លោក កែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ជាមន្ត្រីអសមត្ថភាព​ ឃុបឃិតជាមួយក្រុមឈ្មួញ រកស៊ីឈើខុសច្បាប់ ទៅលក់ស្រុកយួន.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ៤រោច ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ ២០១៨

 

លោក​ កែប​ កត់ មេរដ្ឋ​បាលព្រៃឈើ​ ខេត្តរតនគិរី​ កំពុងរងការចោទប្រកាន់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​ប៉យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ថា៖ ជាអ្នកឃុបឃិ​តបើក​ដៃ ឲ្យ​មេឈ្មួញ​ពីរនាក់ប្ដីប្រពន្ធ ប្ដីឈ្មោះ ទូច ​នឹងប្រពន្ធឈ្មោះ ណាត​ ដឹកជញ្ជូន​ឈើ ឆ្លងដែនខុស​ច្បាប់ ទៅលក់ឲ្យយួន​ ម៉ាសេរីមុន​ថ្ងៃបោះ​ឆ្នោត រហូតមកដល់ថ្ងៃនេះ? ។

ប្រភពពី​ប្រជាពលរដ្ឋ ​រស់នៅក្នុង​ឃុំ​ប៉យ ស្រុក​អូរ​ជុំ  ខេត្តរតនគិរី បានបន្ត​ឲ្យ​ដឹងថា ករណី​សមត្ថកិច្ច​អាវុធហត្ថ ​បង្ក្រាប​ឈើ​ ចំនួន​ ១៦០​កំណាត់ ​កាលពី​ថ្ងៃទី​២១ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ ​គឺជា​រឿង​ឥតន័យ ​ព្រោះ​ឈ្មួញ​ម្ចាស់​ឈើ ​មិន​ត្រូវបាន​ សមត្ថកិច្ច​ប​ញ្ចេ​ញ​អត្តសញ្ញាណ​ នៅឡើយ​ទេ​។

 

ទន្ទឹមនឹង នេះ​ឈ្មួញជើងខ្លាំង ចាស់វស្សាកំពង់ ល្បីឈ្មោះ ពេញ ភូមិភាគឥសាន គឺប្ដីឈ្មោះ ទូច នឹងប្រពន្ធឈ្មោះ ណាត ​នៅតែ​អាច​ ដឹកជញ្ជូន​ឈើ ខុសច្បាប់​ ពី​ទឹកដី​ស្រុក​អូរ​ជុំ ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក​ដដែល​ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុងស្រុក​អូរ​ជុំ ​គឺលោក ទន់  វីរ:ភាព នាយរង​ផ្នែក​រដ្ឋបាល ​ព្រៃឈើ​អូរ​ជុំគិតតែ​ពី​រឿង​ ប្រមូល​លុយ​ តាមរបៀប​ពុករលួយ មិនញញើតអ្វីៗទាំងអស់ ដោយអាងលោក កែក កត់ ជាមេកោយ នៅពីក្រោយ។

 

ដូច្នេះហើយ​ ទើប​កាល ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​ឈ្មួញ​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដែល​ល្បីល្បាញ​ ខាង​ដឹកជញ្ជូន​ឈើខុសច្បាប់ ជាយូរឆ្នាំណាស់មកហើយនេះ ដឹងឈើ​ចេញទៅ​លក់ នៅស្រុក​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​ អូ​រយ៉ា​ដាវ ហ៊ាន​បើក​កកាយ ​អំពើអាក្រក់​ និង​រឿងអាស្រូវ​ ពុករលួយ​ របស់លោក ទន់ វីរ:ភាព  យ៉ាង​កំរោល​។

 

ប្រភពពីមន្ត្រី ស្ថាប័នពាក់ព័ន្ធមួយចំនួន នៅតាមព្រុំដែន កម្ពុជា-វៀតណាម នឹងប្រជាពលរដ្ឋ​ រស់នៅ​តាម​តំបន់​ព្រំដែន​ ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី  បាន​ឲ្យ​ បណ្ដាញព័ត៌មាន CSN យើងដឹងថា មេឈ្មួញប្ដីឈ្មោះ ទូច នឹង ប្រពន្ធឈ្មោះ ណាត រយៈពេល ​២​សប្ដាហ៍​ កន្លងទៅនេះ ​មេឈ្មួញ ទាំងពីអ្នកប្តី ប្រពន្ធ​សម្រុក​ ដឹកជញ្ជូន​ឈើ​ តាមម៉ូតូ និងតាមរថយន្តសាំយ៉ុង និង ឡានផ្សេងៗទៀត ​ចេញទៅ​ស្រុកយួន​ តាម​ច្រកអន្តរជាតិ អូរយ៉ាដាវ និង ច្រករបៀង ​ផា​តាម ទាំងយប់ទាំងថ្ងៃ ដោយរលូន ពីព្រោះសមត្តកិច្ចពាក់ព័ន្ធ នៅទីនោះ អាចជាប់ពាក់ព័ន្ធ ផលប្រយោជន៍ផ្ទាល់ខ្លួន?  ​។

 

