នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ៥រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២ ខែ កក្ដដា ឆ្នាំ ២០១៨
ខេត្តប៉ៃលិន ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានកោះហៅភ្នាក់ងារសារព័ត៌មាន កាសែត , នឹង ទូរទស្សន៍ ទាំងអស់ ដែលប្រចាំ នៅក្នុងខេត្តប៉ៃលិន ធ្វើការប្រជុំបន្ទាន់ ។
កិច្ចប្រជុំនេះ បានធ្វើឡើង បានធ្វើឡើងកាលពី ទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងសាលប្រជុំ ក្រុមប្រឹក្សា នៃ សាលាខេត្តប៉ៃលិន ដោយមាន លោក តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នឹង លោក ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន ផងដែរ ។
បន្ទាប់ពី មានព័ត៌មានក្នុងស្រុក បានដកស្រង់ ពីសម្ដីអនុប្រធានមន្ទីរ វប្បធម៌ និង វិចិត្រសីល្ប: ដែលមាន គណនេយ្យហ្វេសប៊ុក ឈ្មោះ { Y LY Chhun } បានបង្ហោះ សុំអន្តរាគមន៍ ពីលោ កជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្ប: និង រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណ: ពាក់ព័ន្ធរឿងមុខតំណែង។
ក្នុងកិច្ចប្រជុំនោះ លោក ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន បានធ្វើការណែនាំ ដល់ភ្នាក់ងារ សារព័ត៌មាន ទាំងអស់ ដែលប្រតិបត្តិការ ក្នុងខេត្តប៉ៃលិន ថា មុននឹងផ្សាយព័ត៌មានអ្វីមួយ ត្រូវពិនិត្យ និង ទៅពិភាក្សា ជាមួយមន្ទីរព័ត៌មាន ជាមុនសិន ដើម្បីកុំឲ្យប៉ះពាល់ ដល់សន្តិសុខ និង ការអភិវឌ្ឍន៍ របស់ខេត្ត ។ ហើយលោកបានបញ្ជាក់ បន្ថែមថា បើផ្សាយព័ត៌មាន មិនពិត និង មានចរឹតញុះញង់ ខាងរដ្ឋបាលសាលាខេត្ត នឹងដាក់ពាក្យបណ្តឹង ទៅអយ្យការ អមសាលាដំបូងខេត្ត ឲ្យចាត់ការ តាមច្បាប់ ជាក់ជាមិនខាន ។
លោក ផាន់ ចាន់ធុល បានបន្តទៀតថា អ្នកសារព័ត៌មានទាំងអស់ ត្រូវតែយកលិខិត សម្គាល់អង្គភាព របស់ខ្លួន ទៅឲ្យខាងមន្ទីរ ព័ត៌មានខេត្តប៉ៃលិន ដើម្បីពិនិត្យ នឹង ចេញប័ណ្ណ ឬលិខិតបញ្ជាក់បន្ថែម រួចខាងមន្ទីរ យកទៅបញ្ជាក់នៅរដ្ឋបាល សាលាខេត្តប៉ៃលិន បន្ថែមទៀត រួចយកទៅដាក់ នៅស្នងការ និង អេយ្យការ អមសាលាដំបូងខេត្តផងដែរ ។
លោកបានបញ្ជាក់ បន្ថែមទៀតថា រយ:ពេលនេះ គឺជិតដល់ពេលបោះឆ្នោតហើយ សូមឲ្យអ្នកសារព័ត៌មានរួមគ្នា ដើម្បីរក្សាសន្តិសុខ នៅក្នុងខេត្ត និង សូមសហការល្អ ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេស រាយការណ៍ផ្ទាល់ ជូនលោកក៍បានដែរ ។ ហើយម្យ៉ាង
ទៀត បើមានការផ្សព្វផ្សាយ ជំរុញឲ្យពលរដ្ឋនាំគ្នាទៅបោះឆ្នោត ទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ កាន់តែល្អប្រសើរទៅទៀត ។
ក្រោយពីកិច្ចប្រជុំ ត្រូវបាន ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តប៉ៃលិន មួយចំនួន ធ្វើការលើឡើងថា ពួកគេមានប័ណ្ណព័ត៌មាន ចេញពីក្រសួង ព័ត៌មាន ចេញដោយឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង អង្គភាព របស់ខ្លួន គ្រប់ៗគ្នា រួចហើយ ចាំបាច់អីទៅសុំសិទ្ធ ធ្វើប័ណ្ណ និង ការឯកភាព ពីខាងមន្ទីរ ធ្វើអ្វីទៀត ធ្វើបែបនេះ បានន័យថា ឲ្យផ្សាយតែព័ត៌មាន ហៃអើរ មិនឲ្យផ្សាយ ព័ត៌មានណា ពាក់ព័ន្ធទៅនឹងការរិះគន់ចំៗ ទៅលើបុគ្គល ឆ្លៀតឱកាសឡើយ ។
ការណែនាំ របស់លោកអភិបាល ខេត្តនេះ ហាក់ដូចជា មានការរឹតត្បិត ទៅលើការបញ្ចេញមតិ របស់អ្នកសារ ព័ត៌មាន ពេកហើយ លោកអភិបាលខេត្ត ធ្វើបែបនេះ មិនទាន់យល់ពីរបប សារព័ត៌មាននោះទេ អ្នកព័ត៌មាន មានសិទ្ធ នាំយកព័ត៌មាន ពីពលរដ្ឋ ជូនទៅរាជរដ្ឋាភិបាល នាំយកព័ត៌មាន ពីរាជរដ្ឋាភិបាល ជូនទៅពលរដ្ឋ បើរងចាំឆ្លងនឹងពិនិត្យ ពីមន្ទីរព័ត៌មាន ថ្ងៃណា ទើបបានចេញផ្សាយ រាល់ការផ្សាយ សាមីអង្គភាព ជាអ្នកទទួលខុសត្រូវ រួចទៅហើយ។
ព្រោះកន្លងមក ពួកគាត់ធ្វើការងារ ក្នុងវិស័យនេះ ម្នាក់ៗ រាប់សិបឆ្នាំមកហើយ និង អ្នកខ្លះក៍ធ្លាប់បានឆ្លងសាលា ផ្នែកព័ត៌មាន មានក្រមសីលធម៌ នឹងវិជ្ជាជីវ: ផងដែរ នឹងអ្នកខ្លះទៀត ពួកគាត់ ក៍ធ្លាប់មានបទពិសោធ នៅតាមបណ្ដាលអង្គភាពផ្សេងៗ ជាច្រើនទៀតផង។ ហើយមិនដែលជួប ការណែនាំដាក់គំនាប មិនលើអ្នកព័ត៌មាន ដូចនេះទេ ទើបតែខេត្តប៉ៃលិននេះ មួយគត់ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន ដែលទើបនឹង ឡើងកាន់តំណែង បានរយ:ពេល ២ខែ បានលើកឡើង កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ក្នុងឱកាសពិធីប្រកា សតែងតាំងមុខតំណែង ប្រធានមន្ទីរ ទេសចរ ខេត្តប៉ៃលិនថ្មី បានលើកឡើឲ្យដឹងផងថា នៅតាមមន្ទីរ អង្គភាព ភាគច្រើន មិន
សូវពូកែ នឹងការងារ របស់ខ្លួននោះទេ ពូកែតែ អាខាងអួតអាង និងយកមុខ ហើយដណ្តើមតំណែងគ្នា តែប៉ុណ្ណោះ ។
លោកបន្តទៀតថា ចំណុចសំខាន់ ផ្សេងទៀត គឺទម្លាប់របស់មន្ត្រី ក្នុងខេត្តនេះ មិនសូវពូកែ ធ្វើការអភិវឌ្ឍ ការងាររបស់ខ្លួន ប៉ុន្មាននោះទេ ខ្លាំងតែខាងបង្ហោះហ្វេសប៊ុក ។ ហើយលោក បានបញ្ជាក់ថា ជាក់ស្តែងថ្មីៗ នេះ ឃើញមានខាងអនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រ
សិល្ប:ខេត្ត បានបង្ហោះហ្វេសប៊ុក ឲ្យគេរកយុត្តិធម៌ ដើម្បីបានឡើងកាន់តំណែង ធ្វើជាប្រធាន ដោយការងារមិនគិតខិតខំធ្វើនោះទេ ។ លោកបញ្ជាក់ទៀតថា រឿងនេះ ខាងខេត្ត បានយកដំណឹងខាងលើ ទៅជូនជំទាវ តំណាងរាស្ត្រ និង បន្តទៅដល់ក្រសួងអស់ហើយ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព CSN យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ជាន់ពន្លិចនោះទេ ។ ហើយអង្គភាព យើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយមួយណាដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារ មួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថាជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ទំនាក់ទំនងព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទលេខ 097 777 6000 ៕













