លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១
បន្ទាប់ពីមានការភ្ញាក់ផ្អើល នៅខេត្តព្រះសីហនុ បច្ចុប្បន្ន នៅរាជធានីភ្នំពេញ ក៍មានការភ្ញាក់ផ្អើលផងដែរ បញ្ហាជនជាតិចិន ដើរចែកខិត្តប័ណ្ណ តាមទីសាធារណ: ដោយមានដាក់អក្សខ្មែរថា ភ្នំពេញទី១ នឹងលេខទូរស័ព្ទ មានរូបស្រី-ប្រុស ចិន ស្រាតអាក្រាតកាយ ដោយបង្កប់ន័យ ពីសេវាកម្មម៉ាស្សា បំរើផ្លូវភេទ ។
ករណីដើរចែកខិត្តប័ណ្ណ សាធារណ: ខាងលើនេះ ត្រូវបានមជ្ឈដ្ឋានខ្លះ លើកឡើងថា ប្រាកដជាមាន អ្នកមានអំណាចណាម្នាក់ នៅពីក្រោយខ្នងករណីនេះ។ ហើយមជ្ឈដ្ឋានមួយចំនួនទៀត លើកឡើងថា នេះជាល្បិចរកស៊ី របស់ជនជាតិចិន ឬហៅថា ចិនបែកខិត្តប័ណ្ណ រូបស្រីស៊ិចស៊ី ប្រុសស្រាតអាក្រាតកាយ ដើម្បីដេញដណ្ដើមទីផ្សារ ម៉ាស្សា ខ្មែ-យួន។
ទោះយ៉ាងណា ករណីនេះ មហាជនជាច្រើន បានលើកឡើងថា មិនគួរមន្ត្រីមានសមត្ថកិច្ច ក៍ដូចស្ថាប័ណជំនាញពាក់ព័ន្ធបណ្ដើត ណ្ដោយ អោយជនជាតិចិន ដើរធ្វើព្យុះភ្លៀង តាមអំពើចិត្តបែបនេះទេ។ ហើយទម្ទឹមនេះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក៍បានអំពាវនាវ សុំឲ្យលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ មេត្តាចាត់វិធានការ នឹងវែកមុខមេខ្លោង នៅពីក្រោយខ្នង ក្រុមជនជាតិចិន ដែលកំពុងតែដើរ នូវខិត្តប័ណ្ណ កម្មវិធីឆ្កួតៗ បំពលសង្គមនេះ ជាបន្ទាន់ផង បើមិនដូច្នោះទេ ក្រុមចិនបំពុលសង្គមទាំងនោះ នៅតែបន្តធ្វើព្យុះភ្លៀង នៅលើទឹងដី នៃរាជធានីភ្នំពេញ ស្រេចតែអំពើចិត្តហើយ ៕