ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង} ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៤ ខែមិនា ឆ្នាំ ២០១៨
ខេត្តតាកែវ ៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកមួយចំនួន បានធ្វើការចេញផ្សាយ ទៅលើគេហទំព័រ របស់ខ្លួន នូវព័ត៌មានរិះគន់មួយ ទៅលើលោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ស្នងការរងនគបាល ខេត្តតាកែវ ទទួលបន្ទុកព្រំដែន ក្នុងនោះប្រព័ន្ធផ្សព្វនានា បានសរសេរទៅតានប្រភព ពីប្រជាពលរដ្ឋ និងមន្ត្រីនគបាល មួយចំនួន ដែរបានធ្វើការរិះគន់ នឹងមានការចោទប្រកាន់ថា លោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ បានយកតួនាទី ជាស្នងការរង ទៅបើកល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង នៅតាមបណ្ដោយព្រំដែន រវាងខេត្តតាកែវ និង ខេត្តអានយ៉ាង ប្រទេសវៀតណាម ។
បើតាមព័ត៌មាន ដែរបានចេញផ្សាយ កន្លងមកនោះ ឃើញមានប្រភព ពីមន្ត្រីនគរបាល នៃស្នងការខេត្ត បានលកឡើងថា លោក វង្ស ណាវុធ មានកាស៊ីណូ ចំនួន០៣ កន្លែង ស្ថិតក្នុងស្រុកចំនួន០២ ក្នុងខេត្តតាកែវ គឺស្រុកបូរីជលសារ និង ស្រុកគីរីវង់ ហើយបប្រជាពលរដ្ឋ កំពុងមានការ ព្រួយបារម្ភផងដែរ ចំពោះភាពអសន្តិសុខ ដែលអាចកើតមានឡើង ដោយសារ ល្បែងស៊ីសងទាំងនេះ ព្រោះកាស៊ីណទាំងនេះ គឺមានការភ្នាល់ ស៊ីសងធំៗណាស់ ម្យ៉ាងទៀត អ្នកចូលលេង សុទ្ធសឹងតែ ជាជនជាតិខ្មែរ ទាំងអស់។
ក្នុងនោះក៍មានប្រភព ពីមន្ត្រីនគបាល នៅច្រកទ្វារ កំពង់ក្រសាំង ក្នុងស្រុកបូរីជលសារ បានធ្វើការ លើកឡើង នឹង ចោទប្រកាន់ថា លោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ស្នងការរងខេត្តតាកែវ នៅក្នុងឃុំ កំពង់ក្រសាំង ជិតប្រឡាយ លោក ប៉ុល សារឿន មានការស៊ីណូ អត់ច្បាប់ ចំនួន២កន្លែង ផងដែរ ក្នុងនោះ មានល្បែងជល់មាន់ យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ជាពិសេស ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយអ្នកចូលមកលេង ជល់មាន់ មានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម។ ហើយថ្មីៗនេះ លោកស្នងការរងរូបនេះ បានទៅបើក កាស៊ីណូ មួយកន្លែងទៀត នៅព្រំដែនកំណប់កែវ ដែលជាច្រក របៀង ដែរច្បាប់មិនអនុញ្ញាត ឲ្យបើកល្បែងស៊ីសង នៅតាមច្រករបៀង ជ្រកក្រោមស្លាក ការស៊ីណូឡើយ គឺឲ្យបើក នៅតាមច្រកទ្វារអន្តរជាតិ។
