នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨
ខេត្តស្វាយរៀង ៖ ចប្ចុប្បន្ន គេបាន សង្កេតឃើញ សកម្មភាព ការអភិវឌ្ឍន៍ មានការរីកចំរើន គ្រប់វិស័យ ។ហើយ កន្លងមក ថ្មីៗ នៅកន្នុង ឆ្នាំ២០១៨ នេះ ក៍មានការដឹកនាំ ប្រជុំ ពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃ គណភិបាល ខេត្តស្វាយរៀង ពិនិត្យ លើគម្រោង អភិវឌ្ឍន៍ ពង្រីក និង កែលម្អច្រាំង ទន្លេវ៉ៃគោ ផ្នែកខាងលិច ស្ថិតនៅ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី លើកកម្ពស់ សោភ័ណទីក្រុង និង ទាក់ទាញភ្ញៀវទេសចរ កាន់តែខ្លាំងឡើង ផងដែរ។
ក្នុងនោះផងដែរ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាល ខេត្តស្វាយរៀង ក៍ធ្លាប់បានថ្លែង កន្លងមក ឲ្យដឹង ផងដែរថា ការអភិវឌ្ឍន៍ និង កែលម្អ ច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោង ផែនការ និង យុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់ខេត្ត ដើម្បីលើកកម្ពស់ សោភ័ណភាព ក្នុងក្រុងនិងបង្កើតនូវ លំហទីក្រុង បៃតង សម្រាប់ ជាទីកម្សាន្ត លំ
ហែអារម្មណ៍ និង ហាត់កីឡា ដែលជាផ្នែកមួយ ចូលរួមចំណែក ក្នុងកិច្ច លើកកម្ពស់ សុខមាលភាព ប្រជាពលរដ្ឋ និង ជំរុញចលនា ប្រឡង ប្រណាំង ទីក្រុងស្អាត ។ ហើយ ការអភិវឌ្ឍន៍ ខាងលើនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត មានការគាំទ្រ នឹង មានការកោតសរសើរ ពីបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ក៍ដូចភ្ញៀវ ទេសចរណ៍ ផងដែរ។
ក៍ប៉ុន្តែ! ទន្លេវ៉ៃគោ ទន្ទឹមនឹង ការអភិវឌ្ឍន៍ ខាងលើនេះ ក៍មានជន ឆ្លៀតឱកាស មានលុយ មានអំណាច បានសម្រុក ដឹកជញ្ជូនដី យកមកចាក់ លុបទន្លេវ៉ៃគោ យកធ្វើជាកម្មសិទ្ធ យ៉ាងរលូន ផងដែរ ដូចពុំឃើញមាន ការ រំខាន ពីសំណាក់ អាជ្ញាធរខេត្ត ទាល់តែសោះ ។
ទាំងនេះត្រូវបាន មានមហាជន មួយចំនួន បានធ្វើការ រិះគន់យ៉ាង ចំៗថា នេះជាការចន្លោះ ប្រហោង ខ្លះៗ របស់ ឯកឧត្តម អភិបាលខេត្ត ក្នុងការដឹងនាំ ទៅលើមន្ត្រី មន្ទីរជំនាញ ពាក់ព័ន្ធ មួយចំនួន នៅក្នុងខេត្តក្រោមឱវាទ របស់ឯកឧត្តម ដែលជាមន្ត្រី គ្រាប់ល្ពៅ ប្រភេទ ទី១ តែងតែ ឆ្លៀតឧកាស យកអំណាច នឹងតួនាទី របស់ខ្លួន ទៅឃុប ឃិត ជាមួញ អ្នកមានលុយ មានអំណាច មួយចំនួន ទៅរំលោភ យក ដីបឹងរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួន។
ប្រភពបាន បន្តរិះគន់ថា ទាំងនេះហើយ ជាការចន្លោះ ប្រហោង នូវការដឹកនាំ របស់លោក អភិបាលខេត្ត ដែរមើលរំលង នឹងបណ្ដោយ ឲ្យមន្ត្រី មន្ទីរជំនាញ ពាក់ព័ន្ធ ក្រោមឱវាទ មានដូចជា មន្ទីរ ធនធានទឹក មន្ទីរ សូរិយោដី សំណង់ នឹង មន្ទីរបរិស្ថាន ឃុបឃិត ឲ្យមានការចាក់ដីលុប ទន្លេវ៉ៃគោ បានដោយរលូន ពាក់ព័ន្ធបញ្ហានេះ គេបានដាក់ ការសង្ស័យថា ច្បាស់ជា មានការបើកភ្លើងខៀវ ពី ឯកឧត្តម អភិបាលខេត្ត ផងដែរហើយ បានជាមន្ត្រី ក្រោមឱវាទ ទាំងនោះ ប្រព្រឹត្ត អំពើពុករលួយ ឃុបឃិត បើកដៃ ឲ្យជនឆ្លៀតឱកាស ចាក់ដីរំលោភយកដីទន្លេវ៉ៃគោ កមធ្វើកម្មសិទ្ធ គ្មានការរំខាន បែបនេះ?។
គួរបញ្ជាក់ ផងដែរថា ការចាក់ដីលុប ទន្លេវ៉ៃគោ ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ប្រាប់ឲ្យបណ្ដាញ ព័ត៌មាន CSN ដឹងផងដែរថា ដីដែរមានទំហំ ជាង ១ហិកតា នេះ ពួកគេ សម្រុកចាក់ តែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។ ហើយ ពួកគាត់ ក៍បានសម្ដែង នូវការមិនពេញចិត្ត ទៅនឹងការធូរលុង របស់ថ្នាក់ដឹកនាំខេត្ត ដែរមាន ឯកឧត្តម ម៉ែន វិបុល ជាអភិបាលខេត្ត ស្វាយរៀងនេះ ផងដែរ ដោយពួកគាត់ បានលើកឡើងថា បើនៅតែ ដោយសាលាភសក្ការៈ មានការធូររលុង នឹង បើកដៃឲ្យជន មានលុយ មានអំណាច ឃុបឃិត ជាមួយមន្ត្រីខិលខូច តទៅទៀត ទន្លេវ៉ៃគោ រលាយហិនហោច នៅសល់តែឈ្មោះ មិន
ខានឡើយ។
សូមបញ្ជាក់ បន្ថែម ផងដែរថា ពាក់ព័ន្ធ ការរំលោភ ចាក់ដីលុប យកចំណីបឹង ឬទន្លេ នេះ កន្លងមក ឯកឧត្តមរដ្ឋមន្ត្រី ធនធានទឹក ធ្លាប់មានប្រសាសន៍ ថ្លែងប្រាប់ អ្នកព័ត៌មាន ផងដែរថា មិនអាចមានជន ណា មករំលោភយកធ្វើ ជាកម្មសិទ្ធ បានទេ ។ ហើយឯកឧត្តម ក៍បានថ្លែង បន្តថា បឹង ឬ ទន្លេ ទាំងនេះ ទឹកត្រឹមណា គឺក្រោមការគ្រប់គ្រង របស់ក្រសួង ឬ មន្ទីរ ធនធានទឹក ត្រឹមនោះ ចុះហេតុអ្វី បានជាទន្លេវ៉ៃគោ ត្រូវបានគេចាក់ដីលុប ដោយគ្មានការហាមឃាត់ ពីសំណាក់មន្ត្រី មន្ទីរធនធានទឹក នឹងមន្ទីរពាក់ព័ន្ធ មួយចំនួន ក្នុងខេត្តស្វាយរៀងអញ្ចឹង? ឬមួយមន្ត្រី មន្ទីរធនធានទឹក នឹង មន្ត្រីមន្ទីរពាក់ព័ន្ធ ទាំងនោះ ត្រូវថ្នាំសណ្ដំ របស់មេឈ្មួញ អស់ហើយ បានជានាំគ្នា រក្សាភាព ស្ងៀមស្ងាត់ បែបនេះ?។
ជុំវិញបញ្ហា ខាងលើនេះ មានតែ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តទេ ជាថ្នាក់ដឹកនាំ ខេត្តមួយនេះ គួរតែ ឯកឧត្តម ពិនិត្យ លើបញ្ហានេះ ជាបន្តបន្ទាប់ផងទាន កុំបណ្ដោយ ឲ្យមន្ត្រី ប្រភេទគ្រាប់ល្ពៅ ទី១ បន្តកាឃុបឃិត ជាមួយឈ្មួញ ទុច្ចរិត បំផ្លាញបឹង នឹង ទន្លេ តទៅ
ទៀត នឹង កំឲ្យបហាជន យល់ច្រឡំ ថាលោកអភិបាល ជាអ្នករួមចំណែ ឃុបឃិត ផងដែរ ។ ព្រោះថា ឥឡូវនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយ បន្ថែម អភិក្រម ១ចំណុចទៀត គឺមន្ត្រីទាំងអស់ ត្រូវតែព្យាបាល មិនអាច ទុក្ខឲ្យ ក្លាយទៅជា ជម្ងឺរាំរ៉ៃ ក្លាយជា ដំបៅមហារីក បានទេ ត្រូវតែវះកាត់ ជាបន្ទាន់។
បញ្ហាខាងលើនេះ បណ្ដាញ ព័ត៌មាន CSN មិនអាច ស្វែងរក សុំការបំភ្លឺ ពីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទេ ដោយទូរស័ព្ទទៅ ២-៣ ដង មានអ្នកលើក ប្រាបើថា ឯកឧត្តម ជាប់រវល់ ដោយឡែក ចំពោះ ប្រធានមន្ទីរពាក់ព័ន្ធ បណ្ដាព័ត៌មាន CSN យើង មិនអាច ស្វែងរក សុំការបំភ្លឺ បានទេរហូត មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។
ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ ៖ អ្នកប្រម៉ាញ់ ព័ត៌មាន គ្រប់ទីកន្លែង
















