នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃពុធ ១៣រោច ខែចេត្ត ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០១៨
ខេត្តកណ្តាល៖ យោងតាម របាយការណ៍ ស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល បានបង្ហាញ ពីការប្រតិបត្តិការ ក្នុងរយ:ពេល ៣ថ្ងៃ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល បានឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៦នាក់ ពាក់ព័ន្ធ ករណី វាយប្លន់ យកម៉ូតូ ។
នៅក្នុងរបាយការណ៍ ក៍បានបញ្ជាក់បង្ហាញ ឲ្យឃើញពីការប្រឹងប្រែង របស់កម្លាំងមន្ត្រីយុត្តិធម៍ នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល បាន បន្តពន្លាត សមត្ថកិច្ចបើកទីតាំង ទទួលផលចោរកម្ម ចំនួន ០៥កន្លែង ក្នុងខេត្តចំនួន២ ទី១, ខេត្តកំពង់ស្ពឺ ទី២, ខេត្តកំពង់ឆ្នាំង និង ឃាត់មុខសញ្ញា ទទួលផលចោរកម្ម បានចំនួន ៦នាក់ ថែមទៀត ក្នុងកិច្ច ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យ សរុបបានចំនួន ១២នាក់។
កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា រង ខេត្តកណ្តាល រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល នឹង ឯកឧត្តម ឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្ត
កណ្តាល ទទួលបន្ទុក នគរបាលព្រហ្មទណ្ឌ ដោយមាន កិច្ចសហការ ពីស្នងការដ្ឋាន នគរបាល កំពង់ស្ពឺ និងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ផងដែរ ។
បើយោងតាម របាយការណ៍ សង្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានបញ្ជាក់ឲ្យឃើញថា កាលពីថ្ងៃទី១១ ខែ៣ ឆ្នាំ ២០១៨ កម្លាំងនគរបាល ស្រុកកណ្តាលស្ទឹង និង កម្លាំងព្រហ្មទណ្ឌខេត្ត បានវៃបង្ក្រាប បានករណីលួច មានស្ថានទម្ងន់ { ដោយធាក់ នឹងវាយប្លន់ យកម៉ូតូ } ដែរមានកើតហេតុ លើកទី១. នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ នេះ នៅវេលាម៉ោង២១ នឹង ៣០នាទី ១ករណី នៅចំណុច ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរគ្រោះ ទី១,ឈ្មោះ ឈៀង ប៉េងសៀន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ ទី២, ឈ្មោះសឿន សម្ភស្ស ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ កសិករ អ្នកទាំង២ ជាប្តីប្រពន្ធ រស់នៅភូមិ ក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ហើយសម្ភារះ បាត់បង់ រួមមាន ម៉ូតូ ១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាក លេខ កណ្តាល 1Y-5246 លេខតួ លេខម៉ាស៉ីន NB 125 ME51 81061។
ករណីទី២ កើតហេតុ នៅពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១ នឹង ១៥នាទី នៅចំណុច ផ្លូវជាតិលេខ២ ស្ថិតក្នុង ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅលើ ជនរងគ្រោះ ឈ្មោះ អ៊ុំ សោភា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ហើយសម្ភារះបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីឡេត ពណ៌ក្រហមលាយស ស៊េរីឆ្នាំ ២០១៨ គ្មានស្លាកលេខ { មានសំបុត្រពន្ធ } លេខតួ 415216 លេខម៉ាស៉ីន 415350។
