លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ព្រហ្មស្បត្តិ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨
សៀមរាប ៖ ជនសង្ស័យ៣នាក់ ជាជនជាតិចិន ត្រូវបានសមត្ថកិច្ច ខេត្តសៀមរាប ឃាត់ខ្លួន នៅយប់ថ្ងៃទី ១៤ ឈានចូល ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្លន់ អាជីវកររដ្ឋខ្មែរ លក់មាស នឹងវេរលុយ មួយកន្លែង ស្ថិតក្នុង ភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះឡាន មកពីប្រកបមុខរបរ លក់មាស នឹងប្ដូរប្រាក់ នៅក្រុងសៀមរាប លុះមកដល់មុខផ្ទះ ជនរងគ្រោះឈ្មោះ តៅ សុភា បានចុះពីលើឡាន ដើម្បីទៅបើកទ្វារចូលផ្ទះ ស្រាប់តែមានក្រុមជនសង្ស័យ មានគ្នា០៣នាក់ បានមកវាយលើជនរង
គ្រោះពីក្រោយ ដោយវត្ថុរឹង និងវាយកញ្ចក់ឡាន បំណងយកទ្រព្យសម្បត្តិ មានតំលៃ តែជនរងគ្រោះ បានស្រែកផ្អើលអ្នកជិតខាង ជនសង្ស័យ ក៍បានរត់គេចខ្លួនឆ្លងស្ទឹងបាត់។
ក្រោយទទួលបាន ព័ត៌មាន រាយការណ៍ មកកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែកើតហេតុ និងបានធ្វើការរុករក នឹងបានឃាត់ខ្លួន ជនសង្ស័យ ជាជនជាតិចិន ចំនួន០៣នាក់ ជនសង្ស័យ ទាំង៣នាក់ រួមមាន៖ ទី១ , ឈ្មោះ Hv Ming Chaa អាយុ៤៣ឆ្នាំ, ទី២ , ឈ្មោះ Ly Xiao Si អាយុ៣៨ឆ្នាំ និង ទី៣ , ឈ្មោះ Lhang yong Sheng អាយុ៤៨ឆ្នាំ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ ដកហូតបាន អាវុធម៉ាកឡុកចិន មួយដើម គ្រាប់ចំនួន ១០គ្រាប់, ដែកបំពង់ទីប, នឹង រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្ដារិច ២០០៤ { គ្មានស្លាកលេខ } និងម៉ូតូ នៅក្នុងរថយន្ដ ១គ្រឿង សេរី ២០១៦ { គ្មានស្លាកលេខ }។
សូមបញ្ជាក់ ជនសង្ស័យទាំង ៣នាក់ កំពុងឋិតក្នុងការសួរចម្លើយ របស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
















