នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ១០កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៨
លោក កង ចាន់ដារិន អតីតជាមន្ត្រីជលផល ប្រចាំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ដែលធ្លាប់មានរឿងអាស្រូវ ពុករលួយ ខាងគាបជំរិតយកលុយ ពីប្រជាពលរដ្ឋ នេសាទ លក្ខណ:គ្រួសារ ហើយត្រូវបានថ្នាក់លើ ដកទៅមន្ទីរកសិកម្ម ក្លាយជាមេឈ្មួញ ឈើប្រណិត សង្ស័យប្រធានមន្ទីរ ជាអ្នកបើកភ្លើងខៀវ ។
ជាក់ស្ដែងប៉ុន្មានថ្ងៃនេះ ក្រោយពីបែកធ្លាយ រឿងអាស្រូវរបស់លោក កង ចាន់ដារិត អតីតមន្ត្រីជលផល បច្ចុប្បន្នជាមន្ត្រីមន្ទីរ កសិកម្មខេត្ត ក្លាយជាមេឈ្មួញឈើប្រណិត ត្រូវបានមហាជន នាំគ្នារិះគន់ចំៗថា នេះបានចំជាមន្ត្រី ខ្ជិលងូចទឹក ដុះក្អែ ឆ្លុះកញ្ចក់ មែន កាលពីនៅជាមន្ត្រីជលផល បំផ្លាញមច្ឆាជាតិ ក្រោយពីផ្លាស់ប្ដូរ មកនៅមន្ទីរកសិកម្មខេត្ត ធ្វើជាមេឈ្មួញ បំផ្លិចបំផ្លាញព្រៃឈើ ជាក់ស្ដែង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងការយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តកណ្តាល បានធើការចុះស្ទាក់ចាប់ បានរថយន្ត មួយគ្រឿង ម៉ាក { Toyota } មួយបាំងកន្លះ ផ្ទុកដោយឈើប្រណិត ប្រភេទឈើធ្នុង របស់លោក កង ចាន់ ដារិត ដឹកចេញពីខេត្តកំពង់ឆ្នាំង មកក្រុងភ្នំពេញ តាមផ្លូវជាតិ លេខ6A ស្ថិតនៅចំណុច ភូមិព្រែកជ្រៃ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងការចុះប្រតិបត្តិការ ស្ទាក់ចាប់រថយន្ត ដឹកឈើប្រណិតខុសច្បាប់ ខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល។
បើតាមចំលើយសារភាព ពីឈ្មោះនួន ហៀង ភេទប្រុសអាយុ ២៥ឆ្នាំ ជាអ្នកស៊ីឈ្នួល បើករថយន្ត ដឹកឈើខាងលើ នឹងឈ្មោះ ស៊ុំ សារឹទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាព្រូឡាន មកជាមួយគ្នា ដែលមានទីលំនៅ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្ត និង ឈើប្រណិត ប្រភេទធ្នុងនេះ រូបគេ បានស៊ីឈ្នួល បើកពីខេត្តកំពង់ឆ្នាំង ពីមន្រ្តីជលផលម្នាក់ ឈ្មោះ កង ចាន់ដារិន ជលផល ខេត្តកំពង់ឆ្នាំង មកដាក់នៅឃ្លាំង ស្តុកឈើ មួយកន្លែងស្ថិតនៅភូមិចំបកមាស សង្កាត់បាក់ខែង ខ័ណជ្រោយ
ចង្វា ភ្នំពេញ ដោយមានឈ្មោះ ហេង ជាមេការចាំទទួលវាស់វែង នៅទីនោះ។
រថយន្តដឹកបទល្មើសព្រៃឈើ ខាងលើ ក្រោយពីឃាត់ យកមករក្សាទុក្ខ នៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល លុះរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២ និង ៥០នាទី បានធ្វើការប្រគល់ រថយន្តមួយគ្រឿង ម៉ាក toyota ពាក់ស្លាកលេខ ច-2319 ភព អ្នកបើករថយន្តម្នាក់ នឹងព្រូម្នាក់ រួមឍទាំងឈើប្រណិត ប្រភេទធ្នុង ចំនួន ៧៥ដុំ ស្មើនឹង ៧៨៦kg ស្មើនឹង ០.៦២៨ ម៉ែត្រគូប ទៅសង្កាត់រដ្ឋបាលព្រៃឈើ ឫស្សីជ្រោយ ដើម្បីបន្ត អនុវត្តន៍ ទៅតាមនិតិវិធីច្បាប់។
ជុំវិញបញ្ហានេះ អង្គភាព CSN មិនអាចស្វែងរក សុំការស្រាយបំភ្លឺ ពីលោក ចាន់ ដារិត មន្ត្រីជលផល ខេត្តកំពងើឆ្នាំង រកស៊ីឈើល្មើសច្បាប់ ខាងលើបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រង់ចាំទទួលស្វាគមន៍ ជានិច្ចប្រសិនបើ មានប្រតិកម្មណាមួយ នៅពេលក្រោយ។
ដោយឡែកនៅរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លោក សោម ភារុណ នាយខណ្ខជលផល ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់បណ្ដាញ ព័ត៌មាន CSN យើង តាមទូរស័ព្ទថា បុគ្គល់ កង ចាន់ដារិត ពីមុនជាមន្ត្រីជលផលពិតមែន តែក្រោយពីមានរឿងអាស្រូវ នៅខាងឆ្នុកទ្រូ ក៍ត្រូវបានគេដក ទៅនៅមន្ទីរកសិកម្ម ជាង១ឆ្នាំមកហើយ ពាក់ព័ន្ធ ព័ត៌មាន ក្នុងស្រុងមួយចំនួន បានចេញផ្សាយថា បុគ្គល់ កង ចាន់ដារិត ជាមន្ត្រីជលផល លោកបដិសេធថា មិនមែនមន្ត្រីជលផល ខេត្តកំពង់ឆ្នាំដូចព័ត៌មាន ក្នុងស្រុកមួយចំនួន ចេញផ្សាយកន្លងមកនោះទេ ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ហើយក៍មិនមានពាក់ព័ន្ធ ទៅនឹងផ្នែកនយោបាយណាមួយដែរ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ នឹងយោង ទៅតាមឯកសារ មួយចំនួនតែប៉ុណ្ណោះ ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត គឺអាចធ្វើលិខិតប្ដឹង មកកាន់ ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ឡើងវិញបាន រាល់ម៉ោងធ្វើការ អាចធ្វើការទំនាក់ទំនង មកការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕















