លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨
យោងតាមប្រភព ព័ត៌មានក្នុងស្រុកជាច្រើន បានចេញផ្សាយ ពាក់ព័ន្ធទៅនឹង ការរំលោភបំពាន នឹងទំនាស់ដីធ្លី ដោយក្នុងគេបានសរសេថា ប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីខេត្តព្រះសីហនុ ស្ថិតនៅក្រោម រជ្ជកាល លោក យន្ត មីន ដែលជាអតីត មេទ័ពដ៍មានអំណាច មកកាន់ជាចៅហ្វាតខេត្ត ជម្លោះដីធ្លី ក៍បានចាប់កក្រេីក ដោះ
ស្រាយមិនចេះចប់ ដោយគេសង្ស័យថា មានអ្នក មានអំណាច នៅក្នុងខេត្តនេះ ជាអ្នករៀបចំបង្កេីត ក្រុមពលរដ្ឋ អនាធិបតេយ្យ សុីឈ្នួល ដេីររំលោភដីកម្មសិទ្ធិឯកជន និងដីគម្របព្រៃឈេីរបស់រដ្ឋ ព្រោះថា ក្រោយដោះស្រាយចប់ ដីទាំងនោះ ត្រូវបានក្រុមអ្នកមានលុយ និងអ្នកមានអំណាច ព័ទ្ធរបងថ្ម ធ្វេីជាកម្មសិទ្ធិស្រប
ច្បាប់ យ៉ាងត្រជាក់ចិត្តទៅវិញ រីឯពលរដ្ឋត៍វ៉ា បាត់មុខអស់ ។
ក្នុងនេះគេបានបញ្ជាក់ទៀតថា ជាក់ស្តែង កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០១៨ មុនថ្ងៃបោះឆ្នោត ថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិត លេខ ២៥/១៨ លស ចុះហត្ថលេខា ដោយលោក យន្ត មីន អភិបាលខេត្ត គោរពជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្នេីសុំគោលការណ៍ កាត់ឆ្វៀលដី ទំហំ ២៦ ហិកតា ៤៥០ ចេញពីផែនទីគម្របព្រៃឈើ ឆ្នាំ២០០២ ដេីម្បីបន្តនីតិវិធី ចេញប័ណ្ណថ្មី ឲ្យពលរដ្ឋចំនួន ៤៨ គ្រួសារ ដែលបានដាក់ពាក្យស្នេីសុំ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធករណីនេះ ក៍មានប្រភព ពីមន្ត្រីសាលាខេត្ត មួយរូប សុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ បណ្ដាញព័ត៌មាន CSN យើង ឲ្យដឹងផងដែរថា ប្រជាពលរដ្ឋ ទាំង ៤៨គ្រួសារ ដែលមានឈ្មោះ ស៊ុយ គឹមហ៊ា និងឈ្មោះ មិញ ឡេង ជាតំណាងនេះ គឺសុទ្ធតែជាបក្សពួកគូរកន ជាមនុស្សសុីឈ្នួល ឲ្យឈ្មោះ ទៀ ដែលមានតួនាទី ជាមន្ត្រីកងអង្គរក្ស ហេីយជាកូនប្រសា លោក យន្ត មីន អភិបាលខេត្តនេះផ្ទាល់តែម្តង ។ ហើយដូចជាស្ត្រី ឈ្មោះ ស៊ុយ គឹមហ៊ា គឺជាប្រពន្ធ លោកផ្កាយពីរ កុយ ស៊ុន ដែលជាមន្រ្តីកងអង្គរក្ស ល្បីឈ្មោះ ខាងរំលោភបំពានដីធ្លីដីធ្លី ស្ទេីគ្រប់កន្លែង ក្នុងខេត្តព្រះសីហនុ ជាមួយក្រុម លោក ញ៉ក់ គឹមតុង ដែលកំពុងមានដីកានាំខ្លួន ពីតុលា ក្នុងរឿងដីធ្លី តែត្រូវបានអ្នកមានអំណាចកាង នឹងការពារ ទេីបអាចរស់សម្ងំ ពួនក្នុងខេត្តនេះបាន។
