នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ៍ ១៤កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៨
ខេត្តកោះកុង ៖ ប្រធានមន្ទីរ ឧស្សាហកម្ម និង សិប្បកម្មខេត្តកោះកុង ត្រូវមន្ត្រីក្រោមឱវាទប្តឹង ពាក់ព័ន្ធនឹងករណី ដំណោះស្រាយដីធ្លី មិនយុត្តិធម៌ ជូនទៅលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម កាលពីពេលថ្មីៗ កន្លងទៅនេះ ។
បើតាមប្រភព ពីបុគ្គលិកមន្ត្រី មន្ទីរ ឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង និង និវត្តន៍ជនប្រមាណ ១៨គ្រួសារ បានឲ្យដឹងថា ថ្មីៗនេះ ពួកគាត់បានសម្រេច ដាក់ពាក្យបណ្តឹង ចោទប្រកាន់ ទៅលើលោក ខ្លឹម គគីរ ប្រធានមន្ទីរ ឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុងថា មានភាពលំអៀង នឹង មានភាពមិនប្រក្រតី ក្នុងការដោះស្រាយ កម្មសិទ្ធដីធ្លី ជូន ដល់ពួកគាត់ ដោយមានអំពើពុករលួយ នៅក្នុងអង្គភាពមន្ទីររបស់ខ្លួន ដែលគ្រប់គ្រងដោយ លោក ខ្លឹម គគីរ ជាអ្នករៀបចំឯកសារ ជូនទៅថ្នាក់លើ ដោយបានបំប៉ោងតួលេខ ចំនួនមន្ត្រី ដែលបម្រើការងារពិតប្រាកដ នៅក្នុងមន្ទីរ និងមន្ត្រី និវត្តន៍ជន ចំនួន ១៨គ្រួសារ កើនឡើង រហូតដល់ ៣២គ្រួសារ ដើម្បីទទួលបានចំណែកផ្ទាល់ខ្លួន និងបក្ខពួក ធ្វើឲ្យមានភាពច្របូកច្របល់ គ្មានយុត្តិធម៌ ទាល់តែសោះ។
តាមប្រភព ដែលបានទម្លាយ រឿងអាស្រូវពុករលួយ ខាងលើនេះ បានឲ្យដឹងថា លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ខេត្តកោះកុង កំពុងរងការចោទប្រកាន់ ពីសំណាក់បុគ្គលិក មន្ត្រីក្រោមឱវាទ និង និវត្តន៍ជន បានដាក់ពាក្យបណ្តឹង ចូលទៅរដ្ឋមន្ត្រី ក្រសួង សាម៉ីពាក់ព័ន្ធ នឹង ការប្រព្រឹត្ត អំពើមិនប្រក្រតី ក្នុងដែនគ្រប់គ្រង របស់ខ្លួន។ ហើយមិនតែប៉ុណ្ណោះ មន្ត្រីក្រោមឱវាទ និង និវត្តន៍ជនទាំង ១៨គ្រួសារ បានរៀបរាប់ឲ្យដឹងថា ក្រោមការដឹកនាំ របស់លោក ខ្លឹម គគីរ ប្រធានមន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ខេត្តកោះ កុង បានធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងរដោយសារតែ លោកប្រធានរូបនេះ បានបង្កើតបក្ខពួក ប្រព្រឹត្តអំពើពុករលួយ និង គំរាមកំហែង មន្ត្រីក្រោមឱវាទ។
ជាក់ស្តែង ពាក់ព័ន្ធ នឹងករណីដំណោះស្រាយដីធ្លី ជូនមន្ត្រី និង ពល រដ្ឋនិវត្តន៍ជន ១៨គ្រួសារ ដែលរស់នៅពិតប្រាកដ ជាយូរឆ្នាំមកហើយ នៅលើដីរបស់មន្ទីរ ត្រូវជាប់គាំង ដោយសារតែ លោកប្រធានមន្ទីររារាំង និងបង្កើន ចំនួនគ្រួសារ បន្ថែមទ្វេដង សំរាប់យកផលប្រ
យោជន៍ និងបក្ខពួករបស់ខ្លួន តែប៉ុណ្ណោះ។
បើតាមប្រភព ដដែលបានបញ្ជាក់ថា ចំនួនមន្ត្រីរាជការ និង មន្ត្រីចូលនិវត្តន៍ ដែលរស់នៅជាក់ស្តែង នៅលើដីរបស់មន្ទីរ ចាប់តាំងពីឆ្នាំ1991មកនោះ រហូតមកដល់សព្វថ្ងៃនេះ មានតែ ១៨គ្រួសារ ប៉ុណ្ពោះទេ ប៉ុន្តែពេលមានគោលការណ៍ ពីរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបែងចែក ជាកម្មសិទ្ធិ បែរជាលោកប្រធានមន្ទីរ បង្កើនតួលេខបន្ថែម រួចធ្វើរបាយការណ៍ ភូតកុហក ទៅថ្នាក់លើ ដោយបន្ថែមចំនួន រហូតដល់ ៣២គ្រួសារ ដើម្បីទទួលបានចំណែកផ្ទាល់ខ្លួន និងបក្ខពួក ។
ប្រភពបន្តថា ចំណែកមន្ត្រីរាជការ ដែលរងនូវការគំរាមកំហែង និង គាបសង្កត់វិញ បានត្រឹមតែឱបដៃ អង្គុយមើល ដោយមិនហ៊ាន បញ្ចេញពាក្យសម្តីតវ៉ា រកខុសត្រូវឡើយ ព្រោះខ្លាចអំណាច លោក ខ្លឹម គគីរ ជាទីបំផុត ព្រោះមើលឃើញជាក់ស្តែង ដូចជាករណីលោក អាន និមល ដែលចេញមុខតវ៉ា នៅមន្ទីរដើម្បី រកយុត្តិធម៌សម្រាប់ខ្លួន ព្រមទាំងមន្ត្រីរាជការ និង និវត្តន៍ជន ១៧គ្រួសារនោះ ទីបំផុត ត្រូវលោកប្រធានមន្ទីររាយការណ៍ បម្រុងដកចេញពីតំណែង ទៅបញ្ឈរជើងនៅក្រសួងទៀតផង។
