ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ដឹកនាំប្រជុំ ការរៀបចំពិធីបុណ្យ ច្រតព្រះនង្គ័ល នាពេលខាងមុខនេះ

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨

 

ខេត្តស្វាយរៀង កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិង ថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ មានបើកកិច្ចប្រជុំ ត្រួតពិនិត្យ ការរៀបចំ ព្រះរាជពិធី ច្រត់ព្រះន័ង្គល និងតាំងពិព័រណ៍ ផលិតផលកសិកម្ម សិប្បកម្ម ក្នុងស្រុក ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង ក្នុងព្រះរាជពិធីបុណ្យ ច្រតព្រះនង្គ័ល នាពេលខាងមុខនេះ។

នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ សម្ដេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង និង ជាប្រធាន គណៈកម្មា ធិការជាតិ រៀបចំបុណ្យជាតិ នឹង អន្តរជាតិ បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំ ព្រះរាជពិធី ច្រត់ព្រះន័ង្គល និងតាំងពិព័រណ៍ ផលិតផលកសិកម្ម សិប្បកម្ម ក្នុងស្រុក ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល អភិ បាល នៃ គណៈអភិបាល ខេត្តស្វាយរៀង។ ហើយក្នុងកិច្ច ប្រជុំនេះ សង្កេតឃើញមាន ការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង គណៈ ប្រតិភូ អមដំណើរ សម្ដេច ចៅហ្វាវាំង នឹង មានការចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបី រួមទាំង ប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្ត ព្រមទាំង លោកអភិបាលក្រុង, អភិបាលស្រុកទាំង៨ និង មន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត ផងដែរ៕ ដោយលោក បាន គន្ធី នាយការផ្សាយ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author