ករណីទី៣ កើតហេតុ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២១ នឹង ៣០នាទី នៅចំណុច លើកផ្លូវជាតិ លេខ២ ស្ថិតក្នុង ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ជនរងគ្រោះ ០១នាក់ ឈ្មោះ ង៉ែត ម៉ូលីណា { ហៅលីន } ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ នៅផ្ទះ។ សម្ភារះបាត់បង់ ម៉ូតូ ០១គ្រឿង ម៉ាកស៊ូម័រ ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1GB-1570 ។
ករណីទី៤ កើតហេតុ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២៣ នឹង ១០នាទីនៅ ចំណុច លើផ្លូវជាតិ លេខ២ ស្ថិតក្នុង ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ ០១នាក់ ឈ្មោះ វ៉ន សារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរ ជាងផ្សារដែក ។ សម្ភារះបាត់បង ម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ សេរី ឆ្នាំ២០១៦ ពាក់ផ្លាកលេខ ឧត្តមានជ័យ 1C-6117 លេខតួ លេខម៉ាសុីន ND125 ME966593 ។
ជនសង្ស័យ សមត្ថកិច្ច ឃាត់ខ្លួន ទាំង០៦នាក់ ខាងលើ ទី១ , ឈ្មោះ នឹម គីមហុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល មុខរបរ ពុំពិតប្រាកដ ទី២, ឈ្មោះ អ៊ិត ច័ន្ទមន្នី ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិត្រស់ ឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ ទី៣, ឈ្មោះ សៀក លីថុង { ហៅម៉ៅ } ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ពុំពិតប្រាកដ ទី៤, ឈ្នោះ ម៉ូត ថៃ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ពុំពិតប្រាកដ ទី៥, ឈ្មោះ ជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ពុំពិតប្រាកដ អ្នកទាំង៣ រស់នៅ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌ/ក្រុង ភ្នំពេញ នឹងទី៦, ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ក្រុងភ្នំពេញ មុខរបរ ពុំពិតប្រាកដ។
វត្ថុតាង ចាប់យក៖ រួមមាន ផ្លាកលេខម៉ូតូ ចំនួន៣ មួយ « ភ្នំពេញ1GS-2799» ពីរ «ភ្នំពេញ1GI-2551» បី « ឧ.មានជ័យ1C-6117» ទូរស័ព្ទដៃ ម៉ាក { iPhone5 } ចំនួន ០២គ្រឿង ពណ៌ទឹកប្រាក់ ។ ម៉ូតូចំនួន ០៤គ្រឿង ១.ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្ដាល 1Y-5246 លេខតួ លេខម៉ាសុីន ND១២៥ ME ៥១៨១០៦១, ២.ម៉ូតូម៉ាក ស៊ុយសាគីឡេត ពណ៌ស លាយក្រហម គ្មានផ្លាកលេខ លេខតួ៤១៥២១៦ លេខម៉ាសុីន៤១៥៣៥០, ៣.ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១៦ ពាក់ផ្លាកលេខ ឧត្តមានជ័យ 1C-6117 លេខតួ លេខម៉ាសុីន ND 125 ME 9665938, ៤.ម៉ូតូម៉ាកហុងដា សេ១២៥ សេរ ឆ្នាំ២០១៦ ឡើងតែម ឆ្នាំ២០១៨ លេខតួ លេខម៉ាសុីន ND125 ME 9636247។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង ៦នាក់ខាងលើ សមត្ថកិច្ច បានបន្តតាមនីតិវិធី ពន្លាតដែនសមត្ថកិច្ច ស្រាវជ្រាវរុករកបក្ខពួក និងសម្បុកលាក់ទុកម៉ូតូ { ឡទិញរបស់ចោរ } កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង ១០ នឹង ៥៨នាទី { ម៉ោងដប់ នឹង ហា
