នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ៣រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០១៨
ដើម្បីឆ្លើយតប តាមតម្រូវការ របស់ប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ ក្នុងប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តមណ្ឌលគិរី អមដំ
ណើរដោយ សមាជិក សមាជិកា អនុសាខាស្រុក យុវជនកាកបាទក្រហម កម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និង បើកការដ្ឋានខួងអណ្តូងស្នប់ ចំនួន ១២អណ្តូង ដែលផ្តល់ដោយកាក
បាទក្រហម កម្ពុជា ដែលមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ផ្តល់ជូនពលរដ្ឋ នៅតំបន់ដាច់ស្រយាល ចំនួន ២ភូមិ ស្មើនឹង ២១០គ្រួសារ ស្ថិតនៅ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ ការសួរសុខទុក និង ក្តីនឹករលឹក ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែ គិតគូពីទុក្ខលំបាក របស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់ពូជសាសន៍ ពណ៌ សម្បុល ឬ និន្នាការនយោបាយអ្វីឡើយ ឲ្យតែទីណា មានទុក្ខលំបាក ទីនោះ តែងតែមានវត្តមាន កាកបាទក្រហម ជានិច្ច។
ឯកឧត្តម បន្ថែមថា កន្លងមក ប្រជាពលរដ្ឋនៅក្នុង ឃុំស្រែឈូកនេះ បានប្រឈម នឹងបញ្ហាខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ រួមទាំងពលរដ្ឋមួយចំនួន បានកើតជម្ងឺផ្តាសាយធំ ហើយក្នុងនាម សាខាកាកបាទក្រហម កម្ពុជា ខេត្ត ក៍បានចុះដោះស្រាយ ជូនភ្លាមៗផងដែរ ស្របពាក្យស្លោកថា កាកបាទក្រហម កម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលនោះទេ។
ឯកឧត្តម ក៍បានណែនាំដល់ពលរដ្ឋទាំងអស់ នារដូវវស្សានេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុភ្លៀងផ្គរន្ទះ ហើយត្រូវរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និង ដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ របស់បងប្អូន អោយបានកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះដែរ សាខាកាកបាទក្រហម កម្ពុជា ខេត្ត បាននាំយកអំណោយ ផ្តល់ជូនពលរដ្ឋដែលចូលរួម ចំនួន ១៣៩ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានដូចជា ទឹកស៊ីអ៉ីវ ប្រេងឆា មី ត្រីខ និង ថវិកាមួយចំនួន ដោយឡែក ក្នុងនោះពលរដ្ឋ ដែលចូលរូម បន្ថែម ចំនួន ៥៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានថវិកា ចំនួន ៥ម៉ឺនរៀល ផងដែរ។
សូមបញ្ជាក់ថា កាលពីដើម ឆ្នាំ ២០១៧ កាកបាទក្រហម កម្ពុជា ដែលមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន បានផ្តល់អណ្តូងស្នប់ ជូនពលរដ្ឋ នៅស្រុកកែវសីមា ចំនួន ៣៥អណ្តូង ផងដែរ៕ ដោយ ៖ លោក រស់ សុភា ប្រចាំខេត្តមណ្ឌលគិរី















