ជួយស័រចែករំលែកផង.! ក្មេងស្រីម្នាក់ទៀតហើយ រងគ្រោះដល់ស្លាប់ ដោយសាញាំ សាច់ហកដកប៉ាត់តេ.!!!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }          ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ៥កើត ខែពិសាខ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៨

 

ខេត្តក្រចេះ​ ៖ ថ្មីៗនេះ មានសេចក្តី រាយការណ៍ បានឲ្យដឹងថា ​មានករណីក្មេង​ស្រី​ អាយុ​ ១១​ឆ្នាំ​ ម្នាក់​ បាន​​ពុល ចំណីអាហារ ប្រភេទហកដក ​រហូត​ដល់​ស្លាប់បាត់បង់ជីវិត​​ ​ក្រោយ​ពីនាំ​ ទៅ​សង្គ្រោះ​ នៅមន្ទី​ពេទ្យ​​ ​រាជធានី​ភ្នំពេញ​ បាន​រយៈពេល ​២ថ្ងៃ​ នៅតែជួយ សង្គ្រោះអាយុជីវិត ក្មេងស្រីរងគ្រោះមិនបា​ន។​ ហើយករណីនេះ ​ត្រូវ​​បាន​​អាជ្ញាធរ​ ឃុំ​កំពង់ចាម ស្រុក​សំបូរ​ ធ្វើការ​សន្និ​ដ្ឋាន​ថា គឺបណ្ដាលមកពី ពុល​សាច់​ហត​ដក ប៉ាត់តេ ​។

ចំណែកលោក​ ឈិ​ត ណ​ន មេឃុំកំពង់ចាម កាលពីរសៀល ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៨ នេះ ក៍បាន​​ឲ្យបណ្ដាញព័ត៌មាន CSN ដឹង​ថា ក្មេង​ស្រី​រងគ្រោះ មាន​ឈ្មោះ​ កាន់ ស្រី​និ​ត អាយុ​ ១១​ឆ្នាំ នាង​​បាន​ទិញ ​​ហតដក នេះ ពី​ផ្ទះ​លក់​គ្រឿងទេស ​មួយ​កន្លែង ​នៅ​ក្បែរ​ផ្ទះ របស់​​នាង ស្ថិត​ក្នុង​ ភូមិ​អំពិលទឹក​ ឃុំ​កំពង់ចាម ស្រុក​សំបូរ ​ក្រោយ​ពីនាង​ ហូប​រួច ក្មេង​ស្រី​រង​គ្រោះ ​បាន​ឡើង​ទៅ​សម្ងំ​ដេក​ នៅ​លើ​ផ្ទះ​ ​រយៈពេល​ ជិត​៤​ម៉ោង ហើយ​ឱ​ពុក ​​​ក្មេងរងគ្រោះ ​បាន​​ទៅ​ដាស់ ក៍ឃើញ​ក្មេង​ស្រី​រង​គ្រោះ មាន​អាកា​រៈ រវើរវាយ​ ក្អួតចង្អោរ​ ទន់​ដៃជើង រហូត​ប្រកាច់ បែកពពុះមាត់​ ។

បើតាមការបញ្ជាក់ ពី​លោកមេឃុំ ​បានឲ្យដឹង​ថា ក្រោយ
ពីឪពុក ក្មេងស្រីរងគ្រោះ ​​ឃើញ​អាកា​រៈ កូន​​បែប​នេះ ក៍ក្រុម​គ្រួ​សារ បានយក​ក្មេងស្រីរងគ្រោះនេះ ​មក​សង្គ្រោះ​ នៅ​មន្ទីរពេទ្យផងដែរ ​ដោយសារ​អាកា​រៈ​ ពុល​ធ្ងន់ធ្ងរ ក៍​បញ្ជូន​បន្ត​ ទៅ​ពេទ្យ​ នៅ​រាជធានី​ ភ្នំពេញ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ​ក៍បាន​ស្លាប់​ ទាំងក្មេងតែម្ដង។

​លោក​មេឃុំ ក៍បាន​បញ្ជាក់​​​ ឲ្យដឹង​ទៀត​ថា នំ​កញ្ចប់​ជា​ច្រើន​ ក៍​ដូច​ជា​ ប៉ាត់​តេ​កញ្ចប់ ត្រូវ​បាន​នគរបាល ​ប្រមូល​យក​ពី​ផ្ទះ​ លក់​គ្រឿងទេស ដើម្បី​យក​ទៅ​ ធ្វើកោសល្យ​វិ​ច្ច័​យ​ ផងដែរហើយ ក្រោយពីមានករណីនេះ បានកើតឡើង ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author