លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ១១កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ ២០១៨
ភ្នំពេញ ៖ គនរបាលប៉ុស្តិ៍ ផ្សារដើមគរម្នាក់ ត្រូវបានជនសង្ស័យ កាប់ឲ្យរងរបួសយ៉ាងទម្ងន់ នៅពេលចុះបំពេញភារកិច្ច ចុះសាកសួរ ដល់ជនប្រព្រឹត្ត តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលបានកើតជម្លោះ ជាមួយម្ចាស់ស្តង់ លក់ផ្លែឈើ នៅផ្សារនាគមាស។
បើតាមសម្ដីសាច់ញាតិ របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ជាមន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលផ្សារដើមគរ មានឈ្មោះ ឃិន ទិត្យ ត្រូវបានជនសង្ស័យ កាប់ជាច្រើនកាំបិទ នឹងបានស្នើសុំ ឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជួយសម្រួល ចេញលិខិតឆ្លងដែន ដើម្បីយកជនរងគ្រោះ ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅថៃ ផងដែរ។ ហេតុការណ៍នេះ បានកើតឡើង ការពីសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីសាច់ញាតិ ជនរងគ្រោះ បានបន្តប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីមានពាក្យបណ្តឹង ពីអ្នករត់កង់បីថា មានបញ្ហាជម្លោះ ជាមួយម្ចាស់ស្តង់ លក់ផ្លែឈើ នៅមុខផ្សារនាគមាស លោក ឃិន ទិត្យ ដែលជាជនរងគ្រោះ នឹងមន្ត្រីនគរបាល ប៉ុស្តិ៍ផ្សារដើមគរ ចំនួន ២នាក់ទៀត បានចុះទៅកន្លែងកើតហេតុ នៅពេលទៅដល់មុខផ្សារ នាគមាស មិនទាន់បានសួរនាំផង ក៍ត្រូវជនសង្ស័យ ស្ទុះមកកាប់យកៗតែម្តង។ ហើយជនសង្ស័យ ក៍ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗផងដែរ។
ប្រភពដដែរ បានបន្តថា បច្ចុប្បន្ន ជនរងគ្រោះ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ។ ហើយសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្កេនក្បាល ជនរងគ្រោះ រួចមកឃើញថា ជនរងគ្រោះប៉ះត្រូវខួរក្បាល ចំនួន ២កន្លែង ដែរជាការព្រួយបារម្ភ ខ្លាំងបំផុត។
ដូច្នេះសាច់ញាតិជនរងគ្រោះ ស្នើសុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង គនរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយសំរួលឲ្យអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ចេញលិខិតឆ្លងដែន ជួនលោក ឃិន ទិត្យ ដែលកំពុងរងរបួសធ្ងន់ អាចចេញទៅសង្គ្រោះជីវិត នៅប្រទេសថៃផង។ ហើយសាច់ញាតិជនរងគ្រោះសង្ឃឹម និងជឿជាក់ថា នាយឧត្តមសេនីយ៍ អគ្គស្នងការរង នគរបាលជាតិ និងជួយសម្រួលបានទាន់ពេលវេលា៕ ព័ត៌មានបឋម ដោយសហការី អ្នកយកព័ត៌មាន













