លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ១៣កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ ២០១៨
ប្រភពព័ត៌មាន រាយការណ៍ ពីខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ លោក ហែម សុមុនី ហៅ { ម៉ៅ } ដែលមានតួនាទី ជាមេប៉ូលីស សេដ្ឋកិច្ចក្រសួង កំពុងយកអំណាច ទៅរកសុីដឹកជញ្ជូនឈើ ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង យកទៅលក់ឲ្យឈ្មួញបន្ត នៅចំណុចស្ពានស្រែពក ក្នុងចំការដូងប្រេង យ៉ាងពេញបន្ទុ ជារៀងរាល់ថ្ងៃ រាល់យប់ គ្មានសមត្ថកិច្ចពាក់ព័ន្ធមួយណា ចុះបង្ក្រាប សោះឡើយ ព្រោះវាជាឆ្នាំងបាយ របស់ពួកគេទៅហើយ ។
រហូតមកដល់ពេលនេះ ឈ្មួញរកសុីឈើ ជាច្រើននាក់ដែលគេស្គាល់យ៉ាងច្បាស់ នៅក្នុងខេត្តស្ទឹងត្រែង ដែល មានឈ្មោះដូចជា៖ ឈ្មោះ ម៉ុច ,ឈ្មោះម៉ៅ ,ឈ្មោះ កាំង សុទ្ធតែជាជើងខ្លាំង ខាងទំនាក់ទំនង រត់ការបង់លុយតាមផ្លូវ ។ ហើយឈ្មោះ ហេង ,ឈ្មោះ ឌុង នឹងឈ្មោះ ទូ គឺជាមេឈ្មួញ រកសុីឈើយ៉ាងសកម្ម ប្រចាំខេត្តស្ទឹង
ត្រែង បច្ចុប្បន្ន គេនៅតែសង្កេតឃើញ ឈ្មួញទាំងនោះ នៅតែបន្តធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ រាល់យប់ ដោយមិនខ្វល់ ពីការរំខាន ពីខាងសមត្តកិច្ចឡើយ នេះសបញ្ជាក់ ឲ្យឃើញថា ជាការឃុបឃិតគ្នា លក្ខណ:ជាប្រព័ន្ធ ទោះបីរថយន្តក្រុមឈ្មួញ ដឹកឈើទាំងនោះ បើរង្គើដំបូរស្នាក់ការ ក៍សមត្ថកិច្ច ឬស្ថាប័នជំនាញ ពាក់ព័ន្ធទាំងនោះ មិនហ៊ានបើកភ្នែកមើលដែរ។
បើតាមប្រភព ច្បាស់ការ ពីរពលរដ្ឋ បានឲ្យដឹងផងដែរថា ឈ្មួញឈើយ៉ាងសកម្ម ប្រចាំខេត្តស្ទឹងត្រែង ដែលដឹកជញ្ជូនឈើ ចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង យកទៅលក់ឲ្យឈ្មួញ ឈចាំទិញនៅជិតស្ពានស្រែពក ស្តុកទុក្ខក្នុងចំការដូងប្រេង ក្នុងទឹកដីខេត្តរតនគីរី ដោយគ្មានការរំខាន ពីសមត្ថកិច្ចនោះ ដោយ
មានលោក ហែម សុមុនី ហៅ { ម៉ៅ } ដែរជាមេប៉ូលិស សេដ្ឋកិច្ចក្រសួង ប្រចាំខេត្តស្ទឹងត្រែង ជាអ្នកនាំផ្លូវ នឹងជាឈ្មួញ ដ៍សកម្មផងដែរ។
បញ្ហាបទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យនេះ ប្រជាពលរដ្ឋ រស់នៅខេត្តស្ទឹងត្រែង ក៍ដូចមហាជន មានការព្រួយបារម្មណ៍ យ៉ាងខ្លាំង ដោយធនធានធម្មជាតិ ព្រៃឈើត្រូវបាត់បង់ ស្ទើតែទាំងស្រុង ដោយសារតែមានមន្ត្រីសមត្ថកិច្ច នឹងមន្ត្រីជំនាញអសកម្ម មួយចំនួន ឃុបឃិតជាមួយមេឈ្មួញ ទើបមេឈ្មួញទាំងអស់នោះ មិនញញើត ហ៊ានកាប់នឹងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ ក៍ដោយសារតែ មន្ត្រីអសកម្មទាំងនេះផងដែរ។
ករណីនេះ ប្រជាពលរដ្ឋ សំណូមពរ មកដល់ ឯកឩត្ដមអភិបាល នៃគណះអភិិបាល ខេត្តស្ទឹងត្រែង មេបញ្ជាការ { PM } ខេត្តស្ទឹងត្រែង នឹងឯកឧត្តម ស្នងការ ខេត្តស្ទឹងត្រែង ជាពិសេស ឯកឩត្ដម នាយឩត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹង ជាប្រធានគណះកម្មចំរុះ ផ្នែកខាងបង្ក្រាប បទ
ល្មើសព្រៃឈើ ទូទាំងប្រទេស សូមឯកឩត្ដម មេត្តាចាត់កម្លាំងជំនាញ់ នឹង មានវិធានការបង្ក្រាបផងទាន ព្រោះព្រៃឈើ ជិតហិនហោចអស់ហើយ ដោយសារតែឈ្មួញ មានលុយ មានអំណាង ខាងលើនេះ។
ជុំវិញករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺពីលោក ហែម សុមុនី ហៅ { ម៉ៅ } មេប៉ូលីសសេដ្ឋកិច្ច ក្រសួង ប្របាំខេត្តស្ទឹងត្រែង នឹង មេឈ្មួញពាក់ព័ន្ធ ខាងលើបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ នឹងទទួលស្វាគមន៍ជានិច្ច រាល់ប្រតិកម្មណាមួយ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ ដោយយោងតាមឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ យើងខ្ញុំតាមរយៈ ទូរស័ព្ទ លេខ 097 777 6000
















