សមត្ថកិច្ចអ្នកចាប់ ចៅក្រមអ្នកដោះលែង ឥឡូវតំណាងអយ្យការ ប្តឹងឧទ្ធរណ៍ ប្រឆាំងការសម្រេច របស់លោកចៅក្រម ហេង កេសរោ ក្នុងការ ដោះលែង ថៅកែចិននោះហើយ.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ព្រហ្មស្បត៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៨

 

ភ្នំពេញ៖ សំណុំរឿង ជនជាតិចិនតៃវ៉ាន់ម្នាក់ នាំបក្ខពួក ទៅប្រើហិង្សា លើជនរងគ្រោះ ហើយត្រូវលោក ហេង កេសរោ ជាចៅក្រមស៊ើបសួរ ដោះលែងនោះ ត្រូវបានលោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ តំណាងអយ្យការ ប្តឹងឧទ្ធរណ៍ ប្រឆាំងការសម្រេច របស់លោកចៅក្រម ហេង កេសរោ ក្នុងការ ដោះលែង ថៅកែចិន ដែលនាំគ្នា វាយលើជនរងគ្រោះនោះហើយ នេះបើតាមការឲ្យដឹង ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ តាម Telegram កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ។

 

លោកព្រះរាជអាជ្ញារង សឿ ឡងឌី បានបន្ថែមថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ { Yang Shi Xioa } ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល ពីបទហិង្សា មានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និង បានបញ្ជូនសំណុំរឿងនេះ ទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ដោយបានស្នើសុំឲ្យចៅក្រម ស៊ើបសួរ ឃុំខ្លនជនត្រូវចោទ ជាបណ្តោះអាសន្ន ក៍ប៉ុន្តែមិនដូចជាការស្នើសុំឡើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ លោក ហេង កេសរោ ជាចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទ ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន ទៅវិញ។

 

សូមបញ្ជាក់ថា ការសម្រេចប្តឹងឧទ្ធរណ៍ របស់លោកតំណាងអយ្យការ ប្រឆាំងសេចក្តីសម្រេច ដោះលែងជនត្រូវចោទ ខាងលើ ពីសំណាក់ចៅក្រមស៊ើបសួរនេះ បានធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយ អំពីករណីដោះលែង ចៅកែជនជាតិចិនតៃវ៉ាន់រូបនេះ នៅលើបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន។

 

លោកព្រះរាជអាជ្ញារង សឿង ឡងឌី បានអះអាងថា អត្ថបទដែលបានចុះផ្សាយ ក្នុងពេលកន្លងទៅនោះ មិនត្រឹមត្រូវនោះទេ ពោគឺរូបលោក មិនបានទទួលដំណឹង ឬយល់ព្រមជាមួយ ចៅក្រមស៊ើបសួរ ឲ្យមានការសម្រេច ជនត្រូវចោទ ជាជាតិចិនតៃវ៉ាន់ ខាងលើនោះទេ មានតែចោទប្រកាន់ និងស្នើសុំឲ្យចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ជនត្រូវចោទ ជាបណ្តោះអាសន្ន។

 

បើតាមសមត្ថកិច្ច កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឲ្យដឹងថា ក្រុមនេះ មានបេក្ខពួកចំនួន ៤នាក់ បានចូលក្នុងផ្ទះជនរងគ្រោះ និងប្រើអំពើហឹង្សា បង្ករបួសស្នាម ដោយយកពែងតែ គប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសក្បាល និងយកវត្ថុរឹង គំរាមបង្ខំឲ្យជនរងគ្រោះ ចុះហត្ថលេខា លើលិខិតឲ្យទទួលស្គាល់ជំពាក់លុយពួកគេ ចំនួន ២២ម៉ឺន ដុល្លារ និងបញ្ចាំរថយន្ត ដោយជនរងគ្រោះ មិនមានជំពាក់លុយ ពួកគេផង ទើបមិនព្រមចុះហត្ថលេខា លើឯកសារនោះ ភ្លាមនោះ ពួកគេបានលើកថូផ្កាធំ បំរ៉ុងគប់ទៅលើជនរងគ្រោះ ដោយស្ថានភាពពេលនោះ ជនរងគ្រោះ ពោពេញដោយភាពភ័យខ្លាច ក៍ព្រមចុះហត្ថលេខា ។ ហើយបន្ទាប់មក ក្រុមជនសង្ស័យ បានបង្ខំឲជនរងគ្រោះ យកសោរថយន្ត និងបណ្ណ័សម្គាល់រថយន្ត និងបានយករថយន្ត ជនរងគ្រោះ បើកចេញទៅលាក់ទុក នៅកន្លែងមួយជិតណាហ្គា ។

 

ក្រោយទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន ជនត្រូវចោទ ឈ្មោះ Yang Shi Xioa ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល រស់នៅផ្ទះលេខ 5K ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹង កក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរ ដោយសន្និដ្ឋានថា បានប្រព្រឹត្តបទល្មើស ហិង្សា មានស្ថានទម្ងន់ទោស និងបទល្មើស កំហែងយក រួចក៍បញ្ជូនខ្លួនជនត្រូវចោទ ទៅតុលាការ ចាត់ការតាមច្បាប់។

 

រហូតមកដល់ថ្ងៃនេះ អង្គភាព CSN យើងនៅតែមិនអាច សុំការបំភ្លឺ ពីលោក ហេង កេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះបានទេ ដោយអង្គភាពយើង ទូរស័ព្ទចូលជាច្រើនដង គ្មានអ្នកលើ វេលាម៉ោង៧ នឹង៣៧នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ តែទោះយ៉ាងណាអង្គភាពយើង នឹងរង់ចាំ ការបកស្រាយបំភ្លឺ ពីលោក ហេង កេសរោ នៅពេលក្រោយ៕

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author