ប្រភពដដែរបន្តថា ក្នុងយុគសម័យ កាន់អំណាច ដោយលោក យន្ត មីន សង្គ្រាមដណ្តេីមដីធ្លី ផ្ទុះសន្ធោសន្ធៅ ស្ទេីគ្រប់ទីកន្លែង ដោយសារតម្លៃដីកេីនឡេីង យ៉ាងគំហុក ក្រោមការវិនិយោ របស់ជនជាតិចិន។ ហើយក្រុមពលរដ្ឋ អនាធិបតេយ្យ សុីឈ្នួលជាច្រេីនក្រុម ដោយមានទាំងមន្ត្រី ប្រដាប់អាវុធ ចាំកាងការពារ ដែលមានអ្នកមានលុយ មានអំណាច នៅពីក្រោយខ្នង បានចេញប្រសាច ចាប់ដីគម្របព្រៃរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជន បោះតង់សង់ខ្ទម កាន់កាំបិតពូថៅ ដេញម្ចាស់ដីចេញ ហេីយតវ៉ាថា៖ ខ្លួនបានមករស់នៅ អាស្រ័យផល ច្រេីនឆ្នាំមកហេីយ ក្រោយពីឈ្នះក្តី គេឃើញដីទាំងនោះ បែជាដីទាំងនោះ មានម្ចាស់ផ្សេង សុទ្ធតែបុគ្គលមានលុយ មានអំណាច មកសង់របងថ្មទៅវិញ រីឯពលរដ្ឋអនាធិបតេយ្យ ទាំងនោះ បែជាបាត់មុខ មិនឃេីញឡេីយ ។
ប្រភពពីមន្ត្រីរូបនេះដដែរ បានបន្តថា ក្រុមមន្ត្រីខិលខូច ដែរមានអំណាច នៅពីក្រោយខ្នង សង្គ្រាមដីធ្លី ទាំងនេះ ត្រូវបានគេស្គាល់ នឹងបានបញ្ជាក់ឈ្មោះ យ៉ាងច្បាស់ ដែរមានដូចជា លោក ទៀ ជាមន្ត្រីផ្កាយពីរ កងអង្គរក្ស និង ជាកូនប្រសា ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកផ្កាយពី កុយ ស៊ុន មន្ត្រីកងអង្គរក្ស និង លោក ញ៉ក់ គឹមតុង ជាដេីម..។ល។ ដោយអាងអំណាចខ្លួន បានឃុបឃិត ជាមួយមន្ត្រីជំនាញ ធ្វេីរបាយការណ៍កុហក់ថ្នាក់លេី រំលោភដីគម្របព្រៃឈេី របស់រដ្ឋ និង ដីកម្មសិទ្ធិឯកជន របស់ពលរដ្ឋស្លូតត្រង់ យកទៅលក់ ធ្វេីមានបានផ្ទាល់ខ្លួន មិនចេះអៀនខ្មាស់ឡេីយ។
ប្រភពបន្តថា អ្វីដែរហួសការស្មាន ដូចករណីឈ្មោះ ស៊ុយ គឹមហ៊ា និង ឈ្មោះ មិញ ឡេង តំណាងពលរដ្ឋ ៤៨ គ្រួសារ ហាក់មានសំណាងណាស់ ដោយដាក់ពាក្យ ស្នេីសុំធ្វេីប័ណ្ណកាន់កាប់ដី ទៅរដ្ឋបាលខេត្ត ថ្ងៃ១៥ កក្កដា បែជាលោក យន្ត មីន បញ្ជាឲ្យបង្កេីតគណៈកម្មការចុះ អង្គេតវាយតម្លៃ វាស់វែងភ្លាមៗ និងចេញលិខិតលេខ ២៥/១៨ លស នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៨ ដែលមានរយៈពេល តែ៥ថ្ងៃប៉ុណ្ណោះ ស្នេីសុំទៅរដ្ឋមន្ត្រី ក្រសួងកសិកម្ម កាត់ឆ្វៀលដីគម្របព្រៃឈេី ឆ្នាំ ២០០២ ជាង ២៦ហិកតា ដេីម្បីបន្តនីតិវិធី ធ្វេីប័ណ្ណឲ្យពលអនាធិបតេយ្យ ដែលជាអ្នកសុីឈ្នួល អោយលោក ទៀ ជាកូន ប្រសារបស់ខ្លួន ។
