https://youtu.be/bD62vePdm08
ខេត្តព្រះសីហនុ៖ សំណងតូបតូចៗ ជាច្រើនតូប ដែគេថា សំណងអនាធិបតេយ្យ ដែលសង ប្រកប អាជីវកម្ម លក់ដូរ នៅលើឆ្នេរ សុខា (កន្ទុយនាគ) ស្ថិតនៅ ក្នុងសង្កាត់ លេខ៣ ខេត្ត-ក្រុង-ព្រះសីហនុ នោះ កាលពីរសៀល ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ ម្សិលមិញនេះ ខាងរដ្ឋភិបាលក្រុង ព្រះសីហនុ មានលោក អ៉ី សុខឡេង អភិបាលក្រុង នឹងលោក សន កុសល ដឹងនាំកម្លាំងចម្រុះ សម្រេចចុះធ្វើការរុះរើ តូបទាំងនោះ ទៅតាមការជូនដំណឹង កន្លងមកនោះហើយ ។
ចំពោះចំណាប់ការ របស់សាលាក្រុងនេះ ក៍មានប្រជា
ពលរដ្ឋ និងភ្ញៀវទេសចរណ៍ បានគាំទ្រ រាល់ការអនុវត្តន៍ របស់រដ្ឋបាលក្រុង នេះផងដែរ ដោយពួកគាត់បានលើកឡើងថា បើទុក្ខឲ្យពួកគាត់ សង់តូប អនាធិប
តេយ្យ បែបនេះ វាអាចធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាពទីក្រុង ក៍ដូចជាសោភ័ណភាពឆ្នេរ ផងដែរ ។
ហើយម្យ៉ាងទៀត ការរស់នៅ និងសង់ជាតូបតូចៗ ទាំងនេះ វាក៍ធ្វើឲ្យគ្មានអនាម័យ ដូចជា បង្កទៅជា មានសំរាម និងហានិភ័យនានា ធ្លាក់ទៅក្នុងសមុទ្រ នាំឲ្យខូចបរិស្ថាន ដល់ឆ្នេរទាំងមូល ផងដែរ។
ទម្ទឹមនឹងនេះ ក៍មានការលើកឡើង ពីបងប្អូន ប្រជា
ពលរដ្ឋ រស់នៅក្នុងខេត្ត នឹងក្រុង ព្រះសីហនុ ផងដែរដែរថា ខេត្តយើង បើមានផ្សារាត្រី ,មានផ្សា សៅ-អាទិត្យ និងមានផ្សារ ទេសចរណ៍។ល។ គឺកាន់តែល្អ គឺប្រជា
ពលរដ្ឋ គួរតែមានកន្លែង សម្រាប់រកស៊ី ចិញ្ចឹមជីវិត បើមើលផ្សារលើ,ផ្សារចិន,ផ្សារអូ១ ផ្សារពាណិជ្ជកម្ម និង ផ្សាឃ្លាំងលើ, មានសភាព មិនសូវល្អ ហើយ (ស្អុយ) បច្ចុប្បន្ន មានតែផ្សារក្តាម ឋិតក្នុង សង្កាត់ ៣ទេ ដែលល្អស័ក្ដិសម និងខេត្ត ដែលជាតំបន់ ទេសចរណ៍ មួយនេះ ។
ពាក់ព័ន្ធ និងការរុះរើនេះ ក្រុមការងារ រដ្ឋបាលក្រុង បានថ្លែងថា ចំពោះតូចទាំងនេះ មិនទាន់មាន ជាលក្ខណៈ ទ្រង់ទ្រាយធំ ដុំនោះទេ ជាក់ស្ដែង មានប្រហែលជាង ២០តូប នឹងតុដាក់ឆ័ត្ត តែប៉ុណ្ណោះ ហើយមិនមែនតែ នៅកន្លែងនេះទេ ដែលបានអនុវត្តន៍ គឺគ្រប់ទីកន្លែង ក្នុងក្រុង ហើយការអនុវត្តន៍ នេះទៀតសោត មិនមែនធ្វើទៅតាម អំពើហិង្សានោះទេ អាចនិយាយបានថា រដ្ឋបាលខេត្ត-ក្រុង ក្រោមការដឹកនាំ របស់ ឯកឧត្ដម យន្ត មីន និង អភិបាលក្រុង លោក អីុ សុខឡេង ធ្វើជាមួយ ប្រជាពលរដ្ឋ ជាលក្ខណៈ ទន់ភ្លន់ និងម្ដងមួយជំហានៗ ហើយក៍មិនអង្គុយ បក់ផ្សែងនោះដែរ គឺចាក់ទឹកពន្លត់ភ្លើងតែម្ដង៕ ព័ត៌មាននេះ ធ្វើសេចក្ដីរាយការណ៍ ដោយ៖ លោក ទុយ ហ៊ួត ប្រចាំខេត្តព្រះសីហនុ