សិបប្រាំបីនាទី } តាមបញ្ជា លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី អបសាលាដំបូង ខេត្តកណ្ដាល បានដឹកនាំកម្លាំង បន្ទាប់ជំនាញ ព្រហ្មទណ្ឌ ខេត្តកណ្ដាល សហការជាមួយ សមត្ថកិច្ច នគរបាល ខេត្ដកំពង់ស្ពឺ ចុះឆែកឆេរទីតាំង ទទួលផកចោរកម្ម និង កែច្នៃម៉ូតូ ចំនួន ០៥គោលដៅ ដោយគោដៅ ទី១, ទីតាំងផ្ទះ ឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ចំនួនពីរផ្ទះ ។ វត្ថុតាងចាប់យក រួមមាន៖ម៉ូតូម៉ាកហុងដា C125 សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 អត់ក្បាំង អត់កុងទ័រ អត់កញ្ចក់ ។ ស្លាកលេខម៉ូតូ ចំនួន៤៣បន្ទះ រៀនកណ្ដាលចំនួន១១ កញ្ចក់ម៉ូតូ មើលក្រោយ ចំនួន០៧គូរ សោម៉ូតូចំនួន៧០ កន្រ្តក់ម៉ូតូចំនួន០២ ចង្កៀងឡានចំនួន០២ ស្រោមចង្កៀង មើលក្រោយ០១, មួកការពារ០១, ស្លាកលេខឡាន០១, ដង្កាប់, ដែកឆាប, ទួរណឺវិស, ម៉ាលេត, កូនសោរ, ដែកគាស់, កន្រ្តៃ,កន្រ្តកមុខម៉ូតូ, ទូរស័ព្ទណូគារ N ចុចពិល ០១,កាបូបដៃពណ៌ខ្មៅ ០១។
ទីតាំង ទី២, ផ្ទះឈ្មោះ ឌី បណ្ដូល ម្តាយរបស់ ឈ្មោះ ហេង ភក្តី ស្លាកលេខម៉ូតូ ចំនួន១៦ ស្លាក « ខ.ម » ០១ ទួរណឺវិស, ម៉ាឡេត, កូនសោរ,ដែកឆាប,កន្រ្តៃ ផ្សេងៗទៀត។ ស្លាកលេខ មួយចំនួនទៀត ត្រូវបាន ឈ្មោះ ហេង ភក្តី បោះចោល ទៅក្នុងទឹកស្រះ ដែលមានជំរៅជ្រៅ មិនអាចរាវរកឃើញ ថ្ងៃក្រោយសមត្ថកិច្ច នឹងឆែកឆេរ បន្តទៀត។
ទីតាំង ទី៣ ផ្ទះរបស់ ឈ្មោះ ហ៊ុន គន្ធា នឹង ការចូលរួមពីឪពុកក្មេក ឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ វត្ថុតាងចាប់យក រួមមាន៖ ស្លាកលេខឡាន ០២ បន្ទះ លេខៈភ្នំពេញ 2F-9660 កាតគ្រីម៉ូតូ ចំនួន ០៧ សន្លឹក អត្តសញ្ញាណបណ្ណ ជនជាតិខ្មែរ ចំនួន ០៤សន្លឹក ដំណើការឆែកឆេរផ្ទះ ខាងលើនេះ អវត្តមានមេភូមិ នឹងមេឃុំ បានអញ្ជើញ ហើយ តែមិនបានចូលរួមដែរ តែអវត្ដមាន មានទីលំនៅភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទីតាំងខាងលើនេះ ប្រគល់ជូនសមត្ថកិច្ច នគរបាលខេត្តកំពង់ស្ពឺ ធ្វើការគ្រប់គ្រងបន្ត។
ទីតាំង ទី៤ ផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី វត្ថុតាងចាប់យក រួមមាន ៖ ស្លាកលេខម៉ូតូ ចំនួន០១សន្លឹក ភ្នំពេញ 1AD-4382 កន្រ្តកម៉ូតូចំនួន ០២កញ្ចក់ម៉ូតូ (A R M) ពណ៌ខ្មៅចំនួន ០១ អាវម៉ាក (A R M) ពណ៌ខ្មៅចំនួន ០១មួកសុវត្ថិភាព ចំនួន ០២ ពណ៌សចំនួន០១, ពណ៌
ខ្មៅចំនួន០១ រណាអាដែកចំនួន ០១សន្ទះគំរបសាំងម៉ូតូម៉ាក ស៊ូមើអ៊ិច ចំនួន០១ ក្រៅពីនោះ សមត្ថកិច្ច មិនបានដកហូតអ្វីទេ ។
ទីតាំងទី៥ ផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធ របស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិឲ្យសមត្ថកិច្ច កាត់សោរ ទីតាំងផ្ទះលក់ម៉ូតូ នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ហើយនោះ ជាទីតាំងជួល មិនស្គាល់ឈ្មោះ ម្ចាស់ផ្ទះ។
ករណីនេះ ម្ចាស់ទីតាំង ទទួលផលចោរកម្ម បានបញ្ជាក់ថា នាងខ្ញុំ ជាអ្នកទទួលខុសត្រូវ ទាំងស្រុង ចំពោះការបើកទីតាំងនេះ គ្មានការបង្ខិតបង្ខំ ពីសមត្ថកិច្ចទេ គឺនានខ្ញុំ ស្មគ្រ័ចិត្ត ឲ្យសមត្ថកិកាត់ នឹងចូលឆែកឆេរ ក្នុងផ្ទះជួល ឈ្មោះ ហ៊ុន គន្ធា ។ សូមបញ្ជាក់ថា ទីតាំងនេះ មានម៉ូតូ ចំនួន ៤៥គ្រឿង មានស្លាកលេខ និងប័ណ្ណសម្គាល់ ចំនួន ៣៧គ្រឿង ។ វត្ថុតាងចាប់យក រួមមាន៖ម៉ូតូចំនួន ០៨គ្រឿង ទីតាំងនេះ ប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺ គ្រប់គ្រង៕ ដោយ៖ បណ្ដាញ ព័ត៌មាន CSN






















