https://youtu.be/g-8tLJjsxcs
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅកោះរុងសន្លឹម ដែរអះអាងថា ពួកគាត់រស់នៅទីនោះ ជាយូឆ្នាំមកហើយ តាំងពីឆ្នាំ២០០១ តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ឲ្យបង្កើតភូមិ/សង្កាត់ នៅទីនោះ ហើយកន្លងមក អភិបាលខេត្ត ព្រះសីហនុ គឺលោក យន្ត មីន បានធ្វើលិខិតជូនទៅ ទេសរដ្ឋមន្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរយនីកម្ម នឹងសំណង់ សុំឲ្យធ្វើការវាស់វែង នឹងឃ្វាដី ជូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ ខណ:សុំណើរនោះ ពុំទាន់បានដោះស្រាយផង ស្រាប់តែមកដល់បច្ចុប្បន្ន លោក យន្ត មីន អភិបាលខេត្ត បានចេញលិខិត លេខ ១១២/១៨ សជណ ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ ស្តីពីរុះរើលំនៅដ្ឋាន នឹងសំណង់ របស់ពួកគាត់ ដោយថាពួកគាត់ បាបសង់លំនៅដ្ឋាន នឹងសំណង់ លើដីកងទ័ពជើងទឹកទៅវិញ។
ប្រជាពលរដ្ឋបន្តថា ហេតុនេះមានតែ សម្ដេចតេជោ ហ៊ុន សែន ទេ ជួយអន្តរាគមន៍ ក្នុងរឿងខាងលើនេះបាន សុំសម្ដេចតេជោ ដោះ
ស្រាយ នឹងស្វែងរកយុត្តិធម៌ ជូនពួកយើងខ្ញុំ ផ្ដល់កម្មសិទ្ធ ឲ្យពួកយើងខ្ញុំផង ឲ្យបានរស់រាន មានសិទ្ធនៅទីនេះ ប្រកបមុខរបរបន្តទៀតផង។















