អុញនោះ! បែកធ្លាយហើយ ករណីរថយន្តខ្នាតយក្ស ដឹកក្របីពីថៃ ចូលមកកម្ពុជា លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយបឹងត្រកួន រុញដាក់លោក ឈួន សុវណ្ណារី ប្រធានគយចល័តរបស់ក្រសួង.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }          ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្តិ ២កើត ខែជេដ្ឋ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០១៨

 

បន្ទាយមានជ័យ ៖ ប្រភពព័ត៌មាន ច្បាស់ការមួយ ពីខេត្តបន្ទាយ បានឲ្យដឹងថា មានរថយន្តធុនធំ ដឹកក្របី ចំនួន ២គ្រឿង គ្មានច្បាប់គ្របគ្រាន់ បម្រុងលោតឆ័តត្រូវបានលោក ឈួន សុវណ្ណារី ប្រធានគយចល័ត របស់ក្រសួង ស្ថិតនៅខាងលិចស្ពានទឹកថ្លា ធ្វើការឃាត់ កាលពីរសៀល ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតនៅខាងលិចស្ពានទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

ប្រភពព័ត៌មានខាងលើ បន្តឲ្យដឹកថា រថយន្ត ដឹកប្របីលោតឆ័ត្រ ចំនួន ២គ្រឿង គយចល័តធ្វើការឃាត់ បានតែ ១គ្រឿង តែប៉ុណ្ណោះ​ គឺប្រភេទយីឌុប ម៉ាក { HINO } ពាក់ស្លាកលេខ ស្វាយរៀង 3A.0750 ។ ហើយបើតាមការឲ្យដឹង ពីក្រុមម្មករ ដើរតាមឡានដឹកក្របី ១គ្រឿងទៀត មិនត្រូវបានគយឃាត់ទេ ហើយរថយន្តនោះ ដឹកក្របី ជាង៤០ក្បាល ។

 

បើតាមការបង្ហើប ពីមន្ត្រីជំនាញម្នាក់ បានឲ្យដឹងថា រថយន្តដឹកក្របីទាំង ២គ្រឿងនោះ ឈ្មួញដឹកចេញ ពីបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្ត ស្រុកអូរជ្រៅ លោតឆាត្រ ឆ្លងដែន ពីទឹកដីថៃ ចូលមកកម្ពុជា តាមច្រកបឹងត្រកួន ហើយក៍ត្រូវបាន មន្ត្រីគយចល័ត របស់ក្រសួង ធ្វើការឃាត់ទុក ដោយសារ ពុំមានឯកសារគ្រប់គ្រាន់ ពីមន្ត្រីជំនាញ ឲ្យបានត្រឹមត្រូវ។

 

ពាក់ព័ន្ធនិងករណី អង្គភាព CSN យើង មិនអាចស្វែងរក សុំការបភ្លឺ ពីក្រុមហ៊ុន នាំក្របី ពីទឹកដីថៃ ចូលមកកម្ពុជា បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង រីឯតៃកុង បើរថយន្តដឹកក្របី នឹង កម្មករ រួមដំណើរជាមមួយ ក៍បានឲ្យដឹងថា ពួកគាត់ ធ្វើការយកតែប្រាក់ខែ មិនបានដឹងថា ក្រុមហ៊ុន នាំសត្វក្របីនេះ មានឈ្មោះអ្វីឡើយ ។ ហើយពួកគាត់ បានប្រាប់ឲ្យដឹងថា សត្វក្របីទាំងនេះ គឺដឹកទៅព្រំដែនកម្ពុជា វៀតណាម នៃខេត្តស្វាយរៀង។

 

ដោយឡែក លោក ឈួន សុវណ្ណារី បានប្រាប់ CSN តាមរយៈទូរស័ព្ទ កាលពីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នេះថា ក្របីទាំងនោះ ឃាត់បានតែរថយន្ត ១គ្រឿងទេ ហើយរថយន្តនោះ ត្រូវបានដោះលែង ទៅវិញហើយ កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រោយពីម្ចាស់ក្រុមហ៊ុន នាំក្របី បានទៅកាត់ពន្ធ នៅការិយាល័យគយ និង រដ្ឋាករច្រកតំបន់បឹងត្រគួន។

 

នៅថ្ងៃដដែរ នោះផងដែរ លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និង រដ្ឋាករច្រកតំបន់ បឹងត្រគួន បានប្រាប់តាមទូរស័ព្ទថា រឿងនិង លោកមិនបានដឹងទេ ដោយឆ្លើយដាក់គ្នាថា ឲ្យសួរទៅខាងគយចល័ត របស់ក្រសួង ដែលចាប់នោះទៅ ព្រោះខាងគេ { ជាគយចល័តរបស់ក្រសួង } ហើយគេជាអ្នកឃាត់ និងត្រួតពិនិត្យ ទៅលើឯកសារ ហើយក៍បិទទូរស័ព្ទទៅ ។

 

ពាក់ព័ន្ធទៅនិងករណី មន្ត្រីគយចល័ត របស់ក្រសួង នឹង មន្ត្រីគយ និងរដ្ឋាករ ច្រកតំបន់បឹងត្រកួន រុញដាក់គ្នាទៅវិញទៅមកនេះ កាន់តែធ្វើឲ្យមហាជន កាន់តែ មានមន្ទិល សង្ស័យថា ក្របីទាំងនេះ ទំនងជាឈ្មួញនាំពីប្រទេសថៃ ចូលមកកម្ពុជា ដោយមិនបង់ពន្ធ គឺមានការត្រូវរ៉ូវគ្នា ជាមួយមន្ត្រីជំនាញ នឹងមន្ត្រីគយ ប្រចាំច្រកតំបន់ បឹងក្រកួនហើយ ទើបមានការរុញដាក់គ្នា ទៅវិញទៅមកបែបនេះ ទាំងនេះហើយ ជាអំពើពុករលួយ កេងប្រវ័ញ្ច​ ថវិកាចំណូពន្ធរដ្ឋ ជាក់ស្ដែងដូចករណី ឃាត់រថយន្តដឹកក្របី ខាងលើ មិនបានមួយចំអិនកំពិស ហើយត្រូវបានដោះលែង សង្ស័យថ្នូរនិងលុយ ក្រោមតុ យ៉ាងក្រាសក្រាកហើយ។

 

សូមបញ្ជាក់ រាល់ការផ្សាយ របស់អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់ការណ៍ យោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មាននេះ មិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការផ្សាយបកស្រាយឡើងវិញបាន រាល់ម៉ោងធ្វើការ អាចធ្វើការទំនាក់ទំនង មកការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 / ៕ បឋម

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author