នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែមិនា ឆ្នាំ ២០១៨
ខេតរតនះគិរី៖ ដោយមានការ យកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំស្រុក នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ នេះ លោក សេក ហៃ អភិបាល នៃគណ:អភិបាល ស្រុកកូនមុំ បានដឹកនាំកម្លាំង មន្ត្រីក្រោមឱវាទ ចុុះសួរសុខទុក ដល់ប្រជាពលរដ្ឋ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ក្នុងនោះផងដែរ លោក សេក ហៃ ក៍បានធ្វើការណែនាំ លើកឡើង ពីភូមិ/ឃុំ មានសុវត្ថិភាព ទាំង ៩ចំណុច ដល់ប្រជាពលរដ្ឋ ផងដែរថា ទី១, គ្មានសកម្មភាព លួច ឆក់ប្លន់ គ្រប់ប្រភេទ ទី២, គ្មានការដាំដុះ គ្មានការផលិត គ្មាការចរាចរណ៍ គ្មានការជួញដូរ គ្មានការចែកចាយ នឹង គ្មានការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ។ ទី៣, គ្មានអំពើអានាចារ ការជួញដូរស្ត្រី នឹងកុមារ រួមទាំង អំពើហឹង្សា ក្នុងគ្រួសារ។ ទី៤, គ្មានក្មេងទុំនើង ។ ទី៥, គ្មានការលេងល្បែង សុីសងខុសច្បាប់ គ្រុបប្រភេទ ការប្រើប្រាស់អាវុធ ខុសច្បាប់ នឹង បតល្មើសគ្រុបប្រភេទ ។ ទី៦, គ្មានគ្រោះថ្នាក់ ចរាចរណ៍ ទី៧, គ្មានគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ។ ទី៨, មានវិធានការបង្ការ ទុបស្កាត់ ជម្ងឺអេដស៍ នឹង គ្រុបគ្រងឆ្លើយតប ចំពោះ គ្រោះថ្នាក់ មហន្តរាយ ប្រកបដោយ ប្រសិទ្ឋិភាព ទី៩, គ្មានការត្រួតពិនិត្យ ខុសច្បាប់។
ជាងនៅទៅទៀត លោក សេក ហៃ អភិបាលស្រុកកូនមុំ បានធ្វើការណែនាំ ពីការរស់នៅ នឹងបរិស្ថាន ទៅដល់ប្រជាពលរដ្ឋ ឲ្យចេះពី បៀប រៀបចំ នឹង បោសសំអាតទីធ្លា ជុំវិញផ្ទះ ដើម្បីការពារ នៅគ្រោះធម្មជាតិ ដែលកើតមាន ដូចជាភ្លើងឆេះព្រៃ ជាដើម អាចរាលដាល មកដល់ផ្ទះ ពីព្រោះថា រដូវនេះ ជារដូវប្រាំង វាងាយក្នុងការឆាបឆេះណាស់ ។
ទម្ទឹមនឹងនេះផងដែរ ប្រជាពលរដ្ឋ ក៍បានសម្ដែង ការត្រែកអរ នឹង រីចរាយយ៉ាងខ្លាំង ដែលមានអភិបាល ស្រុកកូនមុំ ដូចជាលោក សេក ហៃ ចេះយល់ពី សុខទុក របស់ប្រជាពលរដ្ឋ ថែមទាំងបាន ចុះសួរ សុកទុក្ខ នឹងបានលើកឡើង ពីភូមិ/ឃុំ មានសុវត្ថិភាព រួមទាំងបានពន្យល់ ពីវិធីការការពារ គ្រោះមហន្តរាយ ដោយយថាហេតុ ភ្លើឆេះព្រៃផងដែរ។
គួរបញ្ជាក់ផងដែរ ក្នុងពិធី ជួបសំណេះ សំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ខាងលើនេះ គេសង្កេតឃើញ មានការចូលរួម ពីមន្ត្រីអាជ្ញា ធរឃុំ មានដូចជា លោកមេឃុំ ត្រពាំងក្រហម នឹង លោក ភោគ រិទ្ធ អធិការនគរបាល ស្រុកកូនមុំ រួមទាំងលោក ប៉ាត ពៅ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ ត្រពាំងក្រហម ផងដែរ។ អត្ថបទនឹង រូបភាព ដោយ៖ លោក តេង ណុប













