នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០១៨
បន្ទាយមានជ័យ៖ យោងតាមសេក្តីប្រកាស របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ លេខ១២១/១៨សជណ បានចុះនៅថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក.ព.ស ២៥៦១ ត្រូវនិង១៩ ខែមីនាឆ្នាំ២០១៨ បានអោយដឹងថា ឯកឧត្តម សួន បវរ អភិបាល នៃគណ:អភិបាល ខេត្តបន្ទាយមានជ័យ បានចេញ លិខិតមួយ ជម្រាបដល់លោក ឧត្តមសេនីយ៍ទោ ប្រធានគណ:កម្មការ ឯកភាព ប្រចាំទីមួយ១ បន្ទាយមានជ័យ -លោកឧត្តមសេនីយ៍ទោ ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ -លោកឧត្តមសេនីយ៍ទោ មេបញ្ជារការ កងពលតូចស្មើរជើង លេខ៥១ -លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងខេត្ត -លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត -លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងការពារព្រំដែនលេខ៥០៣ -លោកអភិបាល នៃអភិបាលស្រុក ។
សេចក្តីប្រកាសនេះ បានអោយដឹងថា លោកអភិបាល នៃគណ: អភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជារ ឲ្យចាត់វិធានការបញ្ឍប់ និង បិទច្រករបៀង { អូរបីជាន់ } ស្ថិតក្នុង ឃុំអូរបីជាន់ ស្រុកអូរជ្រៅរ ខេត្តបន្ទាយមានជ័យ ដែលសំបូរ ទៅដោយរឿងអាស្រូវ ពុករលួយមួយនេះ ជាបន្ទាន់ផងដែរ។
បើយោងតាម សេចក្តីប្រកាស ឲ្យបិទ ច្រករបៀង { អូរបីជាន់ } នេះ បានធ្វើឡើង ក្រោយពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដោយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ឲ្យរដ្ឋបាលខេត្ត បញ្ឍប់ និង បិទច្រករបៀង { អូរបីជាន់ } ស្ថិតនៅក្នុង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បន្ទាយមាន
ជ័យ។ ហើយតាម សេចក្តីប្រកាសនេះ បានបញ្ជាក់ថា ដើម្បីអនុវត្តន៍ តាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលខេត្ត សូមឲ្យ លោកឧត្តមសេនីយ៍ និង លោក អភិបាលស្រុក ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បញ្ឍប់ និង បិទច្រករបៀង { អូរបីជាន់ } ជាបន្ទាន់។
ក្រោយពីមាន បទបញ្ជា ឲ្យបិទច្រករបៀង អូរបីជាន់ នេះ ប្រជាពល រដ្ឋទាំងអស់ ដែលរស់នៅ ក្នុងខេត្តបន្ទាយមានជ័យ បានសម្តែង នូវការសប្បាយចិត្ត និង គ្រាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការ យ៉ាងមឺុងម៉ាត់ របស់រដ្ឋបាលខេត្ត និង បទបញ្ជារ របស់សម្តេច ក្រឡាហោម ស ខេង ផងដែរ ព្រោះថា ក្រោយពីមន្ត្រីយោធា លេខ៥០៣ ក្រោមការគ្រប់គ្រង លោក ប៊ុន សេង ដោយមាន លោក ឡាយ ចន្ថា ត្រូវជាបងថ្លៃ បាននាំគ្នា លួចបើកច្រក របៀង { អូរបីជាន់ }នេះ ឲ្យឈ្មួញមានឱកាស នាំទំនិញចេញចូល សព្វសារពើនោះ ដែរធ្វើឲ្យបាត់បង់ នូវចំណូលរដ្ឋ យ៉ាងច្រើន ក្នុងមួយឆ្នាំៗ ។
គួរបញ្ជាក់ផងដែរថា ច្រករបៀង { អូរបីជាន់ } ខាងលើនេះ បើយោងតាមប្រភព ពីប្រជាពលរដ្ឋ ក៍ដូចអាជ្ញាធរមូដលដ្ឋាន បានឲ្យដឹងថា ច្រកនេះគ្រប់គ្រង ដោយលោក ឧត្តមសេនីយ៍ត្រី ឡាយ ចន្ថា ។ ហើយកន្លងមក ក៍ត្រូវបាន ប្រជាពលរដ្ឋ នឹង អាជ្ញាធរមូលដ្ឋាន នាំគ្នរិះគន់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ឡាយ ចន្ថា អាងតែខ្លួនជាបងថ្លៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៑ុន សេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ ភូមិភាគ៥ បានយកតួនាទី រួមគ្នាជាមួយ លោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជារការ យោធាល្បាត ព្រំដែនគោក លេខ៥០៣ បើកច្រក ឲ្យឈ្មួញនាំចូល សត្វជ្រូក នឹង មាន់ រួមទាំង ទំនិញគេចពន្ធ ពីប្រទេសថៃ-ចូលមកកម្ពុជា យ៉ាងពេញបន្ទុក។ ហើយមិនតែប៉ុណ្ណោះ ពួកគេបានឃុបឃិតគ្នា លួចបើកច្រករបៀង ឲ្យមេខ្យល់ នាំពលករឆ្លងដែន ទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់ ជារៀងរាល់ថ្ងៃ? ទៀតផង៕ រូបភាព នឹង អត្ថបទ ដោយ៖ លោក រ៉ម សាវី