លោក ជុំ ណារិន មន្ត្រីយោធាអាងខ្នងលោក ព្រហ្ម ឌិន កំពុងប្រឹងបដិសេធ រឿងដើរជំរិតយកលុយ ពីប្រជានេសាទខុសច្បាប់ តាមដងទន្លេរាប់ពាន់សម្រាស់

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ អង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ ២០១៨

កំពង់ឆ្នាំង ៖ ជាការពិតណាស់ ជាយូឆ្នាំមកហើយ កើតមានអំពើពុករលួយ ក្នុងពេលបិទនេសាទ ឬ ពេលបើកនេសាទ គេតែងតែសង្កេតឃើញ មានជនខិលខូច មួយចំនួន បានយកជំនាញ ឬ តួនាទីនឹងអំណាច ទៅសំឡុត នឹងគំរាមកំហែង ដល់ប្រជានេសាទ ទាំងខុសច្បាប់ នឹងស្របច្បាប់ នៅតាមដងទន្លេ ក្នុងស្រុក មួយចំនួន នឹង ទឹកដីខេត្តកំពង់ឆ្នាំង។

ហើយថ្មីៗនេះ ក៍មានការបែកធ្លាយ នូវរឿងមិនប្រក្រតី ពាក់ព័ន្ធទៅនឹង មន្ត្រីយោធាមួយរូប ត្រូវបានព័ត៌មានក្នុងស្រុក ធ្វើការបង្ហោះផ្សាយ យ៉ាងព្រោងព្រាច ពេញពិភពលោក ដោយក្នុងនោះ សារព័ត៌មានក្នុងស្រុក មួយចំនួន បានសរសេរ នឹងដាក់ចំណងជើង ធំៗថា លោក ជុំ ណារិន ដើរជំរិតទាលុយ ពីក្រុមជនល្មើសនេសាទ? ជូនទៅលោក ព្រហ្ម ឌិន តូយកតួនាទី ជាជំនួយការលោក។

បើតាមប្រភព ពីមន្ត្រីសាលាខេត្ត ១រូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើប កាលពីរសៀល ថ្ងៃទី២៦ ខែកម្ភ: នេះ ឲ្យបណ្ដាញ ព័ត៌មាន { CSN } យើងដឹងថា ករណីបែកធ្លាយ ព័ត៌មានខាងលើ ប្រហែលជាមាន ពិតមែន ព្រោះថា កន្លលងមកឃើញ ក្រុមលោក ជុំ ណារិន កំពុងតែងតែធ្វើសកម្មភាព ចុះខាងទន្លេ ជាញឹកញាប់ ហើយមិនដែលឃើញមាន ធ្វើការបង្ក្រាប បានបទល្មើសអ្វីនោះទេ ឃើញនាំមក នូវតែការអួតអាង រឿងដើរជម្រិតយកលុយ ពីក្រុមប្រជា នេសាទខុសច្បាប់ តាមដងទន្លេ ទៅវិញ។

ប្រភពបានបន្តទៀតថា លុយរកបាន មកពីក្រុមជនល្មើនេសាទ គឺសម្រាប់តែ យកទៅជូន លោក ព្រហ្ម ឌិន ដើម្បី យកតូយកតួនាទី ជាជំនួយកា ឯកឧត្តម ឧត្តម
សេនីយ៍ឯក ព្រហ្ម ឌិន នឹងយកស័ក្ត៥ ដោយមិនខ្វល់ និងការរិះគន់ ហើយថែមទាំង មិនញញើត ពីស្ថាប័ន អង្គភាព ប្រឆាំងអំពើពុករលួយ នោះឡើយ។

បើតាមប្រភព ពីមន្ត្រីអាជ្ញាធរ ខេត្តកំពង់ឆ្នាំង មួយចំនួន ក៍និយាយមិនខុស គ្នាប៉ុន្មាន ពីមន្ត្រីសាលាខេត្ត ខាងលើនោះប៉ុន្មានដែរ ដោយពួកគាត់ បាននាំគ្នាលួចខ្សឹប ឲ្យបណ្ដាញ ព័ត៌មាន { CSN } យើងដឹងផងដែរ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភ: នេះ ថា លោក ជុំ ណារិន មានតួនាទី ជានាយស្នាក់ការ«ខ» ការិយាល័យទី២ ខេត្តកំពង់ឆ្នាំង ចំណុះយោធ ភូមិភាគពិសេស កំពុងល្បីយកតួនាទី នឹងអំណាច ដើរជំរិត ទាប្រាក់ពីក្រុម ល្មើសនេសាទ ដាក់ហ៊ុំសម្រាស់ តាមដងទន្លេ ក្នុងខេត្តកំពង់ឆ្នាំង ជាយូខែឆ្នាំណាស់មកហើយ ពុំដែរមានថ្នាក់លើណា ចាត់វិធានការ លើលោក ជុំ ណារិន នោះឡើយ?។

