លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ១៥រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨
ព័ត៌មានពាក់ព័ន្ធមន្ត្រីគយ៖ លោក អ៊ី ឃីម អនុប្រធាការិយាល័យ គយ នឹងរដ្ឋាករ ប្រចាំច្រទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវបានប្រភមន្ត្រីគយ និងភ្នាក់ងារគយ ក្នុងខេត្តបន្ទាយមានជ័យ មួយចំនួន បានបង្ហើប ឲ្យដឹងថា លោក អ៊ី ឃីម កំពុងរត់ការ ទៅថ្នាក់លើ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពន្យារ អាយុចូលនិវត្តន៍ នឹង រក្សាកៅអីតំណែង ត្រូវប៉ាន់របស់ខ្លួន បន្តទៀត ។
ប្រភពបន្តថា ថ្មីៗនេះ លោក អ៊ី ឃីម ត្រូវបានថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កោះហៅ លោក អ៊ី ឃីម ឲ្យមកកាន់ អគ្គនាយកដ្ឋានគយ យ៉ាងប្រញាប់ប្រញ៉ាល់ ពាក់ព័ន្ធ ក្នុងការសម្របសម្រួល ពន្យារអាយុ ចូលនិវត្តន៍ តាមរបៀប ពុករលួយ ។
ប្រភពច្បាស់ការមួយ ពីមន្ត្រីគយ នៃការិយាល័យគយ ប្រចាំច្រកអន្តរជាតិ ប៉ោយប៉ែត ក៍បានខ្សឹបឲ្យដឹងផងដែរថា លោក អ៊ី ឃីម អនុប្រធាន ការិយាល័យគយ នឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវដល់អាយុចូលនិវត្តន៍ តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មកម្ល៉េះ ក៍ប៉ុន្តែ បច្ចុប្បន្ន លោក អ៊ី ឃីម នៅតែបន្តការងារ តួនាទី ជាអនុប្រធាន ការិយាល័យគយ នឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទទួលបន្ទុក ទីលានត្រួតពិនិត្យទំនិញ តាមរទេះ ឬហៅថា { ផែស្ងួត } ដដែរ ។
ប្រភពបានបន្តថា បច្ចុប្បន្ន លោក អ៊ី ឃីម បាននឹងកំពុងឃុបឃិត ជាមួយឈ្មួញធំៗ មួយចំនួន ធ្វើសកម្មភាព នាំចូលទំនិញ ចូលទីលានពិនិត្យ យ៉ាងគគ្រិកគគ្រេង សុទ្ធសឹងតែ ទំនិញគេចព័ន្ធ ទំនិញបង់ព័ន្ធមិនគ្រប់ នឹងទំនិញបង្កប់ គ្មានការត្រួតពិនិត្យ ពីមន្ត្រីគយប្រចាំទីលាននោះទេ គឺទំនិញគ្រប់សារពើ ដឹកតាមរទេះ យ៉ាងពេញបន្ទុកតែម្តង នោះហើយជាការបន្លំពន្ធ ស្រេចតែអំពើចិត្ត ដោយគ្មានញញើត អ្វីទាំងអស់។
ហេតុនេះហើយ ទើបនៅពេល ដល់អាយុចូលនិវត្តន៍ គឺលោក អ៊ី ឃីម ព្យាយាមរត់ការ ពន្យារអាយុចូលនិវត្តន៍ ដើម្បីបន្តតំណែង ត្រូវប៉ាន់របស់ខ្លួននេះ ឲ្យបានយូរអង្វែងតទៅទៀត មិនចង់បាត់បង់តួនាទីនេះឡើយ។ ហើយបញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលង បុគ្គលរូបនេះទេ ព្រោះករណី លោក អ៊ី ឃីម អនុប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រត់ការពន្យារអាយុចូលនិវត្តន៍នេះ បានធ្វើឲ្យ មជ្ឈដ្ឋាននានា ធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើស្ថាប័នគយ បានតំណែងហើយ ខាំស្មៅក្រាញននា មិនចង់ចេញ ជាក់ស្ដែងដូចជា បុគ្គល អ៊ី ឃីម អញ្ចឹង នេះមិនមែន អ្នកស្នេហាជាតិទេ គឺអ្នកស្នេហាលុយ ព្រោះកន្លែងកៅអីគយ និមួយៗ សុទ្ធតែជាកន្លែងខ្លាញ់ ។
