ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន មួយឃ្លា ធ្វើឲ្យលោក ស៊ុន ចាន់ថុល និយាយលែងចេញ ចាំមើលមេឈ្មួញធំៗ ដូចជាលោក ហាក់ ម៉ៅ ហ៊ានទៀតទេ.!!!

– ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}

ការិយាល័យ បណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ សុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ ២០១៨

យោងតាមការចម្ងល់ របស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ទៅលើមន្ត្រីអនុវត្ត ត្រួតពិនិត្យ លើយានយន្ត កែច្នៃ ខុសលក្ខណ: បច្ចេកទេស កាលពីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ ២០១៨ កន្លងទៅនេះ ដោយកំណត់យក ម៉ោង០០នាទី ជាការបញ្ចប់ លែងឲ្យមាន សកម្មភាព រថយន្ត ប្រភេទកែច្នៃ តទ្រុង តកន្ទុយ ខុសលក្ខណ: បច្ចេកទេសនឹងដឹកលើសទម្ងន់ ចរាចរណ៍ នៅលើផ្លូវ តទៅទៀត។

ប៉ុន្តទម្ទឹមនឹងមន្ត្រីអនុវត្តន៍ សម្ដេចតេជោ ហ៊ុន សែន ក៍មានប្រសាសន៍ថា រហូតមកដល់ពេលនេះ សម្ដេចលោក នៅតែឆ្ងល់ ថា តើមន្រ្តីកំពុងអនុវត្តន៍ច្បាប់ ឬ អនុវត្តន៍បទបញ្ជា របស់សម្ដេច ។ ហើយសម្ដេច បានបន្តថា ព្រោះអី ច្បាប់មានហើយ ហេតុអ្វី បានជាមន្ត្រី មិននាំគ្នាអនុវត្តន៍ច្បាប់ បែជានាំគ្នា រង់ចាំតែបទបញ្ជា របស់សម្ដេច ដូច្នេះទៅវិញ។

សម្ដេចមានប្រសាសន៍ លើកឡើងទៀតថា អាច្បាប់កាត់ទ្រុងនេះ មានរួចហើយ.! មិចក៍មិននាំគ្នាធ្វើ ចាំតែនាយករដ្ឋមន្ត្រីស្រែក បាននាំគ្នាធ្វើ ពពាក់ពពូន។ ហើយចេញមក មិនមែន រាប់សិបគ្រឿងនោះទេ លោកអើយ រាប់ពាន់គ្រឿង ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាក់ឡើងវិញថា រឿងនេះ ធ្វើរហូត អត់ឈប់ទេ ហើយខេត្តណា ខេត្តនោះ ជាអ្នកទទួល មិនចាំបាច់ ក្រសួងសាធារណការទេ ។ ហើយមើល អាកន្លែងធ្វើនៅឯណា ទៅមើលៗ ឲ្យម្ចាស់រថយន្ត ធ្វើកន្លែងណា ទៅកាត់កន្លែងនឹងវិញ ឬក៍សម្រេចកាត់ខ្លួនឯង ទៅមើលកន្លែងធ្វើនោះមើល បើមិនកើតទេ បិទចោលតែម្ដងទៅ។

ដោយយោង តាមប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ខាងលើនេះ កាន់តែធ្វើឲ្យ ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា មានជំនឿជឿជាក់ ទៅលើសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន កាន់តែខ្លាំងឡើង ។ ហើយក៍ ត្រូវបានមហាជន ជាច្រើន យល់ពីការខំប្រឹងប្រែង របស់សម្ដេច ហើយមានការ អាណិត អាសូរ សម្ដេច កាន់តែខ្លាំង ថែមទៀត។

 

ស្របពេលប្រសាសន៍ ក៍ដូចជាចម្ងល់ របស់សម្ដេច តេជោ សែន ខាងលើនេះ ក៍មានមហាជនជាច្រើន បាននាំគ្នារិះគន់ យ៉ាងខ្លាំងៗ ដល់ក្រសួងសាធារណការ នឹងដឹកជញ្ជូន ដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រី ក្រសួងសាធារណការ នឹងដឹកជញ្ជូន ផងដែលថា៖ ជាការអសមត្ថភាព ក្នុងការដឹកនាំ មន្ត្រីថ្នាក់ក្រោមជាតិ ឬ ជាការបើកភ្លើងខៀវ ឲ្យមន្ត្រីថ្នាក់ក្រោម របស់ខ្លួន មួយចំនួន នៅតាមមន្ទីរ តាមបណ្ដាលខេត្តនានា ប្រព្រឹត្តអំពើពុករលួយ ដើម្បីប្រមូលលុយ ពីឈ្មួញទុច្ចរិតធំៗ ដឹកទំនិញលើសទម្ងន់ បំផ្លាញផ្លូវថ្នល់ នឹងស្ពាន កន្លងមក ដើម្បីរៀបចំកញ្ចប់ ក្រោមតុ លើតុ ជូនឲ្យខ្លួន យ៉ាងក្រាស់ ក្រែលហើយ ជាថ្នូរទៅនឹង មិនអនុវត្តន៍ច្បាប់ ធ្វើការបង្ក្រាប នឹង ទប់ស្កាត់ ? ។