ប្រភពបន្តថា ក្នុង​មួយថ្ងៃៗ មេ​ឈ្មួញឈ្មោះ ទូច និងប្រ ពន្ធ ឈ្មោះ ណាត បានដឹកជញ្ជូនឈើ ខុសច្បាប់ ដាក់តាមឡានសាំយ៉ុង និង ឡានផ្សេងទៀត ជាច្រើនគ្រឿង ចូលតាមច្រកអន្តរជាតិ អូរយ៉ាដាវ និង​ បាន​ជួល​ប្រជាពលរដ្ឋ​ ឲ្យ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​ ពី​៥០ ​ទៅ ​៨០​គ្រឿង ​ចេញទៅ​ស្រុក​យួន​ តាម​ច្រករបៀង ​ផា​តាម ដោយសារ​មានការ​ឃុបឃិត​ បើកដៃ ​ពី​សំណាក់​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុងស្រុក​អណ្ដូង​មាស និង​ សមត្ថកិច្ច​នគរបាល​ ប្រចាំ​ច្រករបៀង​មួយ​នេះ? ​។

 

ជុំវិញបញ្ហានេះ លោក ជា តារា នាយការិយាល័យ​ នគរបាល ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តរតនគិរី ក៍ត្រូវបាន​មជ្ឈដ្ឋាន​នានា ​រិះគន់ថា៖ ​មិន​ចាត់វិធានការ​ទប់ស្កាត់​ ក្រុម​ឈ្មួញ​ ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ ចេញទៅ​ស្រុក​យួន ​តាម​ច្រកទ្វារ​អន្តរជាតិ​ អូ​រយ៉ា​ដាវ និង ​ច្រករបៀង​ក្នុង​ឃុំ​ញ៉ា​ង  ស្រុក​អណ្ដូង​មាស នោះឡើយ​ ហើយ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ ដើម្បី​ផលប្រយោជន៍? ។

 

ប្រភពព័ត៌មាន ពីសកម្មជន​ព្រៃឈើ​ និង ​មន្ត្រី​អង្គការ ក្រៅរដ្ឋាភិបាល​ បាន​លើកឡើងថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាលព្រៃឈើ​ ខេត្តរតនគិរី  គឺជា​មេខ្លោង​ធំ​បំផុត​ ក្នុងការ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ ​ពី​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ​ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ ទើប​ក្រុម​ឈ្មួញ​ធំៗ​ ដូចជា​ ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ { ណាក់​ក្បាល​ធំ } ឈ្មួញ​ឈ្មោះ ហ៊ូជីវ៉ៃ ឈ្មួញឈ្មោះ ទូច នឹងឈ្មួញជើងខ្លាំង ពីនាក់ប្ដីប្រពន្ធ ប្ដីឈ្មោះ ទូច និង​ ប្រពន្ធ​ឈ្មោះ ណាត ។ល។ ​នៅ តែ​សម្រុក​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​ អូ​រយ៉ា​ដាវ និង ​ច្រករបៀង ​ក្នុងស្រុក​អូរ​យ៉ា​ដាវ ស្រុក​អណ្ដូង​មាស យ៉ាង​គគ្រឹកគគ្រេង​។

 

ប្រភពដដែរបន្តថា ឈ្មួញ​ខ្លះទៀត​ ដឹកជញ្ជូន​ឈើ​ ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ឆ្លងកាត់​ផ្លូវជាតិ​ លេខ​៧៨ ចេញទៅ​ស្រុក​យួន​ យ៉ាង​សុខ​ស្រួល​ ព្រោះ​មាន​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជា​ខ្នងបង្អែក ​យ៉ាងរឹងមាំ​។ ហើយសូម្បីតែ​ មន្ត្រី​គណៈកម្មការ ​បង្ក្រាប​ និង​ទប់ស្កាត់​ បទល្មើស​ព្រៃឈើ​ ដែល​ចុះ​បំពេញបេសកកម្ម​ នៅក្នុង​ខេត្តរតនគិរី នាពេល​កន្លងមក​ ក៍មិន​ហ៊ាន​បង្ក្រាប​ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ ចេញទៅ​ស្រុក​យួនខាងលើ​នោះឡើយ? ហើយ​នាំគ្នា​សម្ងំ​ ទទួលផល​ប្រយោជន៍​ ដោយស្ងៀមស្ងាត់? ។

 

គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហាខាងលើនេះ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក ពីលោក កែប កត់ នាយខ័ណ្ឌ រដ្ឋបាលព្រៃឈើខេត្ត នឹង លោក ទន់ វិរ:ភាព នាយរង​ផ្នែក​រដ្ឋបាល ​ព្រៃឈើ​ស្រុកអូរ​ជុំ រួមទាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបានទេ រហូតមកដល់ថ្ងៃនេះ ដោយទូរស័ព្ទមួយចំនួន ចូលជាច្រើនដង គ្មានអ្នកលើក ប្រហែលជាខ្លាច អ្នកព័ត៌មាន ដេញដោលសួរ ប៉ះពល់ផលប្រយោជន៍ របស់ខ្លួន តែទោះយ៉ាងណា អង្គភាពយើងរងចាំទទួល នូវការបកស្រាយបំភ្លឺ នៅពេលក្រោយ ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ដោយយោងតាម ឯកសារមួយចំនួន ប្រសិនបើ សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមកការិយាល័យនិពន្ធយើងខ្ញុំ តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយបំភ្លឺ ទៅតាមឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ឬអាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានប្រព័ន្ធ 012 នឹង 097 ដែលមានលេខ 078 55 11 12 / 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author