ភ្នំពេញ ៖ នៅព្រឹកង្ងៃសៅរ៍ ១០រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះ គឺជាថ្ងៃចាប់ផ្តើមដំបូង នៃការបើកឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយក៍ជាថ្ងៃ ដែលគណបក្សប្រជាជនកម្ពុជា ជ្រើសរើស យកជាការប្រារព្ធមីទ្ទិញ អបអរសាទរ ខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ផងដែរ។
ការបង្ហាញកម្លាំង ធនធានមនុស្ស បញ្ញាញាណ ស្នាដៃ គុណសម្បត្តិ និងមគ្គុទ្ទេស ក្នុងការដឹកនាំដ៍ត្រឹមត្រូវ របស់គណបក្ស ប្រជាជនកម្ពុជា សញ្ញារូបទេវតា លេខ រៀង { ទី២០ } គឺមានអត្ថន័យដ៍សំខាន់ នៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ភាពរឹងមាំ នៃកម្លាំងស្នូលរបស់ជាតិ ព្រលឹងជាតិ និង ការឯកភាព របស់ប្រជាជាតិកម្ពុជា ក្នុងការរួមគ្នា ពួតដៃការពារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឲ្យកាន់តែខ្ពស់ត្រដែត ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះ ប្រធានបក្ស ប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នឹង ចេញបើកមហាក្បួន ជ្រោងទង់ជ័យជំនៈ ដើម្បីជាតិ និងប្រជាជនកម្ពុជា។ ច្បាស់ណាស់ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយ គូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត ដ៍មោះមុត ត្រឹមត្រូវ ប្រកបដោយភាពជាក់ស្តែង ច្បាស់លាស់ និង មានការទទួលខុសត្រូវខ្ពស់ ដើម្បីអនាគត ដ៍ប្រសើរ របស់ជាតិ និងប្រជាជនកម្ពុជា តទៅមុខទៀត។ ហើយបក្សប្រជាជនកម្ពុជា គឺជាបក្សមានគុណធម៌ ដ៍ជ្រាលជ្រៅ។ មានបក្សទេវតា គឺប្រជាជនកម្ពុជា នឹងពិតជា នឹងទទួលបាន នូវអត្ថប្រយោជន៍បន្ថែមទៀត។ បក្សទេវតា គឺជាបក្សរបស់ប្រជាជនកម្ពុជា ជាអមតៈ!
គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា អស់រយៈពេល ៦៧ឆ្នាំមកហើយ។ ក្នុងរយៈកាលនេះ ដំណើរកម្ពុជា ពិតជាបានឆ្លងកាត់របបនយោបាយគ្រប់រស់ជាតិ ហើយគណបក្សប្រជាជនកម្ពុជា ក៍បានបំពេញតួនាទី ជាប្រវត្តិសាស្ត្រ ឆ្លងកាត់ឧបសគ្គធំតូច រាប់មិនអស់ ដើម្បីទ្រទ្រង់ជាតិមាតុភូមិកម្ពុជា រាប់ចាប់តាំងពី ការសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា ចេញពីវាលមរណៈ នៃពួក ប៉ុល ពត នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ការកសាងប្រទេសជាតិ ចេញពីគំនរផេះផង់ ការបង្រួបបង្រួម ផ្សះផ្សាជាតិឡើងវិញ និងដំណាក់កាលអភិវឌ្ឍន៍ ប្រទេសជាតិ រយៈពេល២០ឆ្នាំមកនេះ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ គួរជាទីមោទន:បំផុត។ ពិតណាស់ បក្សទេវតា មានការប្តេជ្ញា រួមជាមួយប្រជាជនកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខយូរអង្វែងទៀត។
អ្វីៗទាំងអស់ ដែលកំពុងផុស លេចត្រដែតឡើង នៅលើទឹកដីកម្ពុជា ជាទីស្នេហានេះ គឺជាចំណែកដែលមិនអាចផ្តាច់ចេញបាន ពីតួនាទីស្នូល និងការខិតខំ របស់ បក្សទេវតា នោះទេ។ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ ស្នាមញញឹម របស់ប្រជាជន ការរស់នៅជួបជុំគ្រួសារ ការកសាងជីវភាព ការប្រកបមុខរបរ ភាពស៊ីវិល័យ របស់ប្រជាជន តួនាទីកម្ពុជា នៅលើឆាកអន្តរជាតិ ទំនើបតាមសង្គម វប្បធម៌ សាសនា ពាណិជ្ជកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សិល្បៈ កីឡា អប់រំ និង ការវិនិយោគ គឺបានរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំ របស់ បក្សទេវតា បក្សប្រជាជនកម្ពុជា។ ហើយបក្សទេវតា គឺដើម្បីជាតិ សាសនា ព្រះមហាក្សត្រ។
បក្សទេវតា បានរួមចំណែក ធ្វើឲ្យជីវភាពប្រជាជន មន្ត្រីរាជការ កម្មករ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ បានរីកចម្រើន ប្រសើរឡើង ឥតឈប់ឈរ។ បក្សទេវតា ប្តេជ្ញាខ្ពស់ លើការការពារសន្តិភាព ផ្តល់ភាពកក់ក្តៅ ដល់ប្រជាជាតិកម្ពុជា តាមរយៈការការពារបូរណភាពជាតិ ទឹកដី និងតម្លៃអាយុជីវិត ប្រជាជនកម្ពុជា គ្រប់ៗរូប។
គ្មានអ្វីគ្រប់យ៉ាង ធ្លាក់ពីលើមេឃ ដោយឯងៗ ហើយក៍គ្មានអ្វី ល្អឥតខ្ចោះនោះទេ។ ក៍ប៉ុន្តែ បក្សទេវតា មានគុណធម៌ ដ៍ជ្រាលជ្រៅ ដែលធ្វើឲ្យសត្រូវគ្រប់ទិសទី បាក់ខ្លាចខ្លប រលាយខ្ចាត់ខ្ចាយ ផ្តល់ឱកាស ឲ្យកម្ពុជា អាចកសាង និងអភិវឌ្ឍ លើគ្រប់វិស័យ។ មាគ៌នយោបាយ ដ៍ត្រឹមត្រូវ របស់ បក្សទេវតា ធ្វើឲ្យប្រទេសជាតិ ដើរទៅមុខ បង្កើតបានមិត្តភក្តិជិតឆ្ងាយគ្រប់ទីកន្លែង។
ពិតណាស់ ពិភពលោកបច្ចុប្បន្ន នៅមិនទាន់ចប់បញ្ហានៅឡើយទេ ទាំងបញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គ្រាម។ ប្រទេសនីមួយៗ ត្រូវការមេដឹកនាំពូកែវាងវៃ ដើម្បីដោះស្រាយបញ្ហាផង និង អភិវឌ្ឍន៍កសាងប្រទេសជាតិផង។ ករណីប្រទេសកម្ពុជា ក៍ដូច្នេះដែរ ដែលយើងចាំបាច់ ត្រូវបន្តរួមគ្នាជាមួយមេដឹកនាំ ដ៍ល្អប្រសើយើង ក្នុងការបន្តប្រយុទ្ធប្រឆាំង យក្ខ មារ សត្រូវ ជិតឆ្ងាយទាំងឡាយ ដែលមានឧបាយកលទុច្ចរិត តាមរុកគួនយាយីកម្ពុជា មិនឈប់ឈរ។
បទពិសោធន៍ និងប្រវត្តិសាស្ត្រ នៃប្រទេសជាតិរបស់យើង បានបញ្ជាក់ច្បាស់រួចមកហើយថា កម្ពុជាធ្លាប់ខ្ទេចខ្ទាំ ដោយសារ កំហុសនយោបាយ ការលូកដៃ ពីបរទេស និង អ្នកនយោបាយ ដែលប្រមាថក្បត់ជាតិសាសន៍ឯង។ បញ្ហានេះ យើងមិនត្រូវធ្វេសប្រហែស បណ្តោយឲ្យអនាគត ប្រទេសជាតិយើង ធ្លាក់ក្នុងការហែកហួរ ដោយអំពើឃោរឃៅ របស់ពួកជ្រុលនិយម បរទេសទុច្ចរិត អ្នកនយោបាយ ខ្ចីសេចក្តី និងអ្នកនយោបាយ គុំគួននោះឡើយ។
វីរៈជននៃកម្ពុជា បានធ្វើពលិកម្ម សាច់ស្រស់ឈាមស្រស់ច្រើនណាស់ ដើម្បីជ្រោងប្រទេសជាតិយើង ឲ្យរួចរស់ពីរបបវាលពិឃាត សង្គ្រាមស៊ីវិល និងបដិវត្តន៍ពណ៌។ យើងទាំងអស់គ្នា ពិតជាជំពាក់ការលះបង់ និងគុណបំណាច់ ដ៍ធំធេងនេះ។ ក៍ប៉ុន្តែ ការតបស្នងរបស់យើង ដោយការចូលរួម ការបន្តគាំទ្រមាគ៌ាដឹកនាំ ដ៍ត្រឹមត្រូវរបស់ បក្សទេវតានោះ ប្រទេសជាតិយើង នឹងបន្តធ្វើដំណើរឆ្ពោះទៅមុខ ដោយភាពសុខសាន្តត្រាន្ត និង ជួបតែភាពរីកចម្រើនជានិច្ច។
ការអប់រំបណ្តុះបណ្តាល កសាងធនធានមនុស្សដ៍ល្អ គឺត្រូវការពេលវេលា យ៉ាងហោច ២០ឆ្នាំ។ ការកសាងក្រុមហ៊ុនមួយ ត្រូវការពេលយ៉ាងហោច ១០ឆ្នាំ។ ដូចគ្នា ការកសាងប្រទេសជាតិមួយ មិនអាចជប់តែក្នុងរយៈ ពេល១យប់ ឬ១ឆ្នាំ ឬ៥ឆ្នាំ ឲ្យបាននោះទេ។ ក៍ប៉ុន្តែ ត្រូវការកសាងអភិវឌ្ឍន៍ តាមដំណាក់កាល ជាបន្តបន្ទាប់ ពីតូចទៅធំ ពីអាក្រកទៅល្អ ដោយឈរលើផែនការជាក់ស្តែង។ ក៍ប៉ុន្តែ បើសង្គ្រាមកើតឡើងវិញ ទីក្រុងទំនើប ឬនគរមួយ គេអាចបំផ្លាញចោល តែក្នុងពេល ឬមួយយប់ ហើយប្រទេសជាតិទាំងមូល នឹងដើរថយក្រោយវិញ រាប់សិបឆ្នាំ។
ក្នុងន័យនេះ យើងសូមអរគុណដល់ ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមេដឹកនាំជាតិ ដ៍មានស្នាដៃ ក្នុងយុគ្គសម័យទំនើប ដែលបានធ្វើឲ្យកម្ពុជា រីកមុខ រីកមាត់ ហើយមានកិត្តិយស ខ្ពស់ត្រដែត នៅលើឆាក អន្តរជាតិ។ នេះគឺជាគំរូ និង ជាមោទនភាព របស់ជាតិ ប្រជាជន យុវជន និង យុវនារី កម្ពុជា។
នៅពេលនេះ យើងអាចវាយតម្លៃបានថា គ្មានអ្នកនយោបាយ ជាន់ថ្មីណា ដែលមានលក្ខណៈសម្បត្តិ មកប្រៀបផ្ទឹម ជាមួយស្នាដៃ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាង ប្រទេសជាតិ ជាក់ស្តែងនោះឡើយ ពីព្រោះទ្រឹស្តី អ្នកពិរោះណាស់ ប៉ុន្តែអ្នកដឹកនាំ អង្គភាពតូចមួយ មិនទាន់បានផង វោហាសាស្ត្រ អ្នកហាក់ក្លាហានណាស់ ប៉ុន្តែការពិត អ្នករត់យកតែប្រាស់អាយុរៀងៗខ្លួន។ ហើយយើងក៍ដឹងច្បាស់ណាស់ថា អ្នកខ្លះមិនបោះបង់ចោលគំនុំ មិនបោះបង់ចោលការសងសឹក មិនបោះបង់ចោលការចងអាឃាត និងការព្យាបាទ មកលើកម្ពុជានោះទេ។ ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា គឺតូចជាងកំហឹងនិងផលប្រយោជន៍ផ្ទាល់ខ្លួន របស់គេឆ្ងាយណាស់។ នេះគឺជាគ្រោះថ្នាក់ ចំពោះមុខយើង បើយើងធ្វេសប្រហែស។
យើងពិតជា ត្រូវមានការប្រៀបធៀប និងថ្លឹងថ្លែង អំពីនយោបាយ ពិសពុលទុច្ចរិត របស់គេ ចំពោះកម្ពុជា។ យើងស្គាល់បញ្ហា និងតម្រូវការតទៅមុខ របស់កម្ពុជា។ ដូច្នេះ យើងយល់ឃើញស្របគ្នាថា គឺមានតែគណបក្ស ប្រជាជនកម្ពុជា តែមួយគត់ ដែលមានធនធានមនុស្ស សមត្ថភាព និង ទស្សនវិស័យ ដឹកនាំមាតុភូមិកម្ពុជា ឲ្យបន្តដំណើរ ឆ្ពោះទៅមុខលើផ្លូវសន្តិភាព និងការអភិវឌ្ឍន៍ បានយូរអង្វែង។ លើសពីនេះ មានតែ គណបក្ស ប្រជាជនកម្ពុជា អាចទប់ស្កាត់ បានរាល់ឧបាយកល បំផ្លិចបំផ្លាញកម្ពុជា ហើយអាច ការពារបាននូវខឿនឯករាជ្យ អធិបតេយ្យភាពជាតិ និងភាពសុខដុមរមនាសម្រាប់យើងទាំងអស់គ្នា។
ជ័យជំនះរបស់ គណបក្សប្រជាជនកម្ពុជា គឺជាជ័យជំនះ របស់យើងម្នាក់ៗ និងរបស់យើងទាំងអស់គ្នាបក្សទេវតា គឺជាកម្លាំងស្នូល របស់ជាតិ បក្សទេវតា គឺជាព្រលឹងរបស់ជាតិ។ បក្សទេវតា ផ្តល់ភាពត្រជាក់ត្រជុំរបស់ប្រជាជន គ្រប់ៗរូប។
ដូច្នេះយើងរួមគ្នា ជ្រោងទង់ជ័យជំនះនេះ ឲ្យបានខ្ពស់ត្រដែត និងអមតៈ។ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ច្បាស់ណាស់ គឺយើងនឹងប្រើសិទ្ធិរបស់យើង ជាម្ចាស់ប្រទេស រួមគ្នាបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជា បក្សទេវតា លេខរៀង { ទី២០ } ជាជម្រើសតែ១គត់ ដ៍ល្អនិងត្រឹមត្រូវ ដើម្បីការពារ កសាង និង អភិវឌ្ឍន៍ ប្រទេសជាតិមាតុភូមិកម្ពុជារបស់យើង ដើម្បីខ្លួនយើង គ្រួសារយើង កូនចៅយើង តទៅមុខទៀត ជយោ! បក្សទេវតា គឺជាបក្សរបស់ប្រជាជនកម្ពុជាជាអមតៈ!៕
















