លោក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ពលរដ្ឋរិះគន់ថា ជាអ្នកបើកភ្លើងខៀវ ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន បើកល្បែងស៊ីសង នឹងកាងបទល្មើស.?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែមិនា ឆ្នាំ ២០១៨

បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត មហាជនឲ្យឈ្មោះថា ទីក្រុងល្បែង ហើយក៍ជាឋានសួគ៌ ដ៍សប្បាយ របស់សេដ្ឋីៗមានលុយ ខ្មែរមួយចំនួន ដែលជាអ្នក ចូលចិត្តល្បែង នាំគ្នាសម្រុក ទៅទីនោះ ផងដែរ។ ហើយក៍ជា ឋាននរក របស់ប្រជាពលរដ្ឋ ក្រីក្រផងដែរ.? ។

ជាកស្ដែង នៅក្រុងប៉ោយប៉ែត នាពេលបច្ចុប្បន្ន គេសង្កេតឃើញ កើតមានល្បែង ស៊ីសងគ្រប់ប្រភេទ ទាំងស្រប់ច្បាប់ នឹងល្បែងអនាធិបតេយ្យ ដែរជាឆ្នាំងបាយ របស់សមត្ថកិច្ច មួយចំនួន ទាំងនេះ ត្រូវបានមហាជន មើលឃើញថា ជាសកម្មភាព អសកម្ម របស់សមត្ថកិច្ច ហើយក៍ជា ការអសមត្ថភាព របស់ថ្នាក់ដឹងនាំខេត្ត ដែរមាន ឯកឧត្តម សួន បវរ ដែរជាអភិបាល នៃគណអភិបាលខេត្ត បន្ទាយមានជ័យ ផងដែរ ។

ពាក់ព័ន្ធ ល្បែងស៊ីសង កើតមានយ៉ាង អនធិបតេយ្យ នេះ ប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត ជាច្រើន បានសម្ដែង នូវការមិនពេញចិត្ត ទៅលើថ្នាក់ដឹកនាំក្រុង នឹង ថ្នាក់ដឹកនាំខេត្ត ដោយពួកគាត់ បានធ្វើការ លើកឡើងថា សព្វថ្ងៃចៅហ្វាងក្រុង នឹង ចៅហ្វាយខេត្ត ហាក់ដូច មិនបានយកចិត្តទុក្ខដាក់ ពីគោនយោបាយ របស់រាដ្ឋាភិបាល ទៅលើ ភូម/ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចទេ បណ្ដោយឲ្យមន្ត្រី ក្រោមឱវាទ ឆ្លៀតឱកាស ទៅឃុបឃិតជាមួយ មេបនល្បែង នឹង មន្ត្រីខ្លះទៀត យកតួនាទីទៅកាងល្បែង រហូតមន្ត្រីខ្លះ ឈានទៅដល់ បើកល្បែងស៊ីសង ទាំងខ្លួន ជាមន្ត្រីយុត្តិធម៌ ទៀតផង។

ប្រភព ពីប្រជាពលរដ្ឋ ខាងលើ បានបន្តថា ពួកគាត់សព្វថ្ងៃ មានការព្រួយបារម្ភ យ៉ាងខ្លាំង ពីអនាគតកូនៗ នឹង ចៅៗ របស់ពួកគាត់ ជាពិសេសនោះ ពាក់ព័ន្ធទៅនឹង ភូមិ/ឃុំ គ្មានសុវត្ថិភាព ព្រោះថា បច្បុប្បន្ន នៅតាមកន្លែង បើងលេងល្បែង ស៊ីសង ជ្រកក្រោមស្កាក អនឡាញ គឺពោលពេញ ទៅដោយក្មេងៗ ចូលលេង នឹង ប្រើប្រាស់ នូវសារធាតុញៀន នៅក្នុងទីកន្លែង បើកល្បែងទាំងនោះ នេះមិនបានរាប់ ទាំងកាស៊ីណូ ធំៗផង។

