នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ៨កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែកក្តដា ឆ្នាំ ២០១៨
https://youtu.be/a1Kt3D4KQ2I
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និង សហការី នាំយកអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទៅចែកជួនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វផ្សេងៗ ខណៈដែលជំនន់ទឹកភ្លៀង បានជន់លិចផ្ទះប្រជាពលរដ្ឋ ព្រមទាំងផ្តាំផ្ញើដល់អាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព ប្រជាពលរដ្ឋ និងត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា មិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ ដើម្បីនាំពួកគាត់មកកាន់ ទីទួលសុវត្ថិភាព ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានស្រកចុះបន្តិចវិញហើយ បើទោះជាភ្លៀងនៅតែបន្តធ្លាក់។ ចំពោះសុវត្ថិភាព ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៃជំននលទឹកភ្លៀងនេះមិនទាន់មានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ គ្រាន់តែពួកគាត់មិនអាចចេញទៅរកស៊ីដូច ធម្មតាបានប៉ុណ្ណោះ។
តែអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជា បានត្រៀមជំនួយសង្គ្រោះបន្ទាន់រួចរាល់ជាស្រេច ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងដែលមានចំនួន ជិត ៥០០គ្រួសារ នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅពេលឆាប់ៗនេះ។
ដោយឡែកស្ថានភាពផ្លូវ នៅតែបន្តបិទផ្អាកដោយសារស្ថានភាពទឹក មិនអាចអោយធ្វើចារាចរណ៍បាន នៅពេលនេះ។ ប៉ុន្តែការធ្វើចរាចរណ៍ ចេញចូលខេត្តព្រះសីហនុ អាចធ្វើដំណើរ តាមផ្លូវជាតិលេខ ៣ ជំនួសវិញ៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ
https://youtu.be/a1Kt3D4KQ2I