នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៨
ខេត្តព្រះសីហនុ មុននេះបន្តិច មានសេចក្ដី រាយការណ៍ បាឲ្យដឹងថា មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយ រវាងរថយន្ត លុចស៊ិស ៤៧០ បុកជាមួួយ រថយន្ត ដឹកប្រេង របស់ ក្រុមហ៊ុន { PTT } បានបង្ក ឲ្យមានការភ្ញាក់ផ្អើល ទាំងព្រលឹម នៅលើផ្លូវជាតិ លេខ៤ ត្រង់ចំណុច ចន្លោះ គឺឡូម៉ែត្រ លេខ141-142 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹង
ព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ នឹង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នេះ នៅចំណុច កើតហេតុ ភូមិ ឃុំ ខាងលើ បណ្ដាល ឲ្យរថយន្ត ទាំង២គ្រឿង ផ្ទុះឆេះអស់ ស្ទើទាំងស្រុង។
បើតាមប្រភព នៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តត ដឹកប្រេង របស់ ក្រុមហ៊ុន { PTT } ពាក់ស្លាកលេខ ពោងប្រេង ភ្នំពេញ 4A -1215 មានទិសដៅ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ ចំណុចកើតហេតុ ខាងលើ ស្រាប់តែឮ សម្លេយផ្ទុះ ដូចគ្រាប់បែក ទៅមើល ឃើញបុក ជាមួយ រថយន្ត លុចស៊ីស 470 ពណ៌ ទឹកមាស បើកក្នុងទិស
ដៅ បញ្ច្រះទិសគ្នា ដោយក្បាលរថយន្ត ទាំង២ ជាប់គ្នា ផ្ទុះឆាបឆេះ មានអណ្ដាតភ្លើង យ៉ាងសន្ឋោ សន្ឋៅ នៅ
នឹងកន្លែង កើតហេតុ។
ក្នុងការជួយ អន្តរាគមន៍ ករណីខាងលើនេះ គេឃើញមានកម្លាំង អាវុធហត្ថ ស្នាក់ការ សនិ្តសុខ ៤០២ សហការ ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ស្រុកកំពង់សីលា នឹង កម្លាំង អធិការដ្ឋាន នគរ បាល ស្រុកស្រែអំបិល ការពារ នឹង ជួយសំរួលចរាចរណ៍ នៅកនែ្លងកើតហេតុ នឹង បាមប្រើប្រាស់ ឡានទឹក ចំនួន ២គ្រឿង របស់ ស្រុកកំពង់សីលា និង ស្រុកស្រែអំបិល មកជួយបាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះ បានរលត់ទាំងស្រុង ផងដែរ។
បើតាមព័ត៌មាន បឋម ហេតុការណ៍ គ្រថ្នាក់ចរាចរណ៍ ខាងលើ បានឲ្យដឹងផងដែរថា រថយន្តលុចស៊ីស មានអ្នករួមដំណើរ ចំនួន ៥នាក់ ត្រូវបានភ្លើងឆេះ ស្លាប់ទាំងអស់ ចំណែករថយន្ត ដឹកប្រេង របស់ក្រុមហ៊ុន PTT មានអ្នករួមដំណើរ ចំនួន ២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ភ្នំពេញ។



















