នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៨
អំពើពុករលួយ នៅច្រកទ្វារ អន្តរជាតិ ព្រែកចាក ខេត្តកំពត កាន់តែល្បីល្បាញ ខ្លាំងឡើងហើយ នេះបើយោង តាមប្រភព ពីរនាក់រត់ការ ឯកសារ ឲ្យក្រុមហ៊ុន នាំទំនិញចូល មួយចំនួន បានខ្សឹប ដាក់ត្រចៀក បណ្ដាញព័ត៌មានយើង ឲ្យបានដឹងថា៖ លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោងប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ព្រែកចាក កំពុងបញ្ជា ឲ្យក្រុមមន្ត្រីនគរបាល អន្តោប្រវេសន៍ ក្រោមការ គ្រប់គ្រង របស់ខ្លួន ប្រព្រឹត្ត អំពើពុករលួយ គួរឲ្យញាក់សាច់ ដោយបង្ខំ នឹងគាបជំរិត ឲ្យឈ្មួញតូចធំ ទាំងស្របច្បាប់ និងខុសច្បាប់ បង់លុយ តាមតែ ទំនើងចិត្ត?។
ប្រភព ក៍បានបន្តថា បើទោះបី ពួកគេ នាំចូលទំនិញ ស្របច្បាប់ មានឯកសារ បង់ពន្ធជូនរដ្ឋ ត្រឹមត្រូវ យ៉ាងណាក៍ដោយ ក៍ក្នុងទំនិញ ១កុងតឺន័រ ឬ ១រថយន្ត ធុនធំ ឫ ១រថយន្ត ធុនតូច ក៍ត្រូវតែ ចំណាយ លុយ អស់រាប់រយ ដុល្លារដែរ សម្រាប់បង់ទៅឲ្យ ក្រុមមន្ត្រីនគបាល អន្តោប្រវេសន៍ ដែរមានលោក ជុំ ប៊ុណ្ណារ័ត្ន ជាមេនគរបាល អន្តោប្រវេសន៍ ប្រចាំទីនោះ? ទើបអាច នាំទំនិញ ពីទឹកដី វៀតណាម ចូលមកទឹកដី ខ្មែរយើង តាមច្រក មួយនេះបានស្រួល? ។
អំពើពុករលួយ របស់បុគ្គល់ ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ព្រែកចាក ខេត្តកំពត ត្រូវបាន មហាជនជាច្រើន ជាពិសេស អ្នករកស៊ី នាំទំនិញចេញចូល តាមច្រកទ្វារ អន្តរជាតិ ព្រែកចាកនោះតែម្ដង លោក ជុំ ប៊ុនណ្ណារ័ត្ន ត្រូវបានពួកគេ នាំគ្នា រិះគន់ ខ្លាំងៗ ថែមទាំងពួកគាត់ ហៅទង្វើ របស់លោក ជុំ ប៊ុណ្ណារ័ត្ន នេះថា៖ ជាសត្វឈ្លើង តាមជញ្ជក់ឈាម គ្មានញញើតទេ ដោយ សាតែ បុគ្គល់ ជុំ ប៊ុណ្ណារ័ត្ន រូបនេះ តែងតែ អះអាងថា ខ្លួនបាននិងកំពុង អនុវត្ត ទៅតាមបទបញ្ជា របស់លោក សុខ ផល មេកើយរបស់ខ្លួន បញ្ជា? ។
ប្រភពបានខ្សឹប ដាក់ត្រចៀក ឲ្យដឹងទៀតថា មកដល់ ពេលនេះ បុគ្គល់ ជុំ ប៊ុនណ្ណារ័ត្ន កំពុងតែសាង ភាពល្បីល្បាញ ជូនលោក នាយកដ្ឋាន ផ្កាយមាសបួន សុខ ផល ដែលជា មេកើយរបស់ខ្លួន តាមរយៈ គំរាមកំហែង នឹង ជំរិតយកប្រាក់ ពីឈ្មួញ នាំទំនិញចូល ទាំងស្របច្បាប់ នឹងខុសច្បាប់ កាន់តែខ្លាំងឡើងៗហើយ ក្នុងការជំរិតទាប្រាក់នោះ មានដូចជា៖ កុងតឺន័រ ចាប់ពី ២០ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀល រហូតដល់ ១លានរៀល ផងដែរ?។ ហើយនឹងមាន ចាប់ពី ១០០ ដុល្លារ ៣០០ដុល្លារ នឹង៥០០ ដុល្លារ ផងដែរ? ទៅតាមក្បាលឡាន នឹងប្រភេទទំនិញ។
