នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៨
ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ក្រោមការដឹកនាំ របស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាល ខេត្ត ត្រូវបាន មន្ត្រីរាជការ នឹង ប្រជាពលរដ្ឋ មើលឃើញថា ការដឹកនាំ ហាក់ដូចជា មានការធូរលុង នឹង អសមត្ថភាព យ៉ាងខ្លាំង ក្នុងការ ការពារធនធានធម្មជាតិ តំបន់ដីព្រៃអភិរក្ស ត្រីពងកូន នឹង ដីតំបន់ នានា មួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ។
ហើយជាក់ស្ដែង ថ្មីៗនេះ ក៍មាន ព័ត៌មានមួយ បានផ្ទុះចេញ ពីមន្ត្រី មានសមត្ថកិច្ច ខេត្តកំពុងឆ្នាំង បានខ្សឹប ប្រាប់ឲ្យបណ្ដាញ ព័ត៌មាន យើងដឹងថា សពថ្ងៃ ភាពមិនប្រក្រតី កំពុងកើតឡើង យ៉ាងពេញបន្ទុក នៅចំណុច តំបន់២ ដែលជាតំបន់ ហាមឃាត់ ត្រូវបានឈ្មួញ មានលុយ មានអំណាច ដ៍មានឥទ្ធិពល កំពុងចាក់ដី ពុះឡូតិ៍លក់ យ៉ាងអនាធិបតេយ្យ សង្ស័យមានការ បើកភ្លើងខៀវ ឬ បើកដៃ ពីមន្ត្រី មន្ទីរពាក់ព័ន្ធ មួយចំនួន ក្រោមការដឹកនាំ របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដែរហើយ ទើបឈ្មួញ ហ៊ានចាក់ដី ពុះឡូតិ៍លក់ យ៉ាងអនាធិបតេយ្យ នៅក្នុងតំបន់២ ដែលជាតំបន់ ហាម
ឃាត់ បានយ៉ាងរលូន ដោយគ្មានការរំខាន ពីមន្ត្រី មន្ទីរពាក់ព័ន្ធ មានសមត្ថកិច្ច បែបនេះ។
បើតាមប្រភព ពីមន្ត្រី មានសមត្ថកិច្ច ដដែរ ដោយសុំមិនបញ្ចេញ ឈ្មោះ បានបន្ត ខ្សឹបដាក់ត្រចៀក ឲ្យដឹងទៀតថា ករណីនេះ បានផ្ទុះម្ដង រួចមកហើយ តែត្រូវបាន ឈ្មួញដ៍មានឥទ្ធិពលនេះ ចេះដាក់ថ្នាំសណ្ដុំ យ៉ាងពូកែ ធ្វើឲ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និង សមត្ថកិច្ច ជំនាញមួយចំនួន នាំគ្នារក្សា ភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ ហើយធ្វើ ចាំតែទទួល ផលប្រយោជន៍ ធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅដល់តំបន់ អភិវឌ្ឍន៍ ដែលមានអនុ ប្រយោគ ពីអន្តរក្រសួង ដីជាង ១៧ហិកតា។ ហើយជាពិសេសនោះ គឺអាណិតទៅដល់ អ្នកទិញបន្ត នឹង ត្រូវរងគ្រោះ ដោយសារ តែដីមិនស្រម តាមទំរង់ច្បាប ផងដែរ?។
បើតាមប្រភព ច្បាស់ការមួយ ពីម្ចាស់ឡាន ដឹកដី ចាក់បំពេញទីនោះ ដោយមិនបាន បង្ហាញឈ្មោះ បានប្រាប់ ឲ្យបណ្ដាញ ព័ត៌មាន យើងដឹងថា ដីនៅតំបន់២ នេះ រូបគាត់មិនបានដឹងថា ជាតំបន់ ហាមឃាត់ ឬ មិនហាមឃាត់ទេ ព្រោះគាត់ បានរត់ការ សុំការអនុញ្ញាត ពីខេត សុំចាក់ដី ប្រមាណ ៥០០ ឡាននេះ រួចហើយ។
ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម បានប្រាប់ ឲ្យបណ្ដាញ ព័ត៌មាន យើងដឹងថា ដីនេះមិនទាន់ មានអ្នកណា អនុញាតិ នៅឡើយទេ លោកកំពុង ឲ្យជំនាញ រដ្ឋបាលជលផល ចាំលោក ឲ្យជំនាញ ចុះទៅពិនិត្យ។
ក៍ប៉ុន្តែ! ពាក់ព័ន្ធ ករណីខាងលើ រហូតមកដល់ថ្ងៃនេះ បើតាម ប្រភពរយការណ៍ បានបញ្ជាក់ថា គេនៅតែ សង្កេតឃើញ ឈ្មួញនៅតែ បន្តធ្វើសកម្មភាព សម្រុកចាក់ដី នៅតំបន់ ខាងលើនោះ រាប់រយឡាន ដដែរ ដោយមិនមាន ឃើញមន្ត្រី ឬជំនាញ ពាក់ព័ន្ធ ក្រោមការដឹកនាំ របស់លោក ឈួរ ច័ន្ទឌឿន ដែរជាអភិបាល ខេត្តកំពង់ឆ្នាំង ចុះមកពិនិត្យ ឬ ហាមឃាត់ នៅឡើយទេ គឺនៅតែនាំគ្នា ធ្វើជាដេកលក់ បណ្ដោយឲ្យឈ្មួញ មានឱកាស ចាក់ដីរំលោភ យកដី ដែលជាតំបន់ ហាមឃាត់ដដែរ? ។
បញ្ហានេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មាន លេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ។ ហើយសូមបញ្ជាក់ ផងដែរថា រាល់ការចេញផ្សាយ របស់អង្គភាព យើងខ្ញុំនេះ គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍ មិនមានពាក់ពន្ធ ទៅនឹងនយោបាយ ណាមួយដែរ អង្គភាពយើងខ្ញុំ ផ្សាយតែ ព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាម ប្រភព ច្បាស់ការណ៍ នឹង ឯកសារមួយចំនួន តែប៉ុណ្ណោះ។
ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មាន បឋម






