ប្រភពបានបន្តឲ្យដឹងទៀតថា ទាំងនេះជាការឃុបឃិត រវាង លោក ឆែ សុធា មេសាខាគយខេត្ត នឹងលោក ហ៊ុយ សុជាតិ មេការិយា ល័យគយ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផងដែរ ជាការទុក្ខឱកាស ឲ្យបុគ្គលរូបនេះ មានឱកាស ប្រព្រឹត្តអំពើពុករលួយ ដើម្បីប្រមូលលុយ ដាក់ហោប៉ៅ ចែកប្រយោជន៍គ្នា ព្រោះពួកគេគិតថា ត្រូវតែធ្វើបែបនេះ ទើបមានលុយរត់ការពន្យាអាយុចូលនិវត្តន៍ ព្រោះតំណែងនេះ ត្រូវការលុយច្រើន ម្យ៉ាងទៀត ពួកគេគិតថា ទោះបីរត់ការ ក្នុងការពន្យាអាយុ ចូលនិវត្តន៍នេះមិនបាន ក៍មិនខ្វល់ដែរ ព្រោះរយ:ពេលរត់ការនេះ វាសមល្មមនឹងគ្រប់គ្រាន់ផងដែរហើយ ក្នុងការប្រមូលលុយ តាមរបៀបពុករលួយ ដាក់ចូលហោប៉ៅ អាចចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលបំផុតហើយ ។
គួររំលិកផងដែរថា នៅខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៨នេះ ករណីមន្ត្រីគយ រត់ការពន្យាអាយុ ចូលនិវត្តន៍ ២នាក់ហើយ រាប់ទាំងលោក អ៊ី ឃីម ដែលកំពុងរត់ការ ពន្យាអាយុចូលនិវត្តន៍នេះ ដោយ ទី១ នោះ គឺលោក ឆែ សុធា ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ រត់ការបានសម្រេច បន្តតំណែងមកដល់បច្ចុប្បន្ន ហើយក៍កំពុងល្បីថា មានការឃុបឃិត ជាមួយឈ្មួញធំៗ ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំង ជាងមុងផងដែរ។
ពាក់ព័ន្ធបញ្ហានេះ ក៍មានសេចក្ដីអំពាវនាវ ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាពិនិត្យមើល ភាពមិនប្រក្រតីនេះ ជាបន្ទាន់ផង ដើម្បីកុំឲ្យ មេគយធំៗ ទាំងមេសាខាខេត្ត ទាំងនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើអ្វីៗ ស្រេចតែអំពើចិត្ត តទៅទៀត។ ដោយហេតុថា ការដែលមន្ត្រីគយចាស់ៗ ដល់អាយុចូលនិវត្តន៍ ហើយព្យាយាមរត់ការ ពន្យារអាយុ ចូលនិវត្តន៍នោះ ធ្វើឲ្យមន្ត្រីគយក្មេងៗ ដែលមានចំណេះ នឹងជំនាញពិតប្រាកដ គ្មានឱកាសធ្វើការងារ បម្រើប្រទេសជាតិ តាមសមត្ថភាព របស់ពួកគេនោះទេ។
ពាក់ព័ន្ធការបែកធ្លាយ ភាពមិនប្រក្រតី ពីមន្ត្រូគយរត់ការ ពន្យាអាុចូលនិវត្ត ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក អ៊ី ឃីម អនុប្រធាន ការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រកទ្វារអន្តេជាតិប៉ោយប៉ែត នឹងមានតួនាទី ជាអ្នកត្រួតពិតិន្យ ទំនិញតាមរទះ នៅទីលានឬហៅថា { ផែស្ងួត } នេះបសនទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង់។ តែទោះយ៉ាងណា អង្គភាពយើង រងចាំ ទទួលការបកស្រាយ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹង នយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើគិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមក ការិយា ល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញ ទៅតាមអ្វីដែរឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ រាល់ម៉ោងធ្វើការ ៕ ឬអាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានប្រព័ន្ធ 012 នឹង 097 គឺលេខ 078 55 11 12 / 097 777 6000