ក្នុងនោះប្រភពបន្តថា នេះគ្រាន់តែ ច្រករបៀង កំណប់កែវ១ មានការបើក ល្បែងស៊ីសង ដោយជ្រក ក្រោមស្លាកកាស៊ីណូ រហូតដល់ ២កន្លែង ដែរស្ថិតនៅ ក្នុងឃុំតាអូ ស្រុកគីរីវង់។ ហើយកាស៊ីណូនេះ ឮថាមានការ ក៍មានរត់ការ សុំច្បាប់អនុញ្ញាតិ ផងដែរ ក៍ប៉ុន្តែ! បើយោងតាមច្បាប់ កាស៊ីណូ គឺមិនអនុញ្ញាតិ ឲ្យមានល្បែងជល់មាន់ និងមិនអនុញ្ញាតិ ឲ្យជនជាតិខ្មែរ ចូលលេងនោះទេ តែកាស៊ីណូ របស់លោកស្នងការរង ដ៍មានឥទ្ធិពលរូបនេះ មានជនជាតិ វៀតណាម និងខ្មែរ ចូលលេងពេញៗ មិនខ្លាចរអា នឹងច្បាប់ បន្តិចណាសោះឡើង?។
ទាន់ទិន នឹងការលើកឡើង ពីសំណាក់ ប្រជាពលរដ្ឋ នឹងមន្ត្រីនគរបាន ក៍ជូចការចោទប្រកាន់ ខាងលើនេះ លោកស្នងការរង វង្ស ណាវុធ កន្លងមកថ្មីៗនេះ លោកក៍បានធ្វើការបដិសេធ នឹងច្រានចោល ផងដែរថា ការចោទប្រកាន់ ខាងលើនេះ គឺជារឿងមិនពិតទេ ហើយកាស៊ីណូ ទាំង៣កន្លែងនេះ ក៍មិនមែនជារបស់លោកដែរ ហើយក៍មិនមាន ការពាក់ព័ន្ធ នឹងលោកផងដែរ ។
លោក ឧត្តមសេនីយ៍ត្រី វង្ស ណាវុធ បានបញ្ជាក់បន្ថែមថា កាស៊ីណូ ទាំងអស់ នៅខេត្តតាកែវ សុទ្ធតែ មានច្បាប់ត្រឹមត្រូវ មានការតម្កល់ ឯកសារ ជូនស្នងការដ្ឋាន និងសាលាខេត្ត ហើយលោក ជាមន្ត្រីនគរបាល យុត្តិធម៌ ក៍មិនមានឈ្មោះ ទៅបើកកាស៊ីណូ នោះដែរ។
ពាក់ព័ន្ធករណី ទៅនឹងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ នឹងមន្ត្រីនគរបាល ខាងលើនេះ បណ្ដាញ ព័ត៌មាន CSN ក៍បានសុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាល ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ ២០១៨ នេះ ដោយលោក បានឲ្យដឹងថា ការចោទប្រកាន់នេះ គឺជារឿងមិនពិតទេ នេះជាការយល់ច្រឡំទេ លោកបានបញ្ជាក់ថា ការពិតនោះ ការស៊ីណូទាំងនេះ មិនមែនលោកស្នងការរង ជាអ្នកបើក ដូចការចោទប្រកាន់ ខាងលើនេះទេ គ្រាន់ថា សំណង់ ជាការស៊ីណូ ទាំងនេះ ជារបស់ប្រពន្ធ លោកស្នងការរង គាត់ជាម្ចាស់សំណង់ ដែលបានសុំច្បាប់ ទៅរាជ
រដ្ឋាភិបាល ធ្វើវិនិយោគទុន សាងសង់សំណង់ ទាំងនោះឡើង ហើយជួលបន្តឲ្យគេ តែប៉ុណ្ណោះ ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៍បានបញ្ជាក់ បន្ថែមទៀតថា នេះជារឿង ការស៊ីណូចាស់ៗ យូហើយ លោកក៍មិនសូវ ដឹងច្បាស់ដែរ ព្រោះលោកទើបមកច្មី ចង់ដឹងច្បាស់ យ៉ាងណានោះ សួទៅលោកអភិបាលខេត្ត បានដឹងច្បាស់ តែពាក់ព័ន្ធការស៊ីណូ និមួយៗ នៅខេត្តតាកែវនេះ សុទ្ធតែមានច្បាប់ នឹងការអនុញ្ញាត ពីសាលាខេត្ត នឹងក្រសួងទាំងអស់ បើមិនមានការអនុញ្ញាតពីក្រសួង ខេត្តក៍មិនហ៊ាន ឲ្យដំណើរការបាន រហូតមកដល់ច្ងៃនេះដែរ។
