ទឹកជំនន់ លិចក្រុងបានលុង មហាជនថា មកពីអំពើពុករលួយដល់ខួរឆ្អឹង របស់លោក ស៊ុន ប៊ូលីន ប្រធានមន្ទីរ កិបកេងលុយគម្រោង ថែទាំជួសជុលផ្លូវ នឹងប្រព័ន្ធលូរ.?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ១០រោច ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០១៨

ខេត្តរតនគិរី ៖ លោក ស៊ុន ប៊ូលីន ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត ត្រូវបានមហាជនរិះគន់ថា មិនអនុវត្តន៍ ទៅតាមបទកដ្ឋានបច្ចេកទេស ថែទាំផ្លូវ នឹងប្រពន្ធលូរ ទើបបណ្ដាលឲ្យមានការជនលិច ក្រុងបានលុងបែបនេះ!

ប្រជាពលរដ្ឋ នៅខេត្តរតនគិរី តាមបណ្តោយផ្លូវ លេខ { ៧៨ A } រួមមាន ស្រុកអូរជុំ ស្រុកវើនសៃ នឹង ស្រុកតាវែង បានរអ៊ូរទាំ នឹងបាននាំគ្នា លើកឡើងថា នៅក្នុងឃុំ/ស្រុក របស់ពួកគាត់ ឲ្យតែដល់រដូវវស្សា គឺពិបាកក្នុងការធ្វើដំណើរ ខ្លាំងណាស់ ដោយសាផ្លូវទាំងនេះ មិនមានការយកចិត្តទុក្ខដាក់ នឹងថែទាំ ពីមន្ទីរសាធារណ:
ការ នឹងដឹកជញ្ជូនខេត្ត បណ្ដោយឲ្យរថយន្ត កែច្នៃ នឹងរថយន្តធុនធំៗ ដឹកទំនិញផ្សេងៗ ផ្ទុកលើសទម្ងន់ បណ្ដាលឲ្យខូចផ្លូវ ដក់ទឹកក្នុងរដូវភ្លៀងនេះ ជាច្រើនកន្លែង ។

បញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ច មួយចំនួន នៅក្រុងបានលុង ខេត្តរត គិរី បានលើងឡើង នឹងចោទសួរផងដែរថា បញ្ហាផ្លូវត្រងចំណុច រង្វង់មូល ក្រុងបានលុង ដែលកំពុងជនលិច ពិបាកធ្វើដំណើរ ដោយសាតែ ភាពអសកម្ម របស់មន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត ដែលមានលោក ស៊ុន ប៊ូលីន ជាប្រធាន មិនយកចិត្តទុក្ខដាក់ ថែទាំផ្លូវ ទៅតាមគម្រោង អភិវឌ្ឍន៍​ បណ្ដោយឲ្យប្រពន្ធលូរ កកស្ទះ ទៅដោយសំរាម ។ ហើយបញ្ហានេះ តើថវិការគម្រោង ថែទាំផ្លូវ នឹងប្រព័ន្ធលូរ ប្រចាំឆ្នាំ តើលោក ស៊ុន ប៊ូលីន ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត លោកយកទៅណា? បានជាការងារ អភិវឌ្ឍន៍ ប្រព័ន្ធលូរ ផ្លូវ នឹងស្ពាន អសកម្មបែបនេះ។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នេះ ក៍មានសេចក្តីរាយការណ៍ ពីក្រុងបានលុង នៃខេត្តរតនគិរី បានឲ្យដឹងថា ផ្លូវមួយចំនួន ក្នុងក្រុងបានលុង នៅតែមានដក់ទឹក ពិបាកក្នុងការធ្វើដំណើរ នៅឡើយទេ ខណៈមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ រីឯផ្លូវត្រង់ចំណុចរង្វង់មូល ក្រុងបានលុង ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមាន ខាងមន្ត្រី សាធារណៈការ មកបើកគម្របលូរ ដើម្បីកាយល្បប់ នឹងសំរាមផងដែរ ក្រោយពីមានការ ស្ទះលូរ ទឹកដក់ ដូចទឹកជំនន់។ តែទោះយ៉ាងណា ប្រជាពលរដ្ឋ នៅតែបន្តរិះគន់ ខ្លាំងៗដដែរ ទៅលើ លោក ស៊ុន ប៊ូលីន ប្រធានមន្ទិរ សាធារណ:ការ នឹង ដឹកជញ្ជូនខេត្ត ថា លោក ស៊ុន ប៊ូលីន អសមត្ថភាព ក្នុងការដឹកនាំ មន្ត្រីក្រោមឱវាទ ចុះបំពេញការងារ នឹង មិនយកចិត្តទុក្ខដាក់ មិនអើពើដោះស្រាយ បញ្ហាសំរាមកកស្ទះក្នុងលូរ ឲ្យបានមុនរដូវភ្លៀង ដល់មានបញ្ហាហើយ ទើបមកធ្វើ នេះមិនខុសអ្វីពី សេះរត់ចេញ ពីទ្រុងហើយ.! បានយកសេះទៅតាម នោះទេ។