ប្រភពមហាជន បានបន្តរិះគន់ទៀតថា៖ នេះប្រសិនបើសម្ដេចតេជោ ហ៊ុន សែន មិនមានអនុសាសន៍ ចង្អុលបង្ហាញ ឬ បញ្ជាទេ ប្រហែល ទាំងមេ ទាំងកូន នាំគ្នាសម្ងំកើបលុយ ពីឈ្មួញទុច្ចរិត ចែកគ្នាធ្វើសេដ្ឋី ដេកស៊ីសុខស្រួល អស់ហើយ? ជាពិសេសនោះ គឺមន្ត្រីនៅតាមស្នានីយ៍ ថ្លឹងរថយន្ត និមួយៗ មានចរិត យ៉ាងក្រអឺត ក្រទម មិនសាក់សំជាមន្ត្រី យុត្តិធម៌ ទាល់តែសោះ ។

 

ប្រភពខាងលើបន្តថា កន្លែងស្ថានីយ៍ ថ្លឹងរថយន្ត និមួយៗ ទូទាំងប្រទេស មានតែស្ថានីយ៍ ក៍ប៉ុន្តែ! មិនហ៊ានឲ្យរថយន្ត ចូលថ្លឹងទេ ? តែងតែយកភ្នែក ទៅថ្លឹងជំនួស ជញ្ជីងវិញ ជាការបិទបាំង ពីកាមរ៉ា នៅតាមស្ថានីយ៍ ។ ហើយម្យ៉ាងទៀត មន្ត្រីទាំងនោះ ខ្លាចខូចជញ្ជីង ដែលជាប្រភពចំណូ របស់ពួកគេ មួយក្ដាប់តូចនោះ ក៍ស្ថានីយ៍ ថ្លឹងរថយន្តនិមួយៗ បានក្លាយទៅជា ស្ថានីយ៍ ថ្លឹងលុយ ដោយស្វាយប្រវត្តន៍ រហូតមកតែម្តង? ។ ហើយដាក់ស្ថានីយ៍នេះ គ្រាន់តែឲ្យល្អមើល នឹងសម្រាប់បិទបាំង អំពើពុករលួយ របស់ក្រុមខ្លួន នឹងបំភាន់ភ្នែក មហាជន តែប៉ុណ្ណោះ?។

ព្រោះថា កន្លងមកនៅតាមស្ថានីយ៍ ថ្លឹងរថយន្តនិមួយៗ ល្បីខ្លាំងណាស់ ខាងប្រព្រេឹត្ត អំពើពុករលួយ លើកឧទាហណ៍ ស្ថានីយ៍ផ្លូវជាតិលេខ១ មាន៣ ស្ថានីយ៍ ពីច្រកទ្វារអន្តរជាតិបាវិត មកស្វាយរៀង ១ស្ថានីយ៍ មកពីស្ពានអ្នកលឿង ១ស្ថានីយ៍ មកពីអ្នកលឿង ជិតដល់ច្បាអំពៅ គឺ ១ស្ថានីយ៍ទៀត តើស្ថានីយ៍ទាំងនេះ ដាក់ធ្វើអ្វី?។