ពាក់ព័ន្ធការចោទប្រកាន់ នេះផងដែរ ឯកឧត្តម ឡាយ វណ្ណ:អភិបាល នៃគណអភិបាល ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមិនា នេះ ក៍បានឲ្យបណ្ដាញ ទូរទស្សន៍ ព័ត៌មាន CSN បានដឹងផងដែរថា ព័ត៌មាន ដែលបានធ្វើ ការចុះផ្សាយ កន្លងមកនេះ ជារឿងមិនពិតទេ គឺកំពុងធ្វើឲ្យប៉ះពាល់ ដល់មន្ត្រីនគរបាល យុត្តិធម៌ ខេត្តតាកែវ ទាំងមូលផង ដែរហើយ ធ្វើបែបនេះ កំពុងផ្ទុយ ពីក្រមសីលធម៌ វិជ្ជាវីវ: អ្នកសារព័ត៌មានហើយ ពួកគាត់មុនធ្វើការចុះផ្សាយ អត់បានសួនាំអាជ្ញាធរខេត្ត ឬអ្នកនាំពាក្យសាលាខេត្តទេ គឺចុះផ្សាយតាមតែ ប្រភពម្ខាង ការពិពាក់ព័ន្ធរឿងនេះ អត់មានអីពាក់ព័ន្ធ ជាមួយស្នងការរងនេះទេ គឺប្រពន្ធលោកស្នងការរង គាត់បានធ្វើ វិនិយោគទុន ដោយសុំច្បាប់ ទៅរដ្ឋាភិបាល សាងសង់សំណង់ សម្រាប់ជួល ឲ្យទៅថៅកែផ្សេងៗ តែប៉ុណ្ណោះ ។
ឯឧត្តម បានបញ្ជាក់បន្ថែមថា ការពិតសំណង់ ជាកាស៊ីណូ ទាំងនោះ សុទ្ទតែមានច្បាប់ អនុញ្ញាត ពីកហរសួងទាំងអស់ មិនអាចអត់មាន ការអនុញ្ញាត ធ្វើតាមអំពើចិត្តបានទេ នេះប្រហែល មកពីអ្នកព័ត៌មានយើង មួយចំនួន ទៅរកលុយគេ ហើយមិនបាន ក៍ធ្វើការចុះផ្សាយ វាយប្រហាមកលើ ម្ចាស់សំណង់ នឹងលោកស្នងការរងនេះតែម្ដង ដោយពួកគេ យល់ច្រឡំថា ការស៊ីណូនេះ ជារបស់លោក ស្នងការរងខាងលើ គិតថាជាម្ចាស់ ការស៊ីណូផងនោះ ដាក់ប្រាវតែម្ដងទៅ ។
ចុងក្រោយឯកឧត្តម ឡាយ វណ្ណ: អភិបាល នៃគណ:អភិបាល ខេត្តតាកែវ ក៍បានមានប្រសាសន៍ ផងដែរថា សូមឲ្យ អ្នកសារព័ត៌មាន ទាំងអស់ ធ្វើជាកញ្ចក់ ល្អស្អាត កំធ្វើជាកញ្ចក់ ប្រេះស្រាម យមមកឆ្លុះ ទៅលើអ្នកដទៃ វាជារឿង គ្រោះថ្នាក់ណាស់ ហើយយើង ត្រូវគិតថា យើងព្រាបដូច ជាកញ្ចក់ នឹងម្សៅ បើចង់ផាត់មុខចិង អ្នកអាក្រក់ អាចលាបឲ្យទៅស្អាតបាន អ្នកស្អាត បើអ្នកលាបឲ្យនោះ មិនពេញចិត្តហើយ អាចលាបឲ្យអាក្រក់ ដូចយក្យក៍បាន នេះហើយ គេហៅថា ព័ត៌មានលាបពណ៍ ធ្វើឲ្យអ្នកអាន អាចយល់ច្រឡំបាន ។ ឯកឧត្តម បានបន្តថា ក្នុងមាន ឯកឧត្តម ជាមន្ត្រីយុត្តិធម៌ អគុណហើយ រាល់ព័ត៌មានរិះគន់ ដើម្បីស្ថាបនា តែសុំឲ្យព័ត៌មាននោះ មានភាពសុក្រឹតផង ៕