ហើយបើយោង ទៅតាមប្រភព ព័ត៌មានច្បាស់ការ មួយ
ទៀត បានឲ្យដឹងថា៖ ជាទូទៅ លោក ជុំ ណារិន តែងតែដើធ្វើព្រុះ ធ្វើភ្លៀង ទៅលើក្រុមជនល្មើស នេសាទខុស
ច្បាប់ ក្នុងសម្រាស់ ១ដុំ នៅពេលហ៊ុំ ត្រូវបង់ឲ្យលោក ជុំ ណារិន ពី ១០ម៉ឺន ទៅ ២០ ម៉ឺនរៀល? ហើយបើមិនបង់ តាមការកំណត់នោះទេ លោក ជុំ ណារិន និងគំរាមចាប់ពួកគេទាំងនោះ ជាក់ជាពុំខានឡើយ? ។

dav

ដោយឡែក កាលពីថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០១៨ នេះលោក ជុំ ណារិន មន្ត្រីយោធារូបនេះ បានបដិសេធ នឹងច្រានចោល ទាំងស្រុង ដោយអះអាង ប្រាប់បណ្ណាញ ព័ត៌មាន យើងថា ការលើកឡើងនេះ មិនមានការពិត ទាំងអស់ អ្នកសរសេរនេះ សរសេតាមតែ ប្រភពម្ខាង ។

ហើយលោក ជុំ ណារិន បានបន្តបដិសេធ ទៀតថា ចំពោះព័ត៌មានថា រូបលោក កំពុងតែធ្វើសកម្ម ដើរជម្រិតទាលុយ ពីក្រុមជនល្មើស នេសាទ តាមដងទន្លេ ដើម្បីយកទៅឲ្យ លោកឧត្ដមសេនីយ៍ឯក ព្រហ្ម ឌិន តូយក តួនាទី ជាជំនួយការនោះ គឺមិនមានការពិតទេ។

មន្ត្រីយោធារូបនេះ អះអាងថា លោកទទួលយក នូវមន្តិនិងការរិះគន់ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីស្ថាបនា ប៉ុន្តែចំពោះព័ត៌មាន ដែលបានលើកឡើង គ្មានមូលដ្ឋានច្បាស់លាស់ ប្រាស់ចាកពីការពិត លោកមិនអាចទទួលយកបានទេ។

 

ពាក់ព័ន្ធនឹង បទល្មើសនេសាទ បច្ចុប្បន្ន ប្រភពបានបញ្ជាក់ថា មិនតិចជាង ២ពាន់ដុំទេ? នៅតាមដងទន្លេ ស្ថិតក្នុងទឹកដី កំពង់លែង ស្រុកជុលគិរី ស្រុកបរិបូរណ៍ ។ល។ ហើយបទល្មើនោះ មិនមានតែសម្រាស់ទេ គឺមានរបាំងសាច់អួន ក្រឡាញឹក មានឧបកណ៍ស៊ីប នឹងមានឆក់ផង ។ល។ នៅទឹកដី ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុម ប្រជានេសាទ ល្មើសច្បាប់ កំពុងធ្វើសកម្មភាព ដាក់យ៉ាងអនាធិបតេយ្យ គេមិនដែលឃើញ អស់លោកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើសកម្មភាពបង្ក្រាបទេ ទំនងជាត្រូវថ្នាំសណ្ដំអស់ហើយ បានជានាំគ្នាបើកភ្នែកមិនរួច មើលមិនឃើញ អ្វីសោះអញ្ចឹង។

ពាក់ព័ន្ធនិងករណី បែកធ្លាយអំពើពុករលួយ ខាងលើនេះ គេមិនដឹងថា លោក ព្រហ្ម ឌិន បានទទួលលាភសក្ការះ ឬដង្វាយ ថ្វាយជូន ពីលោក ជុំ ណារិន ប៉ុន្មាននោះទេ? តែមិនដឹងថា បានទទួលពិតមែន ឬយ៉ាងណាទេ តែហេតុអី បានជាលោក ព្រហ្ម ឌិន ព្រមតែងតាំង តួនាទី ឲ្យលោក ជុំ ណារិន ជាជំនួយការ របស់ខ្លួន យ៉ាងតក់ក្រហល់ បែបនេះ? ។

គួរបញ្ជាក់ផងដែលថា? បើតាមប្រភព ពីក្រុមប្រជានេសាទ ក៍បានឲ្យដឹងផងដែរថា សព្វថ្ងៃនេះ ក្រុមនេសាទ ទាំងល្មើសច្បាប់ និងស្របច្បាប់ នៅតាមដងទន្លេ ក្នុងខេត្តកំពង់ឆ្នាំង កំពុងតែដេកភ័យព្រួយ ដោយខ្លាច និងអំណាច របស់លោក ជុំ ណារិន ចុះទម្រាំ នៅថ្ងៃ
ណាមួយទៀត ជាមិនខាន ព្រោះលោក ជុំ ណារិន ទើបឡើងបុណ្យស័ក្កិ ជាជំនួយការ របស់លោក ព្រហ្ម ឌិន ទៀតថ្មីៗ ផងនោះ? ខ្លាចតែក្រោយពី លោក ជុំ ណារិន ទទួលបានអំណាចថ្មី យកចរិត ក្រអឺតក្រទម មកជាគំនុំគួននោះទេ? ។

ទាក់ទិនករណី បែកធ្លាយភាពមិនប្រក្រតី ខាងលើ បណ្ដាញ ព័ត៌មានយើង មិនអាចស្វែងរក ទំនាក់ទំនង នឹងសុំការបំភ្លឺ ពីលោក ព្រហ្ម ឌិន បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខ សម្រាប់ទំនាក់ទំនង អង្គភាពយើង សង្ឃឹមថា នឹងមានការបកស្រាយ ពីលោក ព្រហ្ម ឌិន នៅពេលក្រោយ បន្ទាប់ពី មានការចេញផ្សាយនេះ។ នៅមានត

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕


សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author