ប្រភព ពីប្រពលរដ្ឋដដែរ បានបន្តលើកឡើង នឹងរិះគន់ចំៗថា ជាក់ស្ដែង បច្ចុប្បន្ន ល្បែងកន្ទុយ លេខ ប្រភេទឆ្នោតយួន នឹងឆ្នោតសៀម ឃើញមាន កូនកញ្ចែង បានដាក់តុ អង្គុយកត់ ដូចដាក់លក់ត្រី ក្នុងផ្សារទៅហើយ ដោយគ្មាន សមត្ថកិច្ច ក្នុងក្រុងប៉ោយប៉ែត បើកភ្នែកមើល ឬមានវិធានការ បង្ក្រាបឡើយ?។

ពលរដ្ឋបន្តថា សព្វថ្ងៃនេះ ល្បែងកន្ទុយលេខ បានដាក់តាំងតុ អង្គុ យកត់ ដូចអង្គុយលក់ ត្រីនឹងបន្លែអញ្ចឹង គឺនៅតាមផ្សារ ក្នុងក្រុងប៉ោយប៉ែងនេះ មានដូចជា ផ្សារ អគ្គថ្មី , ផ្សារ ត្រី , ផ្សារ រ៉ាថ្មី , ផ្សារ កណ្តាល និង តាមផ្ទះ ប្រជាពលរដ្ឋ មួយចំនួន នៅតាមក្នុងភូមិ នឹងសង្កាត់ នានា ជាច្រើនផងដែរ?។

ជាក់ស្តែង គេបានសង្កេតឃើញ ឆ្នោតយួន មានបើកលក់ ជារៀងរាល់ថ្ងៃ តែម្តង រីឯឆ្នោតសផម ក្នុង១ខែ មានបើកលក់ ២ដង គឺកន្លះខែម្ដង ពីថ្ងៃទី១ ដល់ថ្ងៃទី ១៦ម្ដង ពីថ្ងៃ១៦ ដល់ថ្ងៃទី១ ម្ដងទៀត ។

បើតាមប្រភព ពីអ្នកកត់កន្ទុយលេខ បានឲ្យដឹងថា គឺមានកូនកញ្ចែង ជាច្រើននាក់ កត់កន្លែង ផ្សេងៗពីគ្នា ទាំងនោះ គឺកត់ឲ្យ ថៅកែឆ្នោតធំ ចាំប្រមូលយក ជារៀងរាល់ថ្ងៃ នៅក្រុងប៉ោយប៉ែតនេះ ដែលមានរហ័សនាម ហៅថា { មេ០៨ / មេ០៩ } ។ ហើយមានមេផ្សេងទៀត ផងដែរ។ ប្រភពបន្តថា ថៅកែ ដែលពួកគេ នាំគ្នាហៅ { មេ០៨ / មេ០៩ } នោះ គឺសុទ្ធតែ ជាសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត?។

ជុំវិញបញ្ហនេះ ប្រភពពីអាជ្ញាធរ មូលដ្ឋាន ក៍បានឲ្យដឹង ផងដែរថា មានអ្នកលក់ឆ្នោត នៅក្រុងប៉ោយប៉ែត សព្វថ្ងៃនេះ គឺពួកគេ អ្នកខ្លះអាងកូន ជាមន្ត្រីនៅសាលាក្រុង ខ្លះអាងក្មួយ ជាប៉េអឹម នឹងអ្នកខ្លះទៀត អាងប្តី ជាសមត្ថកិច្ច ទាំងនេះហើយ ដែលធ្វើឲ្យ ពួកគេបើក កន្លែងលក់ឆ្នោត យ៉ាងចំហរ មិនញញើត កោតក្រែង និងច្បាប់បន្តិចនោះទេ?។

