ឯកឧត្តម ប៉ែន វិបុល អគ្គស្នងការរង អញ្ជើញបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ដល់មន្ត្រីនគរបាលជាតិ ១០៦រូប

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ សៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ ២០១៨

ខេត្តកណ្ដាល៖ កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នេះ មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច​តែងតាំងមុខដំណែង បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ដោយមានវត្តមាន អញ្ជើញចូលរួម ពីឧត្តមសេនីយ៍ ស្នងការដ្ឋាន នគរបាលជាតិ ,លោកឧត្តមសេនិីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្ដាល តំណាងអយ្យការ អមសាលាដំបូងខេត្ត អស់លោក លោកស្រីស្នងការរង ,​ តំណាងមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជា​ការ ​សឹករងខេត្ត លោកអធិការ នគរបាលក្រុង / ស្រុកទាំង១១ រួមទាំងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង ១២៧ប៉ុស្តិ៍ផងដែរ។​

ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច​ តែងតាំង មុខដំណែងបំពាក់ឋានន្តរស័ក្តិ និងគ្រឿង ឥស្សរិយយស ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ចំនួន ១០៦រូប កាលពីរសៀលថ្ងៃទី១៦ កុម្ភ: នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍​ឯក ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នៃ ចារី អភិបាលរង ខេត្តកណ្ដាលផងដែរ។

នៅក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍​ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្ដាល បានថ្លែងឲ្យដឹងថា សមាសភាព ​មន្ត្រីជ័យលាភី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែង បំពាក់ឋាន​ន្តរស័ក្តិ និងគ្រឿងឥស្សរិយយស នៅថ្ងៃនេះ មានចំនួនសរុប ១០៦រូប ក្នុងនោះប្រកាស ថ្នាក់ស្នងការរង ០២រូប នាយការិយាល័យ ០៦រូប នាយរងការិយាល័យ ២០រូប និងថ្នាក់អធិការរង០៩រូប។

ក្នុងនេះ ក៍មានបំពាក់ ឋានន្តរស័ក្តិ​ ថ្នាក់ឧត្តមសេនីយ៍ត្រី ១រូប វរសេនីយ៍​ឯក៩រូប វរសេនីយ៍​ទោ​ ២៣រូប វរសេ​នីយ៍​ត្រី ៤១រូប អនុសរនីយ៍ឯក ៧រូប និងថ្នាក់អនុសេនីយ៍ទោ ២រូប ព្រមទាំងមានបំពាក់ មេដាយការងារ មាសចំនួន ២៦រូប មេដាយប្រាក់ ២៦រូប និងមេដាយសំរិទ្ធ២៥រូប ផងដែរ។

ក្នុងឱកាសនេោះ ឯកឧត្តម នៃ ចារី អភិ បាលរងខេត្តកណ្តាល បានឡើងមានមតិផ្តាំផ្ញើ និងសាកសួរ សុខទុក្ខដល់ កងកម្លាំង នគរបាលផងដែរ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍​ឯក ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក អញ្ជើញឡើង បំពាក់ឋានន្តរស័ក្តិ និងមេដាយ ជូនមន្ត្រីជ័យលាភីរួចមក។

ឯកឧត្តម ឧត្តមសេនីយ៍​ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក ក៍បានថ្លែង អបអរសាទរ​ ដល់មន្ត្រី នគរបាល ជ័យលាភី ដែលត្រូវបាន តំឡើងឋានន្តរ​ស័ក្តិ និងបំពាក់​មេដាយការងារ នារសៀលនោះ ផងដែរ។

ដោយ​ឡែក មន្ត្រីនគរបាល ដែលពុំទាន់បាន តំឡើងឋានន្តរស័ក្តិ និងមេដាយ នៅរសៀលថ្ងៃនោះ ឯកឧត្តម ឧត្តមសេនីយ៍​ឯក ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក ក៍បានថ្លែង លើកទឹកចិត្ត ផងដែរថា កុំមានការ អាក់អន់ ស្រពន់ចិត្តអី នៅពេលនេះ ពេល​ក្រោយ នឹងដល់ វេនយើងម្តង។ ហើយ ឯកឧត្តម ប៉ែន វិបុល ក៍បានផ្តាំផ្ញើ ដល់មន្ត្រីនគរបាល ទាំងអស់ ត្រូវខិតខំ ប្រឹងប្រែងរួមគ្នា អនុវត្ត​ការងារ ភារកិច្ច ស្នូលអោយបាន កាន់តែល្អ ប្រសើរថែមទៀត៕

សូមជួយស៊ែរព័ត៌មាននេះផង: