នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៨
ខេត្តរតនគិរី៖ លោក ជា តារា នាយការិយាល័យ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តរតនះគិរី ត្រូវបានមហាជន រិះគន់ថា កំពុងតែជិះសេះលែងដៃ ក្នុងការប្រមូលព័ន្ធចូលរដ្ឋ ថែមទាំងផ្គើន ទៅនឹងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ហ៊ានបញ្ជាឲ្យលោក ឈាង សុភ័ក្ត្រ ជាមនុស្សស្និទ្ធ របស់ខ្លួន ជាមន្ត្រីនគបាល ការិយាល័យ សេដ្ឋកិច្ចខេត្ត ប្រមូលលុយពីឈ្មួញ ដឹកឈើប្រណឹត ខុសច្បាប់ ឆ្លងដែនយ៉ាងពេញបន្ទុក។
ប្រភពពីមន្ត្រី នៃក្រុងបានលុង សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រោយលោក ជា តារា ឡើងកាន់តំណែង ជាប្រនាយការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត រយ:ពេលជាងមួយខែ កន្លងមកនេះ សកម្មភាព បទស្មើសព្រៃឈើ ដឹកជញ្ជូន តាមផ្លូវជាតិលេខ៧៨អា ដូចហែរកឋិន ឆ្លងកាត់ក្រុងបានលុង ឆ្ពោះ
ទៅប្រទេសវៀតណាម ខណ:មានកាបើកដៃ ពីលោក វ៉ាន សង្វាត ស្នងការង ទទួលផែនប្រឆាំង បទល្មើសសេដ្ឋកិច្ច នឹង លោកនាយការិយាល័យ ជា តារា ដោយឲ្យលោក ឈាង សុភ័ក្ត្រ ជាអ្នកដើរប្រមូលលុយ បែបពុករលួយ។
បើតាមប្រភព ពីឈ្មួញតូចតាច គ្មានខ្សែបក្ខពួក ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក ឈាង សុភ័ក្រ្ត ក្រោមបញ្ជា របស់លោក ជា តារា បានតម្រូវ ឲ្យឈ្មួញរកស៊ី ឈើខុសច្បាប់ ឲ្យបង់លុយ ដោយឈ្មួញខ្លះ បង់ជាខែ នឹង ឈ្មួញខ្លះទៀត ឲ្យបង់ជាជើង តាមប្រភេទរថយន្ត នឹងឈើតិចឬច្រើន គឺបង់រាបពាន់ដុល្លារ ក្នុងឡានមួយគ្រឿង ។ ហើយដោយឡែក ដូចជាឈ្មួញ មួយក្រុម ដែលមានឈ្មោះ ដូចដូចជា៖ ឈ្មោះ ស្រីល័ក្ខ ប្រើរថយន្ត { សាំង យ៉ុង } ពាក់ស្លាកលេខ 72 02 ឈ្មួញ ឈ្មោះ ចែរ៉ា , ឈ្មោះ ចន្ធី , ឈ្មោះ ស្រេង ,នឹងឈ្មួញ ឈ្មោះ ទូច និងនៅមានឈ្មួញ ជាច្រើននាក់ទៀត សុទ្ធតែជា ឈ្មួញជើងខ្លាំង ល្បីខាងបង់លុយខែ ឲ្យសមត្តកិច្ចពាក់ពាន់ ក្នុងការត់ការ ដើម្បីដឹកជញ្ជូនឈើប្រណិត ឆ្លងដែនខុសច្បាប់ ទៅប្រទេសវៀតណាម។
ចំពោះករណី ខាងលើ អង្គភាព បណ្ដាញព័ត៌មាន CSN យើង មិនអាចសុំកាបំភ្លឺ ណាមួយ ពី វ៉ាន សង្វាត ស្នងការង ទទួលផែនប្រឆាំង បទល្មើសសេដ្ឋកិច្ច នឹងលោក ជា តារា នាយការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ច រួមនឹងលោក ឈាង សុភ័ក្ត្រ ជុំវិញការចោទប្រកាន់ ពីប្រភពមហាជន ខាងលើនេះបានទេ រហូតមកដល់ថ្នៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង។
តែទោះយ៉ាងណា ប្រជាពលរដ្ឋ នៅតែបន្តរិះគន់ថា ពាក់ព័ន្ធករណី ជំនួញឈើ ឆ្លងដែនខុសច្បាប់ នឹងមានជាប់ពាក់ព័ន្ធ មន្ត្រីខិលខូច មួយចំនួនតូច ក្រោមឧវាទ ពួកគេមិនជឿថា ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាល ខេត្តរតនះគិរី មិនដឹងនោះទេ ក៍ប៉ុន្តែ! ដូចជាមិនឃើញ ឯកឧត្តម មានចំណាត់ការ បង្ក្រាបនឹងទប់ស្កាត់ទាល់សោះ ដូច្នេះ ឯកឧត្តម គួរតែពិនិត្យឡើងវិញ ទៅលើមន្ត្រី ខិលខូច មួយចំនួនតូច កំពុងឃុបឃិតគ្នា ជាប្រព័ន្ធនេះ ជាបន្ទាន់ផង កុំបណ្ដោយឲ្យមន្ត្រីគ្រាប់ល្ពៅ មួយចំនួនតូច ធ្វើព្យុះធ្វើភ្លៀង ដើម្បីតែប្រយោជន៍ ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស់ ថ្នាកដឹកនាំល្អៗ ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយ យោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថាជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក
់ទំនងព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕ { ព័ត៌មានបឋម }















