ក្រោមការដឹកនាំដ៍ម៉ឺងម៉ាត់ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បទល្មើសគ្រឿងញៀន ត្រូវបានបង្ក្រាបជាបន្តបន្ទាប់.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ១១កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០១៨

ខេត្តកណ្ដាល៖ ក្រោមការដឹកនាំ ដ៍ម៉ឺងម៉ាត់ នឹឹងដ៍ឈ្លៀសវៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង០១ និង៤៥ នាទី ម្លាំងអន្ដរាគមន៍ នៃអធិការដ្ឋាន នគរបាល ស្រុកស្អាង សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍ នគរបាល រកា
ខ្ពស់ ចុះប្រតិបត្ដការណ៍ល្បាត នៅចំណុចភូមិសាស្រ្ដ ផ្លូវជាតិ លេខ { ២១បេ } ដល់ភូមិទួលក្រសាំង ក៍បានជួបជនសង្ស័យ ៣នាក់ កំពុងជិះម៉ូតូ ឆ្លងកាត់ផ្លូវជាតិ { ចូលវត្ដទួលក្រសាំង } ដោយមានការសង្ស័យ ក៍បានស្ទាក់ឈប់ ធ្វើការត្រួតពិនិត្យ ឆែកឆេរ រកឃើញ មានម្សៅក្រាម ពណ៍សថ្លា សង្ស័យជាសារធាតុញៀន { ម៉ាទឹកកក } ចំនួន ០៦កញ្ចប់តូច នៅហ្នឹងខ្លួន ឈ្មោះ រ៉េត សារ៉ុម និង ចំនួន ០១កញ្ចប់តូចទៀត នៅហ្នឹងខ្លួន ឈ្មោះ ថា វ៉ាន់ឌី ជនសង្ស័យ ទាំង៣នាក់ ក្រោយពីសមត្ថកិច្ច ឆែកឆេររួច ក៍ឃាត់ខ្លួន រួមនិងវត្ថុតាង ដើម្បីយកទៅ សាកសួរផងដែរ ។

បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យ ទាំង០៣នាក់ ដែលបានឃាត់ខ្លួន ទី១មានឈ្មោះ រ៉េត សារ៉ុម { ហៅញ៉ាញ់ } ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ទី២ ឈ្មោះ យ៉េន ទឹង { ហៅថាច } ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដាំឈូក មានទីលំនៅ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នឹងទី៣ ឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។

វត្ថុតាងចាប់យកបាន រួមមាន៖ ១,ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន { ម៉ាទឹកកក } ចំនួន០៧ កញ្ចប់តូច ២,ម៉ូតូចំនួន ០១គ្រឿង ម៉ាកគុបមូល { ចាស់ } គ្មាន ចង្កៀងមុខ។

បើតាមចម្លើយ សារភាព​ របស់ជនសង្ស័យ ទាំង៣នាក់ខាងលើ ឈ្មោះ រ៉េត សារ៉ុម បានសារភាពថា គ្រឿងញៀន ចំនួន ០៦កញ្ចប់តូច គឺពួកម៉ាកឈ្មោះ រី ភេទប្រុស បានផ្ញើមកខ្លួន ចំណែកជនសង្ស័យ ឈ្មោះ ថា វ៉ាន់ឌី បានសារភាពថា ជាអ្នករក្សាទុក គ្រឿងញៀន {ម៉ាទឹកកក } ចំនួន ០១កញ្ចប់តូច ឲ្យឈ្មោះ រ៉េត សារ៉ុម រីឯឈ្មោះ យ៉េន ទឹង សារភាពថា ខ្លួនជាអ្នក ម៉ូតូឌុប ឌុបឈ្មោះ រ៉េត សារ៉ុម និង ឈ្មោះថា វ៉ាន់ឌី ដើម្បីសំដៅទៅកន្លែង កោសជប់ នៅក្រុងតាខ្មៅ។

ជនសង្ស័យ ទាំង៣នាក់ បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដ តាមនីតិវីធី ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author