ចំណែក ផ្លូវជាតិលេខ២ មានពីរស្ថានីយ៍ បើគិតចាប់ ពីខេត្តតាកែវ មកភ្នំពេញ ស្ថានីយ៍ទាំងនេះ សុទ្ធតែល្បីៗ ។ហើយនៅមាន ផ្លូវជាតិលេខ៣ នៅកំពង់ទួល ផ្លូវជាតិលេខ៤ រាប់ស្ថានីយ៍មិនអស់ មានទាំងរបស់ក្រុមហ៊ុន មានទាំងរបស់រដ្ឋ រីឯផ្លូវជាតិលេខ៥ វិញក៍ល្បីណាស់ដែរ ចាប់ពីខេត្តបាត់ដំបង មកភ្នំពេញ មានពីរទៅបីស្ថានីយ៍ ហេតុអី មិនអនុវត្តន៍ ទៅលើរថយន្តទាំងនេះ? ឬមួយរថយន្តទាំងនេះ ចេះបំបាំងខ្លួន ឬ ហោះពីព្រុំដែនមកភ្នំពេញ? បានជាអស់លោក នៅតាមស្ថានីយ៍មើលមិនឃើញ? ទាល់តែមានបញ្ជា ពីសម្ដេចតេជោ ហ៊ុន សែន ទើបនាំគ្នាស្ទុះពីដេក ធ្វើដូចមិនដឹងអីសោះ។

នេះគ្រាន់តែ ជាការរាប់ទ្រួសៗទេ នៅមាន ស្ថានីយ៍ ជាច្រើនទៀត នៅតាមបណ្ដាលផ្លូវ តាមខេត្តនានា ក្នុងប្រទេសកម្ពុជា មានដូចជា ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ នឹងផ្លូវជាតិលេខ៨ ។ល។ មិនអាចរៀបរាប់អស់ទេ គ្រាន់តែគេសណ្ឋាន ទាំងនេះជាប្រភពចំណូរបស់ មន្ត្រីខិលខូចមួយចំនួន ក្រោយពី សម្ដេចតេជោ មានចម្ងល់ ហាក់
ដូចលែងទុកចិត្ត ទៅលើក្រសួងសាធារណការ នឹងដឹកជញ្ជូន កន្លងមកនេះ ដោយសម្ដេច មានប្រសាសន៍ លើកឡើងថា អាជ្ញាធរថ្នាក់ខេត្ត ត្រូវតែបន្តអនុវត្តន៍ ត្រួតពិនិត្យ លើកបញ្ហានេះ មិនបាច់ចាំ ក្រសួងសាធារណការនោះទេ។

បើយោងតាម ប្រសាសន៍ សម្ដេចតេជោ បានលើកឡើងខាងលើនេះ បានសបញ្ជាក់ ឲ្យឃើញថា សមម្ដេចតេជោ ហ៊ុន សែន ហាក់ដូចជា ដកទំនុកទុកចិត្ត ពីក្រសួងសាធារណការ នឹងដឹកជញ្នន ដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ដែលជាក្បាលម៉ាស៊ីន ដឹកនាំមន្ត្រីថ្នាក់ក្រោមជាតិ ខ្លះៗហើយ នៅក្នុងករណីនេះ។

ព្រោះថា កន្លងមក សម្ដេចតេជោ លោកបានជ្រាប ពីបញ្ហារថយន្ត កែច្នៃ ខុសលក្ខណ: បច្ចេកទេស ទាំងនេះខ្លះៗមកហើយ របស់ក្រុមហ៊ុន មួយចំនួន លើកឧទាហណ៍ មានដូចជា រថយន្តរបស់ មេឈ្មួញឈ្មោះ ហាក់ ម៉ៅ ដែលជាឈ្មួញដ៍ល្បី នៅរាជធានីភ្នំពេញ ដ៍មានឥទ្ធិពល ក្នុងការដឹកជញ្ជូន ទំនិញគេចពន្ធ ទំនិញបង្កប់ នឹងទំនិ
ញ បង់ពន្ធមិនគ្រប់ ពីប្រទេសជិខាង ចូលមកកម្ពុជា មិនត្រូវបាន មន្ត្រីជំនាញ ធ្វើការបង្ក្រាប ឬ ទប់ស្កាត់ ម្ដងណាទេ? ហើយក្នុងនោះ ក៍ឮល្បីថា មានការដឹកជញ្ពូនឈើ ផងដែរ នេះបើតាមប្រភព ពីសមត្ថកិច្ច នៅតាមដងផ្លូវ បានប្រាប់ ឲ្យបណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN }យើង បានដឹងកន្លងមក ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមាន ឯកសាមួយចំនួន ដែលអស់លោក លោកស្រី ឬ សាមីខ្លួន គិតថា ជាឯកសា ត្រឹមត្រូវនោះ មកធ្វើការកែតម្រូវ ឡើងវិញបាន រាល់ម៉ោងធ្វើការ៕ ដោយ សហការី ស៊ី អេស អិន{ CSN }


 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author