អាជីវករលក់ដូរ លើផ្លូវជាតិ៦អា មុខផ្សារព្រែកអញ្ចាញ រត់ជាន់ជើងគ្នា ដោយសារថយន្ត កូរ៉េដឹកឥដ្ឋ ព្រលះពីក្រោយ រថយន្តកុងទីទ័រ

ចេញផ្សាយ ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ដោយ ៖ការិយាល័យព័ត៌មាន CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ : 078 55 11 12 / 097 777 6000 នាយកព័ត៌មាន { CSN }

កាលពីវេលាម៉ោង ប្រមាណ៥ ជិតភ្លឺ មានករណីមួយ បានកើតឡើង ឲ្យមានការភ្ញាក់ផ្អើល ដល់អាជីវករ កំពុងអង្គុយលក់បន្លែ នៅលើផ្លូវជាតិ លេខ៦អា ដោយសាតែរថយន្ត ម៉ាកកូរ៉េដឹកឥដ្ឋ ជ្រុលទៅព្រឡះ គូទកុងទីទ័រ យ៉ាងពេញទំហឹង ស្នូលលាន់ឮ ដូនផ្ទុះគ្រាប់បែក ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៥ ជិតភ្លឺ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ នេះ តាមបណ្ដោយផ្លូវជាតិ លេខ ៦អា នៅចំណុចមុខផ្សារ ព្រែកអញ្ចាញ ស្ថិតនៅក្នុង ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បើតាមប្រភព ពីអាជីវករ លក់ដូរនៅចំណុច កើតហេតុខាងលើ បានឲ្យបណ្ដាញទូរទស្សន៍ CSN ដឹងថា មុនពេលកើតហេតុ មានរថយន្តកុងទីទ័រ ១គ្រឿង បើកបរក្នុងទិសដៅ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ មុខផ្សារព្រែកអញ្ចាញ មានអាជីរករ លក់ដូរលើផ្លូវ ហើយតូចចង្អៀត រថយន្តកុងទីទ័រ បានបង្ឍអន់ល្បឿន ស្របពេលរថយន្ត ម៉ាកកូរ៉េ ដឹកឥដ្ឋ ១គ្រឿងទៀត បើកពីក្រោយ ក្នុងទិសដៅ ស្របទិសគ្នា ក៍បានជ្រុលទៅបុក គូទកុងទីទ័រ ពីក្រោយ យ៉ាងពេញទំហឹង តែម្តង បណ្ដាលឲ្យរថយន្ត ម៉ាកកូរ៉េ ហោះទៅលើសួន រងការខូចខាត មួយកំណាត់មុខ ស្ទើតែទាំងស្រុង សំណាងល្អ ហេតុការណ៍ គ្រោះថ្នាក់នេះ មិនមានបង្កគ្រោះថ្នាក់ ដល់អាយុជីវឹត ណាម្នាក់នោះទេ។

ប្រភពបានបន្តថា ក្រោយកើតហេតុ រថយន្តទាំងពី មិនមានការដោះស្រាយគ្នាទេ ដោយរថយន្ត កុងទីទ័រ មិនរងរឿងរថយន្ត បង្កម៉ាកកូរ៉េដឹកឥដ្ឋ ក៍ទៅបាត់ទៅ ដោយឡែកជនបើកបរបរថយន្តបង្ក បានគេចខ្លួនបាត់ នៅពេលសមត្ថកិច្ច នគបាលចរាចរ នៃអធិការដ្ឋាន ស្រុកមុខកំពូល ចុះមកធ្វើការវាស់វែង កន្លែនកើតហេតុ ចំពែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាន នគបាលស្រុកមុខកំពូល ខេត្តកណ្ដាល រងចាំម្ចាស់ ចូលទៅដោះស្រាយ តាមនិតិវិធីច្បាប់ នៅពេលក្រោយ។

សូមជួយស៊ែរព័ត៌មាននេះផង: