នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែ កក្តដា ឆ្នាំ ២០១៨
ស្វាយរៀង ៖ ឈ្មួញតូចធំ រកស៊ីដឹកទំនិញ ពីវៀតណាមចូលមកខ្មែរ តាមច្រកទ្វារតំបន់ ដូង ស្ថិតនៅ ភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានត្អូញត្អែរគ្រប់ៗគ្នាថា សព្វថ្ងៃនេះ ពួកគេរកស៊ីមិនចំណេញទេ ព្រោះសមត្ថកិច្ច ប្រចាំច្រកទ្វារមួយនេះ កំណត់ យកលុយច្រើនៗពេក។ ហើយជាមួយគ្នានោះ សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកខាងលើ បានក្ដោបសេដ្ឋកិច្ច សម្រាប់ខ្លួន និងបក្ខពួក ដោយឲ្យឈ្មួញនាំជ្រូកចូល និង នាំឈើចេញ តាមច្រករបៀង នៃស្លាប ច្រកដូងនេះ ផងដែរ។
បើតាមប្រភព ពីអាជីវករ ដែលដឹកធុងជ័រ តាមរ៉ឺម៉កម៉ូតូ ពីវៀតណាម ចូលមកខ្មែរ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ បានអះអាង មកកាន់អ្នក ព័ត៌មានយើងថា ខ្លួនដឹកមួយរ៉ឺម៉ក គឺបង់លុយ ចូលហោប៉ៅ មន្ត្រីទាំងនោះ អស់ចំនួន ១៣ម៉ឺនរៀល គឺមិនដែលមាន ចេញវិក័យប័ត្រ ឬចុងសន្លឹក ក្រដាស់ស្នាមបញ្ជាក់ អ្វីទេ។
បើតាមការឲ្យដឹង ពីអ្នកបើកបរ រថយន្តកូរ៉េ ១តោនកន្លះ ម្នាក់ ដឹកពូកចូលតាមច្រក ខាងលើនេះ ពួកគេបានអះអាងថា មួយរថយន្តនេះ សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកនេះ ពួកគេតម្រូវឲ្យបង់ លុយ ចំនួន ១៥ម៉ឺនរៀល? ។ ជាមួយគ្នានោះ អ្នកបើកបរ រ៉ឺម៉កម៉ូតូដឹកពូក ក៍បានត្អូញត្អែរប្រាប់ ផងដែរថា មន្ត្រីនៅទីនោះ ក៍កំណត់ឲ្យពួកគាត់បង់លុយក្រោមតុ ចំនួន ៨ម៉ឺនរៀល ផងដែរ បើមិនដូច្នោះទេ មិនអាចទៅមុខបានឡើយ ។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ចំពោះរថយន្តដឹកទំនិញចាប់ហួយ មានដូចជា គ្រឿងជ័រ កៅអី បន្លែផ្លែឈើវិញ ក្នុងមួយរថយន្ត បង់ឲ្យសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ នៅទីនោះ ចាប់ពី ១៥០,០០០រៀល ទៅ៤០០,០០០ ទើបចេញផុតច្រកនោះបាន?។ ហើយអាជីវករ រកស៊ីដឹកទំនិញ ចេញចូលតាមច្រកខាងលើនោះ បានលើកឡើងថា សូម្បីតែរថយន្តដឹកស្រូវ ចេញទៅលក់ នៅវៀត ណាម ក៍ត្រូវបង់លុយ ឲ្យមន្ត្រីទាំងនោះដែរ?។
ប្រភពពីប្រជាពលរដ្ឋ អាជីវករ បានបន្តឲ្យដឹងថា ច្រកតំបន់មួយនេះ ក្នុងមួយថ្ងៃៗ មានរថយន្តតូចធំ រ៉ឺម៉កម៉ូតូគោយន្តកែច្នៃ ដឹកទំនិញចេញចូល មិនក្រោមពី ១៥០គ្រឿង ទៅ ២០០គ្រឿង នោះទេ? ដែលដឹកទំនិញចេញចូលជាប្រចាំ តាមច្រកនេះ។ ហើយដោយឡែក ច្រងមួយនេះ គេសង្កេតឃើញ ក្រុមកម្មករ វៀតណាម ក៍ចូលមកកម្ពុជា ដឹកជញ្ជូនឈើ អាកាស្យា តាមគោយន្តរួច ដឹកចេញទៅវៀតណាម តាមច្រកតំបន់ដូងនេះ ជាប្រចាំផងដែរ។
ដើម្បីឆ្លើយតប ទៅនិងការលើកឡើង របស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ ខាងលើ អង្គភាព CSN យើងខ្ញុំ មិនអាចស្វែងរក សុំការបកស្រាយ បំភ្លឺពីលោក វណ្ណា នាយប៉ុស្តិ៍ការពារព្រំដែន ប្រចាំច្រក < ដូង > ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក បានទេ រហូតមកដល់ពេលនេះ អង្គភាពយើងរង់ចាំ រាល់ការបកស្រាយ ពីលោក វណ្ណា នាយប៉ុស្តិ៍ការពារព្រំដែន ប្រចាំច្រក<ដូង > នៅពេលក្រោយ រាល់ម៉ោងធ្វើការ ។
តែទោះជាយ៉ាងណា ក៍នៅតែមានការស្នើសុំ ពីសំណាក់ក្រុម បងប្អូនប្រជាពលរដ្ឋ អាជីវករ ឲ្យអង្គភាព CSN ធ្វើការ ចេញផ្សាយ ដើម្បីជូនដំដឹងនេះ ឲ្យបានដល់ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង ក៍ដូចជា លោក កឹង ឃន ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ទទួលបានជ្រាប តាមដានអង្កេត ពីទង្វើមន្ត្រីខិលខូច ដែលមិនព្រម ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ នឹងព្យាបាលជំងឺ ទៅតាមការដាក់ អភិក្រម របស់សម្ដេចតេជោ ហ៊ុន សែន នៅជាបន្តបន្ទាប់ផង ព្រោះថា កូនចៅដែលជាមន្ត្រី ក្រោមឱវាទ ប្រចច្រកដូង កំពុងល្បី គាបជំរិតយកលុយ ពីប្រជាពលរដ្ឋ អាជីវករ រកស៊ីដឹកទំនិញ កំប៉ិកកំប៉ុក ពីប្រទេស វៀតណាម នឹងដឹកកសិផល ពីខ្មែរ ចេញទៅលក់ នៅទឹកដីវៀត ណាមនេះ កាន់តែខ្លាំងឡើងៗហើយ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000