បើតាមប្រភព ពីមន្ត្រីមួយរូប នៃមន្ទីរសាធារណៈការ និង ដឹងជញ្ជូនខេត្ត ដោយដាក់លក្ខ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា { ផ្លូវលេខ ៧៨A } { ផ្លូវលេខ 3RK1 } នឹង ៧៦ នេះ ជាគម្រោងថែទាំរបស់មន្ទីរ សាធារណៈការ និង ដឹងជញ្ជូនខេត្ត តាមផែនការ ជារៀងរាល់ឆ្នាំ និង មានថវិការ សំរាប់ការថែទាំ ជួសជុល { ផ្លូវ , ស្ពាន , នឹង លូរ } ជាប្រចាំ ក៍ប៉ុន្តែ! ប្រធានមន្ទីរ មិនយកចិត្តទុក្ខដាក់ថែទាំ ផ្លូវទាំងនេះ ឲ្យរួចរាល់មុនរដូវវស្សានេះទេ ទុក្ខឲ្យផ្លូវលេខ ៧៨A ផ្លូវលេខ { 3RK1 } ផ្លូវលេខ ៧៦ និង ប្រព័ន្ធលូរកកស្ទះទៅវិញ។

ប្រភពខាងលើ បានបន្តថា យ៉ាងណាមិញ បញ្ហានេះ វាស្ថិតនៅ ជាអាថ៌កំបាំង របស់លោក ស៊ុន ប៉ូលីន ប្រធានមន្ទីរ សារធារណៈការ និង ដឹកជញ្ចូន ខេត្តរតនគិរី អំពីបញ្ហា មិនយកចិត្តទុកដាក់ ថែទាំទៅតាមគម្រោង ទាំងនេះវាជាភាពអសកម្ម ឬក៍ជាអំពើពុករលួយ ជាប្រព័ន្ធ កិបកេងថវិកាគម្រោង ចែកគ្នាធ្វើមានបាន អស់ទៅ ហើយ? បានជាធ្វើមិនដឹងមិនឭ នឹង មើលមិនឃើញ លូរស្ទះ នឹង ផ្លូវខូចបែបនេះ?។

ប្រភពដដែរបន្តថា សូម្បីតែមន្ត្រី ជាច្រើន ក្នុងមន្ទីរ សាធារណ:ការ ក៍មិនយល់ អំពីរឿងផ្លូវ លេខ៧៨A លេខ { 3RK1 } ៧៦ និងផ្លូវជាតិលេខ៧៨ ជាកម្រោងថែទាំ ជាប្រចាំ របស់មន្ទីរសាធារណៈការខេត្ត នេះដែរ ពួកគេនៅតែ មានការនឿយឆ្ងល់យ៉ាងខ្លាំង អំពីបញ្ហានេះ ដោយមិនដឹងថា ថវិការ ថែទាំផ្លូវ ទាំង ៣ ខ្សែរខាងលើ បាត់ទៅណា បានមិនអនុវត្តន៍ ទៅតាមគម្រោង ដើម្បីឆ្លើយតប ជូនប្រជាពលរដ្ឋ ។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ សង្ឃឹមថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ នឹង ដឹកជញ្ជូន នឹងមានវិធានការ ឬដាក់ការ ស៉ើបអង្កេត ទៅលើករណី អសកម្ម របស់លោក ស៊ុន ប៊ូលីន ប្រធានមន្ទីរ​សាធារណ:ការ នឹងដឹកជញ្ជូនខេត្ត រូបនេះ ដើម្បីឆ្លើយតប នឹង បង្ហាញភាពអសកម្ម ខាងលើនេះ ជូនដល់មាហាជន បានជ្រាបផងដែរ។

គួររំលឹកផងដែរថា រឿងផ្លូវ ១ខ្សែរ នៅវាលឆ្កែហត់ ក៍បានផ្ទុះឡើងផងដែរ កន្លងទៅថ្មីៗនេះ ហើយលោក ស៊ុន ប៊ូលីន ប្រធានមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្ត ក៍ត្រូវបានមហាជន ធ្វើការរិះគន់ ខ្លាំងៗផងដែរ ពាក់ព័ន្ធទៅនឹង មិនបញ្ចេញថវិកា គម្រោងថែទាំ ផ្លូវចាស់ លេខ៧៨ នៅចំណុច វាលឆ្កែហត់ នោះ ឥឡូវនេះ ផ្ទុះឡើងរឿង មួយទៀតហើយ រឿងដេកអោបលុយគ្រោង មិនបញ្ចេញ ជួសជុលនឹងថែទាំ ផ្លូវ ទាំង៣ខ្សែរខាងលើ។

ជុំវិញបញ្ហាខាងលើ បណ្ដាញព័ត៌មាន CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ស៊ុន ប៊ូលីន ប្រធានមន្ទីរសាធារណ:ការ នឹង ដឹកជញ្ជូន ខេត្តរតនគិរី ជុំវិបញ្ហានេះបានទេ រហូតមកដល់ពេលនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។ ហើយអង្គភាពយើងខ្ញុំរង ចាំទទួលការបកស្រាយបំភ្លឺ នៅពេលក្រោយ បើគិតថា ព័ត៌មាននេះមិនពិត អាចធ្វើការទំនាក់ទំនង មកការិយាល័យនិពន្ធ តាមរយ:លេខទូរស័ព្ទ​ ២ប្រព័ន្ធ មាននៅខាងក្រោម 078 55 11 12 / 097 777 6000 រាល់ម៉ោងធ្វើការ។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author