ករណីនេះ ផ្ទុយទៅវិញ ប្រជាពលរដ្ឋស្លូតត្រង់ ដែលបានរស់នៅអាស្រ័យផល ពិតប្រាកដ នៅជាប់ នឹងទីតាំងខាងលេីនេះ ជាច្រេីនគ្រួសារ បែជាគ្មានសំណាង ដូចក្រុមពលរដ្ឋអនាធិបតេយ្យ ទាំង ៤៨ គ្រួសារនេះទេ ទោះបីមានលិខិតអន្តរាគមន៍ ពីគណៈកម្មការ ដោះ
ស្រាយវិវាទដីធ្លី ថ្នាក់ជាតិ ឲ្យអភិបាលខេត្តព្រះសីហនុ ពិនិត្យលទ្ធភាព កាត់ឆ្វៀលដីគម្របព្រៃឈេី ឆ្នាំ២០០២ ចេញក្តី តែលោក យន្ត មីន មិនខ្វល់ឡេីយ ករណីនេះ ត្រូវពលរដ្ឋ ចោទប្រកាន់ថា លោក យន្ត មីន កំពុងអនុវត្តច្បាប់ បែបស្តង់ដា ពីរខុសគ្នា ។
ពាក់ព័ន្ធ ការលើកឡើង នឹងចោទប្រកាន់ ពីសំណាក់បងប្អូន ប្រជាពលរដ្ខ ខាងលើនេះ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះ អង្គភាព CSN យើង បានទូរស័ព្ទ សុំការបកស្រាយបំភ្លឺ ពីឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រសីហនុ លោកបានឆ្លើយតបថា រឿងនេះ ជាការយល់ច្រឡំទេ ទាំងនេះជាការមួលបង្កាច់ ហើយពុំដូចអ្វី ដែរព័ត៌មាន បានធ្វើការចុះផ្សាយ ទាំងនោះដែរ ហើយម្យ៉ាងទៀត បច្ចុប្បន្ន រឿងទំនាស់ដីធ្លីនេះ នៅខេត្តណា ក៍មានដែរ មិនថាតែ ខេត្តព្រះសីហនុនេះមួយទេ ដោយសាបច្ចុប្បន្ននេះ ដីមានហាងឆេង។
ជុំវិញករណី ខាងលើនេះ ផងដែរ លោក ផៃ ប៊ុនវណ្ណ: អភិបាលរងខេត្ត ទទួលបន្ទុក ផ្នែកទេសចរណ៍ លោកបាន ឆ្លើយតបតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះ ឲ្យអង្គភាព CSN យើងដឹងថា ពាក់ព័ន្ធដីគម្របព្រៃឈើ នៅតំបន់ប៉ូយម៉ាចូវ ជាង២០ហិកតានេះ រដ្ខបាលខេត្តមិនមានសិទ្ធ វាស់វែងឲ្យទៅបុគ្គលណាមួយទេ នេះដោយសាមានការស្នើសុំ ពីប្រជាពល
រដ្ឋ មករដ្ឋបាលខេត្ត ហើយលោកគិតថា ជាពលរដ្ឋរបស់យើង លោកក៍បាន ធ្វើលិខិតស្មើសុំ ទៅក្រសួងកសិកម្ម ដើម្បីចុះពិនិត្យ ទៅលើតំបន់ដីព្រៃឈើ របស់រដ្ឋនោះ ដោយក្រសួងចុះពិនិត្យ មើលឃើញថា តំបន់នោះ ពលរដ្ឋបានកាប់ឆ្កាព្រៃ បានអំណោយផល នឹងមានព័ទរបងថ្ម ផងនោះ ក្រសួងក៍សម្រេចឆ្វៀល ដីគម្របព្រៃឈើរបស់រដ្ឋ ឲ្យទៅពលរដ្ឋ ទាំង៤៨គ្រួសារ ដែរបានធ្វើការស្នើសុំនោះទៅ។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធការចុះផ្សាយកន្លងមក លោកថា ព័ត៌មាន ពិតខ្លះ មិនពិតខ្លះ តែលោកមិនខ្វល់ទេ ក្នុងការចេញផ្សាយ វាជាសិទ្ធរបស់អ្នករព័ត៌មាន រដ្ឋបាលខេត្ត ខ្វល់តែម្យ៉ាង ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋ នឹងធ្វើទៅតាមតម្រូវការពលរដ្ឋ ដែរកំពុងរងគ្រោះ ដោយសារទឹងជំនន់ជាដើម ហើយការចោទប្រកាន់ ថាមានឈ្មោះ ទៀ មកពាក់ពាន់ក្នុងរឿងនេះ គឺពុំមានទេ ៕
