ហើយបើប្រជាពលរដ្ឋ ក្រីក្រ ជាអ្នករកស៊ី ត្រូវបង់ មានដូចជា៖ ២ម៉ឺន រៀល បើអ្នករកស៊ី តូចតាច បន្ដិចបន្តួច ត្រូវបង់ចាប់ពី ៣ម៉ឺនរៀល ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល? ។ ហើយជាងនេះ ទៅទៀត អ្នកជំងឺឆ្លងកាត់ ទៅព្យាបាល នៅប្រទេស វៀតណាម គ្មានអត្តសញ្ញា ណប័ណ្ណ ត្រូវបង់ យ៉ាងហោចណាស់ { ២០ដុល្លា ទៅ ៣០ ដុល្លារ } ទើបអាច ទៅបាន? និយាយឲ្យចំ ករណីនេះ ដូចចាប់ជម្រឹតអញ្ចឹង ដោយឃើញគ្មាន ការយោគយល់ ដល់ប្រជាពលរដ្ឋ ណាឡើយ? ។
ប្រភពបានបញ្ជាក់ថា ករណីពើងទ្រូង ប្រព្រឹត្តអំពើពុករលួយ របស់បុគ្គល់ ជុំ ប៊ុណ្ណារ័ត្ន ដែលមានការបើកដៃ ពី លោក សុខ ផល ជាមេកើយខ្លួន នៅនាយកដ្ឋាន នគរបាល អន្ដោប្រវេសន៏នេះ បានធ្វើឲ្យបុគ្គល ជុំ ប៊ុណ្ណារ័ត្ន យកតួនាទី អំណាច របស់ខ្លួន ទៅចាប់ជម្រឹត ក្រុមឈ្មួញ និងប្រជាពលរដ្ឋ ជាអ្នករកស៊ី រួមទាំងអ្នកជំងឺ ឆ្លងកាត់ច្រកនេះ យ៉ាងអនាធិបតេយ្យ ជាយូរមក
ហើយ?។
បញ្ហានេះ ក្រុមអ្នករត់ឯកសារ បានអះអាងថា បាននឹងកំពុង ធ្វើឲ្យប៉ះពាល់ ដល់របរ រកស៊ី របស់ក្រុមហ៊ុន នាំទំនិញចូល ស្របច្បាប់ នឹង បង់ពន្ធជូនរដ្ឋ ត្រឹមត្រូវ នឹងឈ្មួញ តូច-ធំ ដែលនាំចូល ទំនិញ តាមច្រកនេះ ដោយត្រូវ ចំណាយ លុយលើតុ និង ក្រោមតុ អស់កាន់តែច្រើន? ឡើងៗហើយ បើមិនអញ្ចឹងទេ ឯកសារនេះ គឺខុសនេះ ខុសនោះរហូត។
ហើយ ជាងនេះទៅទៀត សូម្បីតែ ពលរដ្ឋខ្មែរ ដែលឆ្លងដែន ចូលទៅពិនិត្យ និងព្យាបាលជំងឺ នៅប្រទេសវៀតណាម ក៍ប្រឈមនឹង ការលំបាកផងដែរ ព្រោះត្រូវបាន មន្ត្រីក្រោមឱវាទ របស់លោក ជុំ ប៊ុណ្ណារ័ត្ន គាបយកលុយ ស្រេចតែអំពើចិត្ត? ។
ប្រភពបន្តថា ក្រៅពី អំពើពុករលួយ ដល់ខួរឆ្អឹង របស់បុគ្គល ជុំ ប៊ុណ្ណារ័ត្ន និង ក្រុមមន្ត្រី នគរបាលអន្តោប្រវេសន៍ ដែរជាកូនចៅ ក្រោមបញ្ជា បុគ្គល ជុំ ប៊ុណ្ណារ័ត្ន គួរឲ្យញញើត ខាងលើនេះហើយ ក៏នៅមាន ក្រុមម្ត្រីខិលខូច មួយចំនួនទៀត នៅច្រកនេះ នៅមានដូចជា { ក្រុមមន្ត្រីគយ } { មន្ត្រីកាំកុងត្រូល } { មន្ត្រីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច } និង { ក្រុមមន្ត្រី ស្នាក់ការ ច្រកទ្វារអន្តរជាតិ ព្រែកចាក } ដែលគិតតែពីរឿង ប្រមូលលុយ ដាក់ហោប៉ៅផងដែរ?។ ហើយក្រុមមន្ត្រី ខិលខូចទាំងនេះ សូម្បីតែឈ្មួញនាំចូល ទំនិញ វិយោគ តាមច្រកទ្វារអន្តរជាតិ ព្រែកចាក នេះ ក៍ពួកគេ តម្រូវឲ្យបង់លុយ « លើតុ » « ក្រោមតុ » កាន់តែច្រើនឡើងៗ? ទើបមានការបែកធ្លាយ រឿងអាស្រូវ ពុករលួយនេះ ជាហូហែរ មកដល់អ្នកព័ត៌មាន។
ប្រភពបន្តថា តែទោះបី មានព័ត៌មាន ក្នុងស្រុកជាច្រើន បានការចេញផ្សាយ ធ្វើការរិះគន់ ដើម្បីស្ថាបនា យ៉ាងណាក៍ដោយ ក៍បុគ្គល ជុំ ប៊ុនណ្ណារ័ត្ន មិនញញើតដែរ ព្រោះលោក ជុំ ប៊ុណ្ណារ័ត្ន អាងខ្នងលោក សុខ ផល ជាមេកើយ ហើយម្យ៉ាងទៀត បុគ្គលរូបនេះ គាត់ធ្លាប់មាន បទពិសោធ កាលពី នៅធ្វើជា ប្រធានក្រុម នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្នុងការចុះ ប្រមូលលុយ នៅខេត្តកំពត រាប់សិបឆ្នាំ មកហើយ? គឺគាត់ស្គាល់ នឹងយល់ច្បាស់ណាស់ ឈ្មួញៗរកស៊ីនាំទំនិញ ពីស្រុកយួន ចូលមកកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពតនេះ។