ប្រភពដដែរ បានបន្តឲ្យ ដឹងយ៉ាយច្បាស់ថា ជាងនេះទៅទៀត ជាក់ស្ដែង មានទីតាំង លក់ឆ្នោត យួន នឹង ឆ្នោត សៀម មួយកន្លែង គេដឹងច្បាស់ថា ត្រូវជា ឪពុក នឹង ម្តាយក្មេក របស់មន្ត្រី នគរបាលម្នាក់ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ក្រោមការគ្រប់គ្រង របស់លោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត តែម្តង ។ ហើយមន្ត្រីនគរបាល ម្នាក់នោះ មានតួនាទី ទទួលបន្ទុកផ្នែក សណ្ដាប់ធ្នាប់ ចរាចរណ៍ ជាអ្នកកាងល្បែង ឲ្យឪពុកក្មេក នឹងម្ដាយក្មេក?។

ទីតាំងលក់ឆ្នោត របស់ឪពុកម្តាយក្មេក របស់នគរបាលម្នាក់នោះ នៅខាងជើង ផ្ទះសំណាក់ លីហូវ ចម្ងាយប្រហែល { ៥០ម៉ែត} ជាងខាងជើង សាលាភាសា អង្គេស ហេឡូ ប្រហែល { ២០ម៉ែត } ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត/ក្រុងប៉ោយប៉ែត មិនដែលឃើញមាន សមត្ថកិច្ចណា ហ៊ាមទៅក្បែរឡើយ?។

បញ្ហាល្បែងសុីសង មិនថា តែល្បែង កន្ទុយលេខនោះទេ ក៍ត្រូវបានគេសង្កេតឃើញ មានល្បែងបៀ អាប៉ោង ខ្លាឃ្លោក ល្បែងស៊ីសង ផ្នាល់តាមប្រព័ន្ធ អនឡាញ ចាក់បាល់ ហ្គេមបាញ់ត្រី និងតាមសណ្ឋាគារធំៗ មួយចំនួន ក្នុងក្រុងប៉ោយប៉ែត ក៍ត្រូវបានជួលឲ្យគេ លើកស្លាកកាសុីណូ { Casino } ស្ទើតែពេញក្រុងប៉ោយប៉ែត អស់
ទៅហើយ ហើយគេ ពុំទាន់ដឹងថា ការលើកស្លាកហីហោ ជាស្លាកកាស៊ីណូនេះ មានច្បាប់ ឬយ៉ាងណា នោះទេ ពរោះថា មិនដែរឃើញសមត្ថកិច្ច ក្នុងក្រុងប៉ោយប៉ែត ហ៊ាសនចេញមុខ ទៅក្បែរកន្លែងនេះទេ?។

សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនិង បញ្ហាល្បែងស៊ីសង កើតមានដូចផ្សិត ខាងលើ សមត្ថកិច្ច គ្មានវិធានការ បង្ក្រាបនេះ គឺកំពុងផ្គើងទៅ នឹងបទបញ្ជា របស់ក្រសួងមហាផ្ទៃ ដែរមានសម្ដេច ក្រឡាហោម ស ខេង ជាឧបកនាយករដ្ឋាមន្ត្រី នឹង រដ្ដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ ។

ពាក់ព័ន្ធករណី ខាងលើនេះ កាលព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បណ្ដាញព័ត៌មាន CSN យើងបានធ្វើការ ទំនាក់ទំនង ទៅលោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ដើម្បីសុំធ្វើការបំភ្លឺ តែមិនអាច សុំការបំភ្លឺទេ ដោយទូរស័ព្ទ មិនអាចទំនាក់ទំនងបាន ហើយបណ្ដាញ ព័ត៌មាន CSN យើង បានផ្ញើសំលេង សុំបំភ្លឺ តាមប្រព័ន្ធវ៉យស្អាប់(ឯ { Whatapp } ឃើញថា បានបើកស្តាប់ហើយ តែមិនបានឆ្លើយតបមកវិញនោះទេ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើមិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ រូបភាព នឹង អត្ថបទ ដោយ៖ លោក រ៉ម សាវី

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author