អគ្គីភ័យឆាបឆេះ ផ្ទះសំបែងរបស់គាត់ ផងដែរនោះ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ មានមនុស្ស ២នាក់បានស្លាប់ ម្នាក់អាយុ ប្រហែល ២០ឆ្នាំជាង ប្រុស នឹងម្នាក់ទៀត អាយុប្រហែល ១០ឆ្នាំជាង ប្រុស រងរបួស
ធ្ងន់ កំពុងបញ្ជូន ទៅសង្គ្រោះ នៅមន្ទីពេទខេត្ត ។

សេចក្ដីរាយការណ៍ បានបន្តថា ភ្លាមៗនោះ គេបានឃើញ មានវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាល ខេត្តមណ្ឌលគិរី អញ្ជើញចុះទៅដល់ ទីកន្លែងកើតហេតុ ធ្វើការបញ្ជារថយន្ត ពន្លត់់អគ្គីភ័យ ដោយផ្ទាល់ផងដែរ ក្នុងនោះដោយប្រើប្រាស់ រថយន្តបាញ់ទឹក ពន្លត់អគ្គីភ័យ ចំនួន៨ គ្រឿង មកពីតាមបណ្ដាល ស្រុក , ក្រុង នឹង ខេត្តមណ្ឌលគិរី ។

ក៍ប៉ុន្តែ ការជួយអន្តរគមន៍ ពីសំណាក់ លោកអភិបាលខេត្ត នឹងមន្ត្រីកងកម្លាំង រួមទាំងប្រជាពលរដ្ឋ ផងដែរនោះ នៅតែមិនអាចយកឈ្នះ នូវកម្លាំងនៃសន្ធុះ ការឆាបឆេះនេះបានទេ ដោយការជួយអន្តរាគមន៍ ពីខាងកម្លាំងបញ្ជា រថយន្តពន្លត់អគ្គីភ័យ មានការស្មុគស្មាញ ដោយស្ថានភាពផ្លូវ ក្នុងផ្សារចង្អៀត ពិបាកក្នុងការ ចូលទៅជួយអន្តរាគមន៍ ហេតុនេះទាំងអ្នកទៅជួយ ទាំងពលរដ្ឋរងគ្រោះ បានត្រឹមតែនាំគ្នាឈមើល អណ្ដាតភ្លើងឆាបឆេះតែប៉ុណ្ណោះ។

តាមប្រភព រាយការណ៍ ព័ត៌មាន បានឲ្យដឹងថា ករណីនេះ ទោះជាយ៉ាង​ណា គេមិនទាន់ដឹង ពីទំហំនៃការខូចខាត ទ្រព្យសម្បត្តិ អស់ប៉ុន្មាននៅឡើយទេ គេគ្រាន់តែដឹងថា រហូតមកដល់ ម៉ោងជាង៧ ព្រឹកនេះ ផ្ទះដែលរងការឆាបឆេះ ខាងលើនេះ អស់ស្ទើទាំងស្រុង ទៅហើយ ប្រហែលជា ៧០-៨០% ក្នុងការឆាបឆេះ ផ្ទះនឹងតូប ក្នុងផ្សារទាំងមូលនេះ នឹងបណ្ដាល ឲ្យមានមនុស្សស្លាប់ នឹងរបួសមនុស្ស ប្រុស ស្រី មានចំនួន ៥នាក់ របួស ៣នាក់ ស្លាប់ ២នាក់ គឺកូនជញ្ចឹម នឹងប្រសារម្ចាស់ផ្ទះ ឆេះតំបូងគេនោះ។ ព័ត៌មានបឋម មកដល់ពេលនេះ សមត្ថកិច្ចកំពុងបន្តជួយ អន្តរាគមន៍ បន្តទៀតយ៉ាងណានោះ ព័ត៌មានលំអិត មានចេញផ្សាយ នៅពេលក្រោយ ជាបន្តបន្ទាប់នេះ ។បឋម ដោយ៖ លោក រស់ សុភា មណ្ឌលគិរី

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author