ជុំវិញបញ្ហានេះ មហាជនជាច្រើន បានលើកឡើងថា ជាអំពើពុករលួយ ជាប្រព័ន្ធ ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ទៅដល់ក្រុមហ៊ុន នឹងឈ្មួញរកស៊ី សុច្ចរិត បង់ព័ន្ធជូនរដ្ឋត្រឹមត្រូវ ជាងនេះទៅទៀត ប្រជាពលរដ្ឋ ឆ្លងដែន ទៅមើលជំងឺ ក៍ប្រឈមយ៉ាងខ្លាំង ផងដែរ ដោយសាតែ ក្រុមមន្ត្រី នគរបាលអន្តោប្រវេសន៍ ក្រោមបញ្ញា របស់លោក ជុំ ប៊ុនណ្ណារ័ត្ន ច្របាច់ក ជុំរិតទាលុយ តាមតែអំពើចិត្ត?។
ជុះវិញបញ្ហាខាងលើនេះ ក៍មានការលើងឡើង នឹងរិះគន់យ៉ាងខ្លាំង ពីសំណាក់ អ្នករត់ការឯកសា នាំទំនិញចូល នឹងឈ្មួញៗ ជាច្រើន រកស៊ីទីនោះ នឹង ជាពិសេស ប្រជាពលរដ្ឋ រស់នៅខេត្តកំពត ដែលមិនពេញចិត្ត ទៅនឹងទង្វើចរិតពើងទ្រូង របស់លោក ជុំ ប៊ុនណ្ណារ័ត្ន កាបជុំរិតយកលុយ ពីអ្នករកស៊ីមិនរើសមុខ សូម្បីតែអ្នកជម្ងឺ ក៍គ្មានការយោគយល់ ផងដែរនោះ ក៍ត្រូវបាន ប្រជាពលរកស៊ីជាច្រើន មិនសប្បាយចិត្ត ទៅនឹងទង្វើ ចរិតពើងទ្រុង របស់បុគ្គល ជុំ ប៊ុណ្ណារ័ត្ន នេះ យ៉ាងខ្លាំងផងដែរ។ ហើយប្រជាពលរដ្ឋ អ្នករកស៊ីទាំងនោះ បានដាក់ងារ ឲ្យលោក ជុំ ប៊ុណ្ណារ័ត្ន នេះថា ជាឈ្លើង ជញ្ជក់ឈាម!។
បញ្ហានេះផងដែរ ប្រជាពលរដ្ឋ ជាអ្នករកស៊ីជាច្រើន រួមទាំពលរដ្ឋ ឆ្លងដែន ទៅមើលជំងឺ បានគោរព ស្នើសុំឲ្យ សម្ដេចតេជោ ហ៊ុន សែន មេត្តាសម្ដេច ចាត់មន្ត្រីស្ថាប័ន ក្រសួងពាក់ព័ន្ធ ដាក់ការអង្កេត តាមដាន ទៅលើក្រុមមន្ត្រី នគរបាល អន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក ជុំ ប៊ុនណ្ណារ័ត្ន នឹង ក្រោមគ្រប់គ្រង របស់លោក សុខ ផល មេនគរបាល អន្តោប្រវេសន៍ ម៉ាស្រុកខ្មែរនេះ ជាបន្ទាន់ផង ព្រោះថា ទង្វើនេះ កំពុងធ្វើឲ្យ បាត់បង់ ចំណូថវិការជាតិ រាប់សិបម៉ឺន ដុល្លារ ក្នុងមួយឆ្នាំៗ? ដោយសាតែ មានអំពើពុករលួយ ជាប្រព័ន្ធ។ ហើយកមដល់ ពេលនេះ អំពើពុករលួយ បាននឹង កំពុងកើតមាន យ៉ាងពេញបន្ទុកដដែរ នៅច្រកទ្វារ អន្តរជាតិ ព្រែកចាក ខេត្តកំពតនេះ។
ជុំវិញការចោទប្រកាន់ ពីសំណាក់ឈ្មួញ នឹងប្រជាពលរដ្ឋ ខាងលើនេះ ការរិយាល័យ បណ្ដាញព័ត៌មាន CSN យើង មិនអាចសុំការបំភ្លឺ ពីលោក ជុំ ប៊ុណ្ណារ័ត្ន បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ការិយាល័យយើងខ្ញុំ សង្ឃឹមថា នឹងមានប្រតិកម្ម ពីលោក ជុំ ប៊ុណ្ណារ័ត្ន នៅពេលក្រោយ បន្ទាប់ពីចេញផ្សាយនេះ ការិយាល័យយើង ស្វាគមន៍ទទួលជានិច្ច រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរអង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។
ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ៖ សហការី CSN
