តាមប្រភព ពីមនុស្សជិតស្និទ្ធ នឹងលោកប្រធានមន្ទីរ បានខ្សិបប្រាប់ ឲ្យដឹងថា រឿងដែលលោក ខ្លឹម គគីរ ហ៊ានយកអំណាចរបស់ខ្លួន ទៅគាបសង្កត់ គំរាមកំហែង មន្ត្រីក្រោមឱវាទនោះ ក៍ព្រោះតែ មានមន្ត្រី នៅក្រសួង ពីររូប ជាខ្នងបង្អែក ឬអាចនិយាយបានថា ជាអ្នកដើមគំនិត ចាំទទួលផលចំណេញ ក្នុងរឿងដោះស្រាយ គោលនយោ បាយដីធ្លីនេះ ប៉ុន្តែនៅពេលលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម យល់ជ្រាបច្បាស់ ពីការប្រព្រឹត្តមិនប្រក្រតីនោះ អ្នកទាំងពីរ ក៍បានដោះដៃចេញ ធ្វើឲ្យលោក ខ្លឹម គគីរ ហាក់ទទួលរងនូវទម្ងន់ផ្ទាំងថ្ម បាក់តែម្នាក់ឯង ដែលទំនង ជាខ្លាចជាប់ឆ្អឹងទទឹងក បែបនេះហើយ ទើបលោកប្រធានមន្ទីររូបនេះ ចេះតែគេចវេះ ពីការសួរនាំរបស់កូនចៅខ្លួន និងសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធផ្សេងៗ ជាពិសេស គឺខ្លាចការចុះស៊ើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយហើយ បានជាលោក ខ្លឹម គគីរ មួយរយ:កាលនេះ ពុំសូវហ៊ាន ចូូលមកកន្លែងធ្វើការនោះទេ។
ឆ្លងតាមរយៈ ការលើកឡើង ពីភាពមិនប្រក្រតីទាំងនេះ មន្ត្រីរាជការជាច្រើន នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង បានសំណូមពរដល់លោក ទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ មេត្តាបញ្ជូនក្រុមអធិការកិច្ច ក្រសួងចុះមកតាមដាន ដើម្បីស្វែងរកកាពិត និង ផ្តល់យត្តិធម៌ ដល់ជនរងគ្រោះ ពិតប្រាកដផង ដើម្បីដោះស្រាយបញ្ចប់ ករណីវិវាទ លើបញ្ហាដីធ្លីនេះ ខណ:ដែលការបោះឆ្នោតជាតិ កាន់តែខិតជិតមកដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍បានជុំរុញ ឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ជាសមត្ថកិច្ច ដោះស្រាយជូនប្រជាពលរដ្ឋ ដោយពន្លឿនការងារនេះ ឲ្យបានឆាប់បំផុត ទោះបីជាការទំនាស់នោះ បានកប់ចោល រាប់ឆ្នាំហើយក៍ដោយ ជាងនេះទៀត គឺកុំឲ្យមានបញ្ហាទំនាស់ដីធ្លី កើតឡើងថ្មីៗ នៅពេលបច្ចុប្បន្ននេះ ជាដាច់ខាត។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តកោះកុង បានប្រាប់បណ្ដាញ ព័ត៌មាន CSN យើង តាមទូរស័ព្ទថា លោកពុំទាន់មានពេលទំនេរ សម្រាប់បកស្រាយ នៅឡើយទេ ព្រោះជាប់រវល់ការងារ ចុះមូលដ្ឋានជាមួយមេៗ ហើយតែទោះបីជា មានអ្នកមកតវ៉ា មកសួរនាំ ក៍គ្មានលទ្ធផល អ្វីទាល់តែសោះ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងមន្ទីរមួយនេះ មានចិញ្ចឹមឆ្កែកាច ស្របពេលក្រុមការងារ ព័ត៌មាន ទូរទស្សន៍ គេហទំព័រ កាសែត ចូលទៅទំនាក់ទំនង សួរនាំសុំការបំភ្លឺ ស្រាប់តែ មានឆ្កែមួយក្បាល បានស្ទុះមកត្របាក់ខាំ អ្នកសារព័ត៌មានយើង បង្កឲ្យមានរបួសស្នាម ផងដែរ ដោយគ្មានអ្នក ទទួលខុសត្រូវឡើយ បើឆ្កែចញ្ចឹមនៅក្នុងមន្ទីរ ថាឆ្កែអត់ម្ចាស់ អញ្ចឹងច្បាស់ជាឆ្កែ អនាធិបតេយ្យហើយ អញ្ចឹងមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ដែរមានលោក ខ្លឹម គគីរ ជាប្រធានមន្ទីរនេះ ប្រហែលជា អនាធិបតេយ្យដែរហើយ បើអញ្ចឹង ប្រហែលជា មានពាក្យបណ្តឹង ពីអ្នកកាសែតថែមទៀតហើយ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយ យោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថាជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក់
ទំនងព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕















