លោក ទី ប៉ុនឡង់ ប្រធានការិយាល័យគយ ប្រចាំច្រកព្រុំ បើកដៃឲ្យឧកញ៉ា សេង ឈុនឡេង នាំចូលទំនិញមិនបង់ពន្ធ.!

លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ១២កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ ២០១៨

 

ខេត្តប៉ៃលិន ៖ ក្រុម​គយ និង​រដ្ឋាករ​ចល័ត សហការ​ជាមួយ​សាខា គយ និង​រដ្ឋាករ ខេត្ត​ប៉ៃលិន ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន​ ៣២​កេះ​ធំៗ { ១​កេះ ទម្ងន់​ជាង​១​តោន​ } ដែល​គេ​នាំ​ចូល ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រុំ ខេត្តប៉ៃលិន មិនទាន់​មាន​ការបង់​ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ ។

 

ហេតុការណ៍នេះ ធ្វលឡើងបន្ទាប់ពី​ បែកធ្លាយ​ព័ត៌មាន ​មួយចំនួន ដែរបាន​ចុះផ្សាយ​ ពាក់ព័ន្ធ​ទៅនឹង​រឿងនេះ ក៍​ក៍មានការចុះ​ចាប់​ យក​ទៅ​រក្សាទុក ​នៅក្នុង​ផែស្ងួត រង់ចាំ​បង់ពន្ធ​តែម្តង ។ ហើយ​ហេតុការ ណ៍នេះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៦ និង​ ៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ការដ្ឋាន​ កំពុង​សាងសង់​ អគារ​មួយកន្លែង ដែល​មាន​ម្ចាស់ ឈ្មោះ សេង ឈុន​ឡេង នៅ​ទល់មុខ​កាស៊ីណូ { ​ដឹ​ហ្ក​ដ​អ​ហ្វវិល​ } ចំងាយ​ពី​ច្រកទ្វារ​ អន្តរជាតិព្រុំ ប្រហែល​ ៥០០​ម៉ែត្រ ស្ថិតក្នុង ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន។

 

គួរបញ្ជាក់ផងដែរថា ​ចំពោះ​សកម្មភាព​ ដក​ហូត​ឥដ្ឋ ដែល​អត់​បង់ពន្ធ​នេះ គេ​ឃើញ​មាន​ការអន្តរាគមន៍​ ពី​លោកស្រី ស៊ុំ ហ៊ាង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ផងដែរ តែ​មិន​អាច​ សម្របសម្រួល​បាន ដោយ​ខាង​គយ​ យក​គ្រឿងចក្រ ​ទៅ​ចូក​ដឹក​តាម​រថយន្ត​ទាំង​យប់ រហូត​ទាល់តែ​អស់​ ពី​កន្លែង​ការដ្ឋាន​ តែម្តង ។

 

ពាក់ព័ន្ធ​ករណីនេះ ​ប្រភព​ព័ត៌មាន ​ពី​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​ បាន​បង្ហើប​ឲ្យដឹងថា បន្ទាប់​ពី​បែកធ្លាយ ​ព័ត៌មាន​មួយ​នេះ ​លេចឮ​ទៅ​ដល់​ថ្នាក់លើ ក៍បាន​បញ្ជា​ឲ្យពួកគាត់ ចុះ​ទៅ​រឹបអូស​ យក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន ​៣២​កេះ​ធំៗ ដែល​មាន​ទម្ងន់​ ប្រហែល​ ៣២​តោន យកទៅ​រក្សាទុក នៅក្នុង​ផែស្ងួត ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ ធ្វើ​ការដោះស្រាយ គឺ​ត្រូវ​ឲ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​ផងដែរ ។

 

​ចំណែក លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋខាងលើ បានឲ្យដឹងថា ការនាំ​ឥដ្ឋ​ចូលមក ​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​សាងសង់​អគារ​ ផ្ទះ​របស់​ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ដោយ​ចំ​ថ្ងៃ​សៅរ៍ ហើយ​ខាង​ការិយាល័យ​គយ និង​រដ្ឋាករច្រកទ្វារព្រុំ នឹងសាខា​គយ នឹងរដ្ឋាករ ខេត្ត​ប៉ៃលិន អត់​ទាន់​ចុះហត្ថលេខា​ លើ​ក្រដាស​ស្នាម​បង់ពន្ធ​ នាំចូល​នោះទេ ឲ្យ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​សិន ។ ហើយ​ស្រាប់តែ​ ខាង​គយ និង​រដ្ឋាករ​ចល័ត ចុះទៅ​រឹបអូស​ យក​ទាំងអស់​តែម្តង ។

លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋខាងលើ បានបន្តថា ការនាំ​ចូល​ឥដ្ឋ​ទាំងនេះ ​មិនមែន ខាង​លោក​គេចវេស​ មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ សំខាន់​គឺ​ខាង​គយ គេ​មិន​ធ្វើការ ហើយ​ខាង​លោក ប្រញាប់​ឲ្យកម្មករ​សាងសង់​ផ្ទះ ព្រោះ​ពួកគេ​ម្នាក់ៗ ប្រញាប់​​ចេញ​ទៅ​ស្រុកកំណើត​ ដើម្បីបោះឆ្នោត ​នៅ​ថ្ងៃ​ទី២៩ ខាង​មុខ​​នេះ ។

 

តែទោះយ៉ាងណាក៍ដោយ ករណីនេះ ត្រូវបានមជ្ឈដ្ឋាន​នានា លើកឡើង​ថា នេះគឺជាការឃុបឃិយគ្នា រវាងគយប្រចាំច្រក នឹងគយខេត្ត ត្រូវរ៉ូវគ្នាជាមួយមេឈ្មួញ យកលេសថ្ងៃសៅរ៍ ព្រោះតែថ្ងៃសៅរ៍ អត់ធ្វើការបែបនេះហើយ ដែលជាហេតុ ធ្វើឲ្យបាត់ចំណូពន្ធរដ្ឋ យ៉ាងសន្ថិកសន្ធាប់ នៅក្នុងឆ្នាំ២០១៧ ក្នុងអំឡុងលោក សំ សុវណ្ណារិទ្ធ ជាមេសាខាគយខេត្ត នឹងលោក ទី បុំុនឡង់ ជាមេការិយាល័យគយ ប្រចាំច្រកព្រុំ ។ ហើយពេលនេះ ស៊ីមិនទនងស្លាក់ឆ្អឹង ខំនាំគ្នាបិទបាំងថ្នាក់លើ ហើយថែមទាំងប្រាប់តៃកុងរថយន្ត ឲ្យគេចវេស ដោយមិនចាំបាច់ ចូលសាងទំនិញ នៅផែស្ងួតទៀតផង ព្រោះខ្លាចបែករឿង ប៉ុន្តែគួរឲ្យស្តាយ ផែនការក្បត់ថ្នាក់លើ របស់លោក ទី ប៊ុនឡង់ នឹងលោក សំ សុវណ្ណារិទ្ធ ខាងលើ ត្រូវបានបរាជ័យហើយ ។

 

បើតាមការបង្ហើប ឲ្យដឹងពីក្រុមមន្ត្រី នៃស្ថាប័នពាក់ព័ន្ធប្រចាំច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យអង្គភាព CSN បានដឹងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះថា គេដឹងយ៉ាងច្បាស់ថា ភាពមិនប្រក្រតី​ របស់មេគយដ៍មហិមាទាំងពីរ គឺលោក ទី ប៊ុនឡង់ នឹងលោក សំ សុវណ្ណារិទ្ធ ហ៊ានឃុបឃិត ឲ្យឈ្មួញដឹកទំនិញលោតឆ័ត្រ ពីប្រទេសថៃ ចូលមកកម្ពុជា ដោយមិនចាំបាច់ បង់ព័ន្ធជូនរដ្ឋនេះ ក៍ដោយសាមានអាងខ្នងបង្អែក ដ៍រឹងមាំ នៅអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា ។


រហូតមកដល់ពេលនេះ គេនៅពុំទាន់ឃើញ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា ចាត់វិធានការណាមួយ ទៅលើបុគ្គ ទី ប៊ុនឡង់ នាយការិយាល័យគយ នឹងរដា្ឋករ ប្រចាំច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន នឹងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តប៉ៃលិន នៅឡើយទេ គេនៅតែសង្កេតឃើញ លោក ទី ប៉ុនឡង់ នឹងលោក សំ សុវណ្ណារុទ្ធ នៅតែបន្ត ឃុបឃិត ប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យបាត់ចំណូពន្ធរដ្ឋដដែរ ។

 

ជុំវិញករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺពីលោក ទី ប៊ុនឡង់ នឹងលោក សំ សុវណ្ណារិទ្ធ បានទេរហូតមកដល់ថ្ងៃនេះ ដោយទូរស័ព្ទ ទៅជាច្រើនដង គ្មានអ្នកទទួល តែទោះយ៉ាងណា អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ នឹងទទួលស្វាគមន៍ជានិច្ច រាល់ប្រតិកម្មណាមួយ នៅពេលក្រោយ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author