លោក ញែម សេង មេស្នាក់ការគយ ប្រចាំព្រែកចាក់ ពលរដ្ឋរិះគន់ថា ជាអ្នកឃុបឃិតជាមួយឈ្មួញ ឲ្យនាំទំនិញគេចពន្ធ ចូលតាមច្រករបៀង ដើមតាម៉ោង.?

ខេត្តកំពត ៖ រហូតមកដល់ពេលនេះ មហាជនបានលើកឡើងថា លោក ញែម សេង ប្រធានស្នាក់ការគយ នឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រែកចាក កំពុងបើកឲ្យមានលំហូរចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ ផ្សេងៗជាច្រើន ទាំងតាមច្រកអន្តរជាតិ នឹង ច្រករបៀង យ៉ាងអនាធិបតេយ្យ គ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយ។

តាមប្រភព ពីប្រជាពលរដ្ធ ដែលប្រកមុខបរប រកស៊ីដឹកជញ្ជូនទំនិញគ្រប់មុខ ឆ្លងដែន ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា និង ដឹកទំនិញ ពីប្រទេសកម្ពុជា ឆ្លងដែន ទៅប្រទេវៀតណាម បានប្រាប់ឲ្យដឹងថា ពួកគាត់ច្រើនតែ ចរាចរណ៍ នាំទំនិញមកតាមច្រករបៀង { ដើមតាម៉ោង } នេះ ជាច្រេីនឆ្នាំមកហេីយ នេះជាការរៀបចំ របស់ថៅកែជាឈ្មួញ នឹងលោក ញែម សេង មេស្នាក់ការគយ ច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ។

ប្រភពបានបន្តថា ទំនិញដែល ចេញតាមច្រករបៀងនានា ក្នុងខេត្តកំពតនេះ ក៍ត្រូវបានបង់លុយ ឲ្យទៅមន្ត្រីគយ ក្រោមការគ្រប់គ្រង របស់លោក ញែម សេង ប្រធានស្នាក់ការគយ ប្រចាំច្រកព្រែកចាក ផងដែរបើមិនដូច្នោះទេ ពួកគេមិនបណ្តែតបណ្តោយ ឲ្យទំនិញជាច្រេីនប្រភេទ ដែលក្រុមឈ្មួញ ដឹកឆ្លងចេញចូល ពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ឫក៍ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា ទាំងយប់ ទាំងថ្ងៃ ដោយមិនបានត្រួតពិនិត្យ នេះទេ។

ជុំវិញករណីខាងលើ នឹងអ្វីការរៀបរាប់ របស់ប្រជាពលរដ្ឋ រកស៊ីមុខរបរ ដឹកជញ្ជូនទំនិញ ចេញ-ចូល ក៍មិនខុសអ្វី ដែលបណ្ដាញ ព័័ត៌មាន យើងបានចុះផ្ដិតយករូបភាព កាលពីព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៨​ កន្លងមកថ្មីៗនេះ នូវសកម្មភាព ដឹកទំនិញឆ្លងដែន តាមច្រករបៀង { ដេីមតាម៉ោង } ស្ថិតក្នុងភូមិ ថ្កូវ ឃុំឫស្សី ស្រុក ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានក្រុមឈ្មួញ ដឹកតាមទូក តាមម៉ូតូ យ៉ាងគគ្រឹកគគ្រេង តាមរូបភាពផ្សេងៗ ដេីម្បីបន្លំភ្នែក មហាជន ផងដែរ។

ពាក់ព័ន្នទៅនិង ករណីខាងលេីនេះ ពលរដ្ធមួយចំនួ បានលេីកឡេីង ថា បេីសិនជាទំនិញ ទាំងអស់នោះ ជាប្រភេទទំនិញត្រឹមត្រូវ មិនមែនជាទំនិញគេចពន្ធ គេមិនចាំបាច់ ដឹកតាមផ្លូវវាងទេ ព្រោះច្រករបៀង { ដេីមតាម៉ោង } នេះ នៅមិនឆ្ងាយ ពីច្រកអន្តរជាតិ ព្រែកចាក ប៉ុន្មានដែរទេ ។

 

គួររំលឹកផងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ ច្រកអន្តរជាតិព្រែកចាក ក៍ដូចច្រករបៀង នានា ក្នុងខេត្តកំពត កំពុងមានការលំហូរ ចូលនូវទំនិញ បន្លែផ្លែឈើ ក្ដាម បង្ការ មិក យ៉ាងអនាធិបតេយ្យ ហេតុនេះហើយ ប្រជាពករដ្ធ មិនថាតែ ខេត្តកំពតទេ គឺស្ទេីតែទូទាំង ប្រទេកម្ពុជា តែងតែមានការបារម្មណ៍ ពីទំនិញដែលនាំចូល ពីប្រទេសជិតខាង ធ្វេីអោយប៉ះពាល់ ដល់សុខភាព របស់ពួកគាត់ ដោយសារតែ មន្ត្រីស្ថាប័នពាក់ព័ន្ធ នៅតាមព្រុំដែន មួយចំនួនតូច កំពង់តែវង់វេង ងុបង៉ុល នឹងលាភសាការ: លង់លក់ និង ដំណេកម៉ាស៊ីត្រជាក់ មិនបានពិនិត្យមេីលទំនិញ ដែលឈ្មួញទច្ចរិត នាំចេញ នាំចូល ឲ្យបានត្រឹមត្រូវ ។ ដោយ សុន